(VOVworld)-កិច្ចប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ កំពុងប្រមូលផ្តុំ
ពិភាគ្សាទៅលើបណ្តាភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥ និងបណ្តាឆ្នាំជាបន្តបន្ទាប់។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចកំពុងងើប
ឡើងវិញ ការអភិវឌ្ឍន៍ចីរភាពជាគោលដៅឆ្ពោះទៅមុខរបស់វៀតណាម។
ក្នុងយុទ្ធនាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដំណាក់កាល២០១១-២០២០ វៀត ណាមប្តេជ្ញាជម្រុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី ដោយមានចំណុចលោតផ្លោះយុទ្ធ
សាស្រ្តចំនួន៣ គឺសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សា អភិវឌ្ឍន៍ប្រភពធនធានមនុស្ស គុណភាពខ្ពស់និងទំនើបភាវូបនីយកម្មមូលដ្ឋានរចនាសម្ព័ន្ធ សំដៅនាំវៀតណាម ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០។ដើម្បីធ្វើបានដូន្នេះ មុនបង្អស់គឺខិតខំ ប្រឹងប្រែងក្នុងឆ្នាំ២០១៥នេះ វៀតណាមនឹងទទួលបានល្បឿន
កំណើន GDP គឺ ៦,២% តម្លៃប្រាក់នាំចេញកើន១០% និងបង្កើតការងារធ្វើសម្រាប់
ពលករ ចំនួន១,៦លាននាក់។
|
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
ភាពងាយស្រួលលាយឡំនឹងការសាកល្បង
តាមរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
ឆ្នាំ២០១៤ និងបណ្តាខែដើមឆ្នាំ២០១៥ សរឲ្យឃើញថា មានបំរែបំរួលសកម្មជា
ច្រើន បើកចេញយថាទស្សន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនា
ពេលខាងមុខ។ ក្នុងចំណោមគោលដៅចំនួន១៤ដែលបានដាក់ចេញក្នុងឆ្នាំ
២០១៤នេះ មានគោលដៅចំនួន១៣ដែលទទួលបានហួសការកំណត់។លោក
Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានវាយតម្លៃថា៖
“ចំណុចគួរឲ្យកត់សម្គាល់គឺកំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណថយចុះ ក្នុងរយៈពេល៤ឆ្នាំជាបន្តបន្ទាប់។ ប្រសិទ្ធិភាពវិនិយោគមានការកែលំអរ។
ជោគជ័យ មួយទៀតគឺរចនាសម្ព័ន្ធសេដ្ឋកិច្ចទទួលបានលទ្ធផលវិជ្ជមាន”។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ខឿនសេដ្ឋកិច្ចវៀតណាមនៅតែ ប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ នោះគឺកំណើនសេដ្ឋកិច្ចមិន
ទាន់ សម្រេចបានដូចបំណង ស្ថានភាពនាំចូលហួសកម្រិតត្រឡប់មកវិញ
ដែលជះឥទ្ធិពល ទៅលើគោលនយោបាយរូបីយវត្ថុ និងស្ថិរភាពអត្រាប្តូរ
ប្រាក់ជាដើម។
អនុវត្តបណ្តាដំណោះស្រាយដោយព្រមៗគ្នា
នៅសម័យពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម មានសមាជិកសមា
ជិការ សភាជាច្រើន បានស្នើរឲ្យអនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយ
សម្រាប់ការ អភិវឌ្ឍន៍ចីរភាព។ តាមសមាជិកសមាជិការសភាថា ដំណោះ
ស្រាយសំខាន់បំផុត គឺប្តេជ្ញាផ្លាស់ប្តូររូបសណ្ឋានកំណើនថ្មីដោយមានការផ្សារ
ភ្ជាប់ជាមួយការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ រដ្ឋសភាក៏បាន
ស្នើរឲ្យរដ្ឋាភិបាលប្រមូល ផ្តុំដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម
ដោយយកចិត្តទុកដាក់ទៅ លើប្រសិទ្ធភាពនិងលក្ខណៈប្រគួតប្រជែង។
សមាជិកសភា Nguyen Cao Son មណ្ឌល Hoa Binh បានស្នើរថា៖
“ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលរៀបចំផែនការសម្រាប់ថវិការរដ្ឋដំណាក់កាល
២០១៦-២០២០ និងជួយអង្គភាពអាជីវកម្ម មានគំរោងការវិនិយោគចូលក្នុង
វិស័យកសិកម្ម ជនបទនិងមានការចង់សម្ព័នតំបន់ក្នុងកសិកម្មផងដែរ”។
តាមរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang
Vinh សមាជិកសភា មណ្ឌល Lai Chau ថា៖
“យើងត្រូវរក្សាស្ថិរភាពម៉ាក្រូអតិផរណផងនិងធានាកំណើនសម្រាប់
ខឿន សេដ្ឋកិច្ចផង។ យើងបន្ធូស្រាលគោលនយោបាយរូបិយវត្ថុនិងឥណ្ណ
ទាន ដើម្បី ធានាឲ្យការអភិវឌ្ឍន៍ និងដើម្បីអង្គភាពអាជីវកម្មមានលក្ខណៈ
ល្អសម្រាប់ការ ខ្ចីទុន”។
សុក្រិដ្ឋយន្តការ គោលនយោបាយច្បាប់សម្រាប់កំណើន
ដើម្បីអភិវឌ្ឍន៍ចីរភាព រដ្ឋសភាបានកំណត់ការសុក្រិដ្ឋយន្តការ គោល
នយោបាយ បង្ករលក្ខណៈងាយស្រួលដើម្បីជម្រុញកំណើនជាភារកិច្ចចាំបាច់
នាបច្ចេប្បន្ន។ បណ្ឌិត Tran Du Lich អនុប្រធានក្រុមសមាជិកសមាជិការសភា
មណ្ឌល Ho Chi Minh បានឲ្យដឹងថា៖
“តាមខ្ញុំថា គឺត្រូវពិនិត្យឡើងវិញរាល់គោលនយោបាយច្បាប់។ក្នុងដំណាក់ កាលសកលភាវូបនីយកម្ម គឺត្រូវមានការប្រគួយប្រជែងទើបនឹងមានការអភិវឌ្ឍន៍
ល្អជាង”។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមទិសចីរភាពជាជម្រើសមានចរិតលក្ខណៈយុទ្ធសាស្រ្តរបស់វៀតណាម។ អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវគួបផ្សំជាមួយការធានា
សុខុមាលភាពសង្គម។ អភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាពក៏សម្តែងនូបទ្ធានុភាពរបស់ វៀតណាមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលផងដែរ៕