វៀតណាមជា ដៃគូជឿទុកចិត្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) -ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០១៨ ខាងមុខ សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះគឺជាស្ពានតភ្ជាប់រវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយសហគមន៍សម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោក ព្រមទាំងបង្កើតវេទិកានេះ ដើម្បីពិភាក្សាអំពីការសាកល្បង និងឱកាសនៃតំបន់។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការរួមវិភាគទានជាក់ស្ដែងបំផុតរបស់វៀតណាម ក្នុងនាមជាសមាជិកដ៏សកម្មមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
វៀតណាមជា ដៃគូជឿទុកចិត្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោក - ảnh 1អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son 

វៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ ១៩៨៩។ នេះគឺជាវេទិកាសន្ទនាសំខាន់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោក ជួយបង្កើតគោលគំនិតអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច ព្រមទាំងនាំមកនូវឱកាសវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់វៀតណាម។

កិច្ចសហប្រតិបត្តិការរស់រវើក និងសកម្ម

ក្នុងអំឡុងពេល ៣ ទសវត្សរ៍សហប្រតិបត្តិការមក វៀតណាមជានិច្ចកាលជាប្រទេសរស់រវើក និងសកម្មក្នុងការលើកសំណើរថ្មី និងអនុវត្តន៍ផែនការសហប្រតិបត្តិការជាក់ស្ដែង។ ឧទាហរណ៍គឺ កាលពី ឆ្នាំ ២០១៦ វៀតណាមបានលើកសំណើរអំពីគំនិតផ្ដួចផ្ដើម និងរៀបចំដោយជោគជ័យនូវសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីតំបន់មេគង្គជាលើកដំបូងនៅទីក្រុងហាណូយ។ នេះគឺជាការរួមវិភាគទានជាក់ស្ដែងរបស់វៀតណាមក្នុងនាមជាសមាជិកសកម្ម និងម្ចាស់ការរបស់វេទិកាសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើជាស្ពានតភ្ជាប់រវាងបណ្ដាប្រទេសនៅក្នុងតំបន់ ជាមួយសហគមន៍សម្ព័ន្ធ ក្រុមហ៊ុនជួរមុខនៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតវៀតណាមលោក Doan Xuan Hung ជាអ្នកដែលមានការរួមវិភាគទានជាច្រើនក្នុងការជំរុញបណ្ដាគម្រោងការណ៍សហប្រតិបត្តិការរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា៖

“យើងគប្បីជំរុញកិច្ចសហប្រតិបត្តិការ និងឆ្លៀតយកប្រភពកម្លាំងអន្តរជាតិ សម្រាប់វិឌ្ឍនភាពរបស់វៀតណាម។ នេះគឺជាទិសដៅមួយរបស់វៀតណាម និងការទូតសេដ្ឋកិច្ចវៀតណាម ដោយទាក់ទាញការគាំទ្រពីបណ្ដាអង្គការអន្តរជាតិ។ កាណាល់ការទូតទាំងឡាយរបស់វៀតណាម សុទ្ធតែបម្រើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រការទាំងនេះនឹងរួមវិភាគទានក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ”។

វៀតណាមជា ដៃគូជឿទុកចិត្តរបស់វេទិកាសេដ្ឋកិច្ចពិភពលោក - ảnh 2 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងលោក Borge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក WEF

ប្រទេសដំបូងគឺជាដៃគូសាធារណៈ និងឯកជនរបស់ WEF

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក បានឈានចូលដំណាក់កាលថ្មី នៅពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ សាធារណៈ និងឯកជនកាលពីឆ្នាំ២០១៧។ តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមក្លាយទៅជាប្រទេសដំបូង ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការតាមរយៈរូបសណ្ឋានដៃគូសាធារណៈ និងឯកជន។ រាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្មលើវិស័យចំនួន ៦ ដូចជា៖ សេដ្ឋកិច្ច សង្គមឌីជីថល ពាណិជ្ជកម្ម វិនិយោគ ឆ្លងដែន ឫហេដ្ឋារចនាសម្ពន្ធ។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវ បាន អនុវត្តន៍ យ៉ាងជាក់ស្ដែងតាំងពីឆ្នាំ២០១៧ ២០១៨។ WEF បាន ជួយឧបត្ថម្ភវៀតណាម លើសសរទ្រូងសហប្រតិបត្តិការចំនួន ៦ ដើម្បីដាក់ចេញគោលនយោបាយសមស្រប និងឆ្លៀតយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាកម្ម 4.0។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំរបស់វៀតណាមសុទ្ធតែចូលរួម វេទិកា   WEF  ហើយចែករំលែក បទពិសោធន៍ ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គម និងផ្លាស់ប្ដូររូបសណ្ឋានកំណើនរបស់វៀតណាម”។

តាមគម្រោង សន្និសីទ  WEF  អាស៊ាន ២០១៨ នឹងបើកសម័យពិភាក្សាការងារចំនួន ៦០ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីក្រុងហាណូយ។ សន្និសីទនេះគឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងសហគ្រាសជួរមុខនៅលើពិភពលោកលោកក្នុងការចែករំលែកគោលគំនិត គោលនយោបាយអំពីការចាប់ផ្ដើមអាជីពថ្មី និងដោះស្រាយបញ្ហាអំពីបដិវត្តន៍ឧស្សាហកម្ម 4.0 របស់អាស៊ាន និងតំបន់។ ជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំ WEF  អាស៊ាន ២០១៨ នោះ បានសរឲ្យឃើញថា វៀតណាមជានិច្ចកាលជាដៃគូជឿទុកចិត្ត និងសកម្មរបស់ WEF ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ