|
វៀតណាមឆ្ពោះទៅកាន់ការកាត់បន្ថយភាពក្រីក្រដ៏ចីរភាព (VOV) |
Vovworld-ក្នុងដំណាក់កាល២០០៥-២០១២ការកាត់បន្ថយភាពក្រីក្របន្តជាភារកិច្ចស្នូលរបស់វៀតណាម។ កិច្ចការនេះត្រូវបានជំរុញខ្លាំងលើវិស័យជា
ច្រើននិងទទួលបានការចូលរួមរបស់សង្គមទាំងមូល។
ការងារកាត់បន្ថយភាពក្រីក្រត្រូវបានយកចិត្តទុកដាក់លើគ្រប់វិស័យ
អំពីគោលនយោបាយ ក្នុងដំណាក់កាល២០០៥-២០១២ មានសេចក្តី
សំរេចចិត្តចំនួន១០របស់រដ្ឋសភា ដែលទាក់ទិនដល់គោលដៅកាត់បន្ថយភាព
ក្រីក្រ ច្បាប់ជាង២០មានខ្លឹមសារផ្ទាល់និងប្រយោលដែលទាក់ទិនដល់ការងារ
នេះត្រូវបានផ្សព្វផ្សាយ។
ក៏នៅក្នុងដំណាក់កាលនេះដែរ រដ្ឋាភិបាលវៀតណាមនៅផ្ដល់អាទិភាព
ផ្ដល់ប្រភពកំលាំងវិនិយោគសំរាប់ការកាត់បន្ថយភាពក្រីក្រនិងធានាសុខុមាល
ភាពសង្គម។ អត្រាគ្រួសាររភាពក្រីក្ររបស់វៀតណាមក្នុងដំណាក់កាលនេះបាន
ថយចុះជាមធ្យមជាង២%ក្នុងមួយឆ្នាំ។ លោក Do Manh Hung អនុប្រធានគណៈ
កម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា អនុប្រធានក្រុមឃ្លាំមើលកិច្ចការកាត់
បន្ថយភាពក្រីក្ររបស់រដ្ឋសភាបានពិនិត្យថា៖
“តាមរយៈការឃ្លាំមើល យើងខ្ញុំបានវាយតំលៃថា ការកាត់បន្ថយភាពក្រីក្រទទួលបានការយកចិត្តទុកដាក់ពីសង្គមទាំងមូលក៏ដូចជាប្រមូលបានប្រភព
កំលាំងដ៏ធំធេង។ អត្រាក្រីក្ររបស់វៀតណាមបានថយចុះគួរឲ្យកត់សម្គាល់។
ប្រសិនបើឆ្នាំ២០១០ អត្រាគ្រួសារក្រីក្រគឺ១៤,២%នោះ ដល់ឆ្នាំ២០១៣នៅសល់
តែ៧,៨%ប៉ុណ្ណោះ។ នេះជាលទ្ធផលគួរឲ្យចាប់អារម្មណ៍និងត្រូវបានអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ ប្រទេសជាច្រើនលើពិភពលោកទទួល
ស្គាល់។”
ប៉ុន្តែការងារកាត់បន្ថយភាពក្រីក្រនៅមានការលំបាកជាច្រើនដោយមូល
ហេតុបរានុម័តនិងអត្តនោម័តពីលក្ខណៈធម្មជាតិនិងទម្លាប់ការងារផលិតកម្ម
របស់ប្រជាជន។ ទី១ ការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមមិនទាន់រឹងមាំ។
ទី២នាបច្ចុប្បន្នស្ថានភាពក្រីក្រប្រមូលផ្ដុំនៅដំបន់ប្រជុំជនដូចជាដំបន់ជនរួមជាតិ
ជាជនជាតិភាគតិច ដំបន់មានគ្រោះធម្មជាតិច្រើនជាដើម។ ទី៣ ប្រព័ន្ធគោល
នយោបាយរបស់វៀតណាមនៅទូលាយត្រួតស៊ីគ្នា ដែលនាំទៅដល់ការរៀបចំ
ប្រភពកំលាំងមិនទាន់ឆ្លើយតបបានសំណូមពរកាត់បន្ថយភាពក្រីក្រ។ គំហិតមួយទៀតគឺទោះបីជាវៀតណាមបានយកចិត្តទុកដាក់ដល់ប្រភពកំលាំងសង្គម
និងសង្គមបនីយកម្មក្តី ប៉ុន្តែប្រភពកំលាំងសំរាប់ការកាត់បន្ថយភាពក្រីក្រនៅតែប្រមូលផ្ដុំទៅលើថវិការរដ្ឋ(ជាង៩០%)។ លោក Bui Sy Loi អនុប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាបានចាត់ទុកថា៖
“តាមរយៈការឃ្លាំមើលយើងខ្ញុំបានឃើញថានៅមានមុខសញ្ញាក្រីក្រ
សារវន្តចំនួន២។ ទីមួយគឺនៅដំបន់ជនរួមជាតិជាជនជាតិភាគតិច ដំបន់ព្រៃភ្នំដំបន់
ឆ្ងាយដាច់ស្រយាលអត្រាគ្រួសារក្រីក្រគឺ៤៧%។ ទី២ផ្នែកក្រីក្រនៅក្នុងដំបន់នគរ
ឧស្សាហកម្ម និងដំបន់ផលិតទមនិញសំរាប់នាំចេញជាដើម។ ទស្សនរបស់
រដ្ឋាភិបាលនិងក្រសួងស្ថាប័នទាក់ទិននានាផ្លាស់ប្តូរយន្តការគោលនយោបាយ
យ៉ាងម៉េចដើម្បីយើងអនុវត្តបានគោលដៅកាត់បន្ថយភាពក្រីក្រលឿននិងចីរភាព។”
មានការកំណត់ទិសដៅធំៗអំពីកាត់បន្ថយភាពក្រីក្រនាពេលខាងមុខ
តាមលោក Do Manh Hung ចំពោះស្ថានភាពជាក់ស្ដែងពោលខាងលើ ក្រុមឃ្លាំមើលរបស់រដ្ឋសភានឹងស្នើររដ្ឋសភាផ្សព្វផ្សាយសេចក្តីសំរេចចិត្តស្ដីពីលទ្ធផល អនុវត្តគោលនយោបាយច្បាប់អំពីភាពក្រីក្រ។ ជាពិសេសត្រូវបណ្ជូនការកសាង និងអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រពីទិសមួយទៅពហុទិស។
“យើងខ្ញុំស្នើរនាពេលខាងមុខនៅត្រូវប្រមូលផ្ដុំថែមទៀតប្រភពកំលាំងសំរាប់កាត់បន្ថយភាពក្រីក្រ រៀបចំប្រភពកំលាំងដោយបានស្ថាបនាតាមគោលនយោបាយរយៈពេលមធ្យម។ ចំណុចសំខាន់មួយទៀតយើងខ្ញុំចង់ស្នើរគឺការស្ថាបនាគោលនយោបាយត្រូវពង្រីកឲ្យបានការស្រុះចិត្តគំនិត ពីប្រជាជនក្នុងនោះមានជនក្រីក្រក្នុងការចូលរួមកសាងនិងអនុវត្តគោលនយោបាយអំពីការកាត់
បន្ថយភាពក្រីក្រ។”
ការងារកាត់បន្ថយភាពក្រីក្រជាគោលការណ៍មុនក៏ដូចជាក្រោយរបស់បក្ស
និងរដ្ឋវៀតណាម។ ការយល់ដឹងយ៉ាងពេញលេញនូវមូលហេតុបរានុម័តនិង
អត្តនោម័តក៏ដូចជាលើកចេញនូវដំណោះស្រាយជាក់ស្ដែងនឹងបង្កើតឡើងនូវចរិតចីរភាពសំរាប់សមិទ្ធិផលកាត់បន្ថយភាពក្រីក្រ៕