(VOVWORLD) - កាលពី៤៥ឆ្នាំមុន (ថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ មករា ឆ្នាំ២០២៤) កម្ពុជាត្រូវបាន រំដោះទាំងស្រុងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បើកយុគសម័យនៃការរស់រាន មានជីវិតឡើងវិញសម្រាប់ប្រទេសនេះ។ ក្នុងជ័យជម្នះនោះ ការដែលកងទ័ពស្ម័គ្រចិត្តវៀត ណាមបានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជានិមិត្តរូបដ៏ល្អ ប្រសើរនៃចំណងសាមគ្គីភាពតស៊ូប្រយុទ្ធដ៏បរិសុទ្ធរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា ក៏ដូចជាបង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិដ៏ខ្ពង់ខ្ពស់របស់វៀតណាមផងដែរ។ ចាប់តាំងពីពេលនោះមក ស្មារតីសាមគ្គីភាពអន្តរជាតិរបស់វៀតណាម បន្តត្រូវបាន ទទួលមរតក និងពង្រីកក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន។
យុទ្ធជនវៀតណាមនិងកម្ពុជាការពារប្រាសាទអង្គរវត្ត (ខែកក្កដា ឆ្នាំ១៩៨២)។
(ប្រភព៖ Quang Thanh/TTXVN) |
នៅខែធ្នូ ឆ្នាំ១៩៧៨ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជា កងទ័ព និងប្រជាជនវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំង ប្រដាប់អាវុធបដិវត្តន៍កម្ពុជាដើម្បីធ្វើការវាយប្រហារលើកម្លាំងខ្មែរក្រហម រំដោះប្រទេស កម្ពុជាទាំងស្រុង។
ស្មារតីជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស្ម័គ្រនិងបរិសុទ្ធ
ក្នុងអំឡុងពេលជាង១០ ឆ្នាំ (១៩៧៩-១៩៨៩) អ្នកជំនាញការវៀតណាមដែល ទៅជួយបដិវត្តន៍កម្ពុជា បានសម្រេចប្រកបដោយជោគជ័យនូវកាតព្វកិច្ចអន្តរជាតិដ៏ សំខាន់ ជាមួយនឹងស្មារតីស្មោះស្ម័គ្រ បរិសុទ្ធ និងខ្ពង់ខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រការទូតរបស់ពិភពលោក។ សាស្ត្រាចារ្យរង បណ្ឌិត លោក Nguyen Manh Ha អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិតសភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖
“ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា យើងបាន សម្រេចបញ្ជូនកងទ័ពក្នុងបរិមាណដ៏ធំ ទៅជួយមិត្ត ព្រមទាំងដើម្បីទប់ស្កាត់ ឧបាយកល និងសង្រ្គាមតាមព្រំដែនរបស់ ប៉ុល ពត។ យើងបានរំដោះទីក្រុងភ្នំពេញ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ហើយបានវាយបណ្តេញកងទ័ពប៉ុល ពត ឲ្យរត់ទៅ កាន់តំបន់ភ្នំភាគខាងលិចនៃប្រទេសកម្ពុជា។ អ្នកប្រាជ្ញអាមេរិកមួយចំនួនក្រោយមក ក៏ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់វៀតណាមដែលបានជួយសង្គ្រោះប្រទេស កម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍”។
បន្ទាប់ពីរំដោះប្រទេសកម្ពុជារួច វៀតណាមបានជួយឧបត្ថម្ភកម្ពុជាក្នុងការរៀប ចំរដ្ឋាភិបាល បញ្ជូនអ្នកជំនាញការបច្ចេកទេសជាច្រើនទៅចូលរួមជួសជុល និងកសាង ប្រទេសកម្ពុជាថ្មី ក៏ដូចជាជួយការពារ ទប់ស្កាត់មិនទុកឲ្យរបបប្រល័យពូជសាសន៍វិល ត្រលប់មកវិញ ដើម្បីការពារស្នាដៃបដិវត្តន៍របស់ប្រជាជនកម្ពុជា។ លោក Nguyen Van De អតីតអ្នកជំនាញការវៀតណាមនៅកម្ពុជា បានចែករំលែកថា៖
“ពាក្យស្លោករបស់យើងខ្ញុំគឺថា៖ នៅពេលដែលមិត្តមិនទាន់ចេះធ្វើអ្វី យើងនឹង ធ្វើជំនួសមិត្ត។ នៅពេលដែលមិត្តចាប់ផ្តើមចេះធ្វើ យើងនឹងធ្វើជាមួយមិត្ត។ ហើយ នៅពេលមិត្តធំដឹងក្ដីហើយ មិត្តនឹងធ្វើទាំងស្រុង យើងត្រឹមតែជួយប៉ុណ្ណោះ។ យើងខ្ញុំ បានប្រាប់គ្នាថានេះគឺជាបេសកកម្មដ៏ពិសេសមួយ។ បើនិយាយពីសតិអារម្មណ៍ យើងខ្ញុំតែងតែកំណត់ថា ជួយមិត្តក៏ជាការជួយខ្លួនឯងដែរ”។
ប្រជាជនកម្ពុជាហៅកងទ័ពស្ម័គ្រចិត្តវៀតណាមថា "កងទ័ពរបស់ព្រះពុទ្ធ" - កងទ័ពនៃយុត្តិធម៌ ដែលជួយប្រទេសមិត្តរស់រានមានជីវិតឡើងវិញ។ (ប្រភព៖ VNA) |
ជារៀងរាល់ឆ្នាំ នៅពេលដែលប្រទេសកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ទិវាជ័យ ជំនះលើរបបប្រល័យពូជសាសន៍ ឬនៅពេលដែលមានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនកម្ពុជា តែងតែថ្លែងអំណរគុណចំពោះបក្ស ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាច្រើនលើកច្រើនសារហើយថា៖ គុណូបការៈដ៏ធំធេងរបស់វៀតណាម នឹងចារឹកក្នុងប្រវត្តិសាស្ត្រកម្ពុជាជារៀងរហូត។
ពង្រីកស្មារតីសាមគ្គីភាពអន្តរជាតិក្នុងសម័យបច្ចុប្បន្ន
៤៥ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ស្មារតីសាមគ្គីភាពអន្តរជាតិ ប្រពៃណីមនុស្សសាស្ត្រ មនុស្សធម៌ដ៏ជ្រាលជ្រៅរបស់ប្រជាជាតិវៀតណាម តែងតែត្រូវបានទទួល មរតក និងពង្រីកតាមរយៈសកម្មភាពជាក់ស្ដែង។ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំពោះមុខផលវិបាកដ៏ធ្ងន់ធ្ងរនៃការរញ្ជួយដីនៅ ប្រទេសទួរគី និងស៊ីរី វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែល បានបញ្ជូនកងកម្លាំងទៅចូលរួមក្នុងការងារស្វែងរក ជួយសង្គ្រោះ និងជួយឧបត្ថម្ភ ប្រជាជនទួរគី។ ទន្ទឹមនឹងនោះ វៀតណាមបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ទួរគី និងស៊ីរី មានតម្លៃ១០ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រទេសនីមួយៗ ដើម្បីរួមចំណែក ជម្នះលើផលវិបាកនៃការរញ្ជួយដីនេះផងដែរ។
មុននោះ នៅពេលដែលគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី បានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរនៅបណ្ដាខេត្តភាគឦសានប្រទេសជប៉ុន (ឆ្នាំ ២០១១) រដ្ឋាភិបាល វៀតណាមបានផ្តល់ជំនួយដល់ប្រជាជនជប៉ុនចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បី រួមចំណែកជម្នះលើផលវិបាក។ ជាពិសេស អង្គការ និងបុគ្គលរាប់ពាន់នាក់នៅវៀត ណាមបានជួយឧបត្ថម្ភប្រជាជនជប៉ុនដែលរងគ្រោះដោយគ្រោះធម្មជាតិដោយទឹក ប្រាក់ចំនួនជាង ១៦១ ពាន់លានដុង (ស្មើនឹងជិត ៧,៨ លានដុល្លារអាមេរិក)។ ថ្មីៗនេះ តាមរយៈអង្គការសហប្រជាជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ វៀតណាមបានបរិច្ចាគថវិកា ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយជម្លោះនៅតំបន់ហ្គាហ្សា។
វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ មកទល់នឹងពេលនេះ វៀតណាមបានចាត់បញ្ជូនកម្មាភិបាល និង បុគ្គលិកជិត ៧៩០នាក់ ទៅបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។ អញ្ជើញថ្លែងក្នុងពិធីជូនដំណើរក្រុមវេជ្ជបណ្ឌិត និងយុទ្ធជនដែល ចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និង Abyei នាថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២៣ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានបញ្ជាក់ថា៖
“អីវ៉ាន់ដែលអ្នកនាំយកតាមខ្លួនគឺជាមោទនភាពជាតិ សាមគ្គីភាព ភាពច្នៃប្រឌិត វិជ្ជាជីវៈ និងគុណសម្បត្តិដ៏ថ្លៃថ្នូរបស់ “កងទ័ពលោកអ៊ុំហូ” ក្នុងយុគសម័យថ្មី។ ជាមួយ នឹងការរួមដំណើររបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត ការគាំទ្រពី ដៃគូអន្តរជាតិ អ្នកនឹងរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងចំពោះសន្តិ ភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមនោះលើកកំពស់ឋានៈ និងកិត្យានុភាព របស់ប្រទេសជាតិ បញ្ជាក់ពីប្រទេសវៀតណាមប្រកបដោយទំនួលខុសត្រូវ ប្រជាជន វៀតណាមស្រឡាញ់ សន្តិភាព មានសេចក្ដីប្រាថ្នាចង់ឲ្យប្រជាជនទាំងអស់ជុំវិញពិភពលោករស់នៅដោយសុខសាន្ត ស្ថិរភាព សុវត្ថិភាព និងវិបុលភាព”។
និន្នាការទូទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺសន្តិភាព ក្តីមេត្តា ហើយមនុស្សត្រូវបានដាក់នៅមជ្ឈភាព។ នោះក៏ជាគោលដៅដែលវៀតណាមនាំយកតាមខ្លួនជានិច្ចក្នុងដំណើរអនុវត្តបេសកកម្មអន្តរជាតិដោយស្ម័គ្រចិត្តនាពេលបច្ចុប្បន្ន៕