វៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបតិ្តការត្បូង-ត្បូង

(VOVWORLD) - នាថ្ងៃទី២២ ខែមីនា កិច្ចប្រជុំជាន់ខ្ពស់នៃអង្គការសហប្រជាជាតិលើកទី២ស្ដី ពិកិច្ចសហប្រតិបតិ្តការត្បូង-ត្បូង បានបិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃប្រជុំនៅ ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
វៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបតិ្តការត្បូង-ត្បូង - ảnh 1 អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ការបរទេសលោក Bui Thanh Son ថ្លែងនៅកិច្ចប្រជុំមួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការត្បូង-ត្បូង (រូបថត៖ TTXVN)

  គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួម ព្រឹត្តិការណ៍នេះ។ ការចូលរួមកិច្ចប្រជុំបានអះអាងនូវការសន្យានិងការគាំទ្ររបស់ វៀតណាមចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ព្រមទាំងចែករំលែកបទ ពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

        កិច្ចសហប្រតិបត្តិការត្បូង-ត្បូងគឺសំដៅជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធ ភាពតាមរយៈការរៀនសូត្រនិងចែករំលែកបទពិសោធន៍ ការពិតជាក់ស្ដែងនិង បច្ចេកវិទ្យារវាងប្រទេសកំពុងអភិវឌ្ឍទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ ផ្គត់ផ្គង់ដំណោះស្រាយជាក់លាក់ចំពោះការសាកល្បងរួមនៃសកលលោកទាំង មូល ចែករំលែកមេរៀនពិតជាក់ស្ដែងដ៏ល្អបំផុត ផ្ដល់ហិរញ្ញប្បទានជូនគម្រោង សាកពិសោធន៍ ផ្គត់ផ្គង់ដើមទុនសម្រាប់ការបើកទូលាយគម្រោងជោគជ័យ ក៏ដូច ជាអភិវឌ្ឍន៍និងអនុវត្តន៍បច្ចេកវិទ្យាអោយបានសមស្របទៀតផង។

        ចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង

        វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មនិងទូលំទូលាយក្នុងទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្រទេសកំពុងអភិវឌ្ឍដទៃទៀត (កិច្ចសហប្រតិបតិ្តការ ត្បូង-ត្បូង) និងកិច្ចសហប្រតិបតិ្តការត្រីភាគីដោយមានការចូលរួមរបស់ប្រទេស អភិវឌ្ឍនិងអ្នកផ្ដល់ហិរញ្ញប្បទាន។ វៀតណាមបានកាន់តំណែងជាអនុប្រធាន នីតិកាលទី១៧នៃគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយចូលរួមកិច្ចសន្ទនាត្បូង-ត្បូងទៀតផង។ រដ្ឋាភិបាលវៀតណាមបាន អនុម័តលើឯកសារទំនាក់ទំនងភាពជាដៃគូវៀតណាម (VPD) ដែលក្នុងនោះ សន្យា បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀតតាម រយៈការបើកទូលាយពាណិជ្ជកម្ម វិនិយោគ ចែករំលែកចំណេះដឹងនិង សហប្រតិ បតិ្តការខាងបច្ចេកទេស។ ដោយឈរលើទិសដៅនេះ នាពេលកន្លងទៅ វៀត ណាមបានបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកំពុងអភិវឌ្ឍជាច្រើន ជាពិសេសគឺប្រទេសអាស៊ី អាហ្វ្រិក អាមេរិកឡាទីននិងតំបន់ការ៉ាបៀន។

        ចំពោះបណ្ដាប្រទេសអាហ្វិ្រក វៀតណាមមានទំនាក់ទំនងសហប្រតិបតិ្តការដ៏ស្អិត រមួតលើវិស័យជាច្រើនដូចជាវិស័យសន្តិសុខស្បៀងអាហារ កសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ អប់រំបណ្ដុះបណ្ដាល សុខា ភិបាល កាត់បន្ថយភាពក្រីក្រ និងការពារបរិ ស្ថាន។ ក្នុងទំនាក់ទំនងភាពជាដៃគូជាមួយប្រទេស ភាគច្រើននៅតំបន់នេះ វៀត ណាមដើរតួនាទីជាភាគីចែករំលែកបទពិសោធន៍និងផ្ទេរប្រគល់ចំណេះដឹង ជា ពិសេសគឺតាមរយៈការបញ្ជូនអ្នកជំនាញទៅបណ្ដុះបណ្ដាលនិងផ្ទេរប្រគល់បច្ចេកវិទ្យា។ វៀត ណាមបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសហប្រតិបតិ្តការទ្វេភាគីជាមួយប្រទេសជាច្រើនដូចជាអង់ហ្គោឡា ម៉ូសំប៊ិច អេហ្ស៊ីបនិងលីប៊ី លើវិស័យ នាំចេញស្រូវអង្ករ អភិវឌ្ឍន៍ដើមកៅស៊ូ កាហ្វេ ស្វាយចន្ទី បន្លែផ្លែឈើ និងចិញ្ចឹម ជលផល ជាដើម។

        ចំពោះក្រុមប្រទេសអាមេរិកឡាទីននិងការ៉ាបៀនវិញ គឺទំនាក់ទំនងរបស់ វៀតណាមជាមួយតំបន់នេះ ចាប់ផ្ដើមបើកទូលាយនិងអភិវឌ្ឍន៍ជាពិតប្រាកដចាប់ តាំងពីវៀតណាមដំណើរការបុព្វហេតុផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ រហូតដល់សព្វថ្ងៃនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយ ប្រទេសអាមេរិកឡាទីនសឹងតែទាំងអស់។ វៀតណាមបានបង្កើតយន្តការគណៈ កម្មាធិការអន្តររដ្ឋាភិបាលជាមួយប្រទេសអាមេរិកឡាទីនចំនួន៥ ព្រមទាំងចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាជ្រើនសំដៅបង្កើតយន្តការនិងក្រប ខ័ណ្ឌគតិយុត្តដ៏ងាយស្រួលសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានានៅតំបន់នេះផងដែរ។

        ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍

        ក្រោមប្រធានបទ “តួនាទីនៃកិច្ចសហប្រតិបតិ្តការត្បូង-ត្បូងនិងការអនុវត្ត របៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព៖ កាលានុវត្តភាពនិង ការសាកល្បង” កិច្ចប្រជុំជាន់ខ្ពស់នៃអង្គការសហប្រជាជាតិលើកទី២ស្ដីពីកិច្ច សហប្រតិបត្តិការត្បូង-ត្បូងបានវាយតម្លៃចំពោះដំណើរការរយៈ៤០ឆ្នាំនៃការ អនុវត្តផែនការសកម្មភាព Buenos Aires (BAPA) ស្ដីពីការជំរុញនិងអនុវត្តកិច្ច សហប្រតិបតិ្តការបច្ចេកទេសរវាងប្រទេសកំពុងអភិវឌ្ឍន៍នានា ហើយតម្រង់ទិស សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងនាពេលខាងមុខ។

        ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ គណៈប្រតិភូវៀតណាមដឹកនាំអោយអនុរដ្ឋ មន្រ្តីការបរទេសលោក Bui Thanh Son បានអញ្ជើញថ្លែងសន្ទរកថាសំខាន់នៅ កិច្ចប្រជុំពេញអង្គ ក៏ដូចជាចូលរួមពិភាក្សានៅសិក្ខាសលានិងកិច្ចសន្ទនាទាក់ទិន នានាផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចចែក រំលែក ផ្លាស់ប្ដូរបទពិសោធន៍ និងមេរៀនដែលត្រូវបានដកចេញពីការអភិវឌ្ឍនិងការធ្វើសមា ហរណកម្មរបស់ វៀតណាម ជាមួយប្រទេសកំពុងអភិវឌ្ឍផ្សេងៗដែលមានស្ថានលក្ខណ្ឌនិងស្ថាន ភាពស្រដៀងគ្នាជាមួយវៀតណាម។ វៀតណាមចាត់ទុកថា ចាំបាច់ត្រូវបង្កើន ប្រសិទ្ធភាពនៃវេទិកានិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូងលើទ្រង់ទ្រាយ ទូទាំងពិភពលោកក៏ដូចជានៅតំបន់ សំដៅជំរុញផលប្រយោជន៍រួមរបស់ប្រទេស កំពុងអភិវឌ្ឍក្នុងការដោះស្រាយបញ្ហាសកលនានា។

        ការធ្វើសមាហរណកម្មអន្តរជាតិជាអាទិភាពធំនិងទិសដៅយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ការដែលវៀតណាមគោរព និងរួមចំណែកយ៉ាងសកម្មទៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូងនោះ គឺជាការបោះជំហានដ៏ខ្លាំងក្លានិងសមស្របទៅនឹងនិន្នាការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ