វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចរួមចំណែកដល់បេសកកម្ម​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិ

(VOVWORLD) - ក្រោយរយៈពេល ៨ ឆ្នាំនៃការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ  រហូតមកដល់ពេលនេះ វៀតណាមបានចាត់បញ្ជូនកងទ័ពជាង ៥០០ នាក់ទៅកាន់ស្ថានបេសកកម្មនានា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ រួមចំណែកអះអាងថា វៀតណាមគឺជាសមាជិកដ៏សកម្មប្រកបដោយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ 
វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចរួមចំណែកដល់បេសកកម្ម​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិ - ảnh 1ក្រោយរយៈពេល ៨ ឆ្នាំនៃការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ  រហូតមកដល់ពេលនេះ វៀតណាមបានចាត់បញ្ជូនកងទ័ពជាង ៥០០ នាក់ទៅកាន់ស្ថានបេសកកម្មនានា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ

ទន្ទឹមនឹងនោះ ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមដែលស្រឡាញ់សន្តិភាព ហើយជានិច្ចកាលត្រៀមខ្លួនជាស្រេចរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

ចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍អន្តរជាតិ

រហូតមកដល់ពេលនេះ វៀតណាមបានចាត់បញ្ជូនកងទ័ពចំនួន ៥១៣ នាក់ ទៅកាន់ស្ថានបេសកកម្មចំនួន ៣ (ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្រ្វិកកណ្តាល តំបន់ Abyei) និងទីស្នាក់ការអង្គការសហប្រជាជាតិ រួមទាំងកងពេទ្យកម្រិត ២ចំនួន ៤ លើក កងវិស្វាកម្មចំនួន ១ ក្រុម និងនាយទាហានចំនួន ៧៦ នាក់។ ក្រៅពីការដាក់ពង្រាយកងពេទ្យ និងនាយទាហានផ្នែកទំនាក់ទំនងនៅតាមស្ថានបេសកកម្មកាលពីខែឧសភា ឆ្នាំ ២០២២ វៀតណាមបានបញ្ជូនកងវិស្វកម្មដើមដំបូង ដោយមាននាយទាហាន និងយោធិនជំនាញ ចំនួន ១៨៤ នាក់ (ក្នុងចំណោមយោធិនសរុបចំនួន ៥១៣ នាក់) និងឧបករណ៍ជិត ២ ពាន់តោនទៅកាន់ស្ថានបេសកកម្ម សន្តិសុខបណ្តោះអាសន្ននៅតំបន់ Abyei (UNISFA)។ កងកម្លាំងនានារបស់វៀតណាមបានចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានបង្ហាញពីជំនាញវិជ្ជាជីវៈ វិន័យ សាមគ្គីភាពអន្តរជាតិ ជាពិសេសគឺសមត្ថភាពសម្របខ្លួនបានយ៉ាងឆាប់រហ័សក្នុងបរិយាកាសការងារដ៏លំបាកនៅគ្រប់ស្ថានបេសកកម្មនានា។ កងកម្លាំងនានារបស់វៀតណាមបាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ហើយត្រូវបានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។  អនុប្រធានស្នងការរក្សាសន្តិភាពវៀតណាម លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Ba Hung មានប្រសាសន៍ថា៖ “អង្គការសហប្រជាជាតិវាយតម្លៃថា កម្រមានអង្គភាពកងវិស្វកម្មណាមួយ ដែលទើបតែមកដល់មួយរយៈពេលខ្លី ប៉ុន្តែអាចចាប់ផ្តើមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិបានដូច្នេះ។ ពោលគឺយើងបានបំពេញបេសកកម្មយ៉ាងល្អប្រសើរ ជំនាញ ហើយត្រូវបានកងវិស្វករ និងការិយាល័យ កងវិស្វកររបស់ស្ថានបេសកកម្មនានាវាយតម្លៃខ្ពស់។ យើងក៏បានចូលរួមជួយប្រជាជននៅតំបន់ ដែលអង្គភាពឈរជើងដូចជា ជួយប្រជាជនធ្វើផ្លូវថ្នល់ និងធ្វើទីលានក្នុងបរិវេណសាលារៀនផងដែរ”។

ចំណុចលេចធ្លោមួយទៀត ក្នុងការចូលរួមសកម្មភាពថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាមគឺ ការពង្រីក និងអះអាងពីតួនាទីរបស់យោធិនស្ត្រីក្នុងសកម្មភាពថែរក្សាសន្តិភាព។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ វៀតណាមបានបញ្ជូនយោធិនស្ត្រីចំនួន ៧៤ នាក់ ទៅចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ខណៈដែល កងវិស្វកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់ប្រទេសផ្សេងទៀតមិនមានយោធិនស្ត្រីចូលរួមឡើយ។ ប្រការនេះត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ និងកត់សម្គាល់ផងដែរ។

វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចរួមចំណែកដល់បេសកកម្ម​រក្សាសន្តិភាព​នៃ​អង្គការសហប្រជាជាតិ - ảnh 2អនុប្រធានស្នងការថែរក្សាសន្តិភាពវៀតណាម លោកវរសេនីយ៍ឯកបណ្ឌិត Nguyen Ba Hung (រូបថត៖ qdnd.vn)

អះអាងថា វៀតណាមជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ

ការចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមគឺជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិចំពោះសហគមន៍អន្តរជាតិ។ ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបំពេញភារកិច្ចរបស់ប្រទេសជាសមាជិកលើវិស័យថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងជាក់ស្តែងក្នុងការដោះស្រាយបញ្ហាសន្តិសុខ ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ លើកកំពស់កិត្យានុភាព និងឋានៈរបស់វៀតណាម ហើយបង្កើតបរិយាកាសអន្តរជាតិប្រកបដោយមានអំណោយផល ដើម្បីកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។ អនុប្រធានស្នងការថែរក្សាសន្តិភាពវៀតណាម លោកវរសេនីយ៍ឯកបណ្ឌិត Nguyen Ba Hung បានបញ្ជាក់ថា៖ “តាមរយៈពេលចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមក យើងទទួលបានបទពិសោធន៍បន្ថែម ហើយអះអាងបន្ថែមនូវរូបភាពកងទ័ពលោកអ៊ុំហូជីមិញ ចំពោះមិត្តភក្តិអន្តរជាតិ ព្រមទាំងលើកកម្ពស់ឋានៈរបស់វៀតណាម របស់កងកម្លាំងប្រដាប់អាវុធនៃកងទ័ពប្រជាជនវៀតណាមចំពោះមុខមិត្តភក្តិអន្តរជាតិ។ ប្រពៃណីដ៏ល្អប្រពៃរបស់កងទ័ព និងប្រជាជនវៀតណាម និងរបស់កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសនៅតែត្រូវបានពង្រីកផងដែរ”។

ការចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់វៀតណាមអនុវត្តន៍យធ្យោបាយការពារមាតុភូមពីចម្ងាយ និងឆាប់ៗ តាមរយៈសន្តិវិធី។ តាមនោះ អះអាងយ៉ាងច្បាស់លាស់នូវទស្សនៈរបស់វៀតណាមគឺ ភ្ជាប់សន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ជាមួយការដោះស្រាយរាល់បញ្ហាសន្តិសុខ និងសន្តិភាព ដែលកំពុងលេចធ្លោក្នុងតំបន់ និងនៅលើពិភពលោក។ ការចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ក៏បង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់វៀតណាមបង្កើនសមាហរណកម្ម និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ