(VOV)-តាមការវាយតម្លៃរបស់ធនាគាពិភពលោកថា វៀតណាមត្រូវសម្រេច បានវឌ្ឍនភាពសំខាន់ៗមួយចំនួនសំដៅឈានទៅការអនុវត្តធានារ៉ាប់រង
សុខាភិបាលប្រជាជនទាំងមូល។ អត្រាជនចូលរួមធានារ៉ាប់រងនិងបណ្តាប្រភព ថវិការឧបត្ថម្ភបាននិងកំពុងកើនឡើង រួមចំណែកជាក់ស្តែងចូលក្នុងការ ងារ
កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ចីរភាពនិងធានាយុត្តិធម៌សង្គម។
|
វៀតណាមឆ្ពោះទៅការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល |
រហូតដល់ដំណាចឆ្នាំ២០១៤ អត្រាជនចូលរួមធានារ៉ាប់រងទូទាំងប្រ ទេសស្រូវយក៧១,៦%នៃចំនួនប្រជាជន ហួសគោលដៅដែលបានបានរដ្ឋា
ភិបាលបានដាក់ចេញគឺ ៧០%។ មូលនីធិធានារ៉ាប់រងសុខាភិបាលបានទូ
ទាត់ចំណាយ ១០០%សម្រាប់ការពិនិត្យព្យាបាលជំងឺ ចំពោះមុខសញ្ញាជា
គ្រួសារក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច ។ល។
ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូលសម្តែងនូវមនុស្សសាស្រ្ត
និង យុត្តិធម៌សង្គម
ក្នុងចំណោមប្រាក់ចំនួន៥៤លានលានដុងដែលស្ថាប័នធានារ៉ាប់រង សុខាភិបាលប្រមូលបាននាឆ្នាំ២០១៤នេះ មានខ្ទង់ប្រាក់ជាង២១លានលាន
ដុង ជាថវិការរដ្ឋសម្រាប់ជួយទ្រង់ទ្រាយក្រុមជនក្រីក្រនិងក្រុមមនុស្សក្នុងចំណុះ មុខសញ្ញាគោលនយោបាយទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល។ បណ្តាប្រ ភេទថ្មាំនិងសេវ៉ាកម្មសុខាភិបាលគុណភាពខ្ពស់នៅវៀតណាមដែលបាន អនុវត្តតាមដំណើរការនិងត្រូវបានការអនុម័តពីក្រសួងសុខាភិបាល គឺសុទ្ធ តែបានធានារ៉ាប់រងទូទាត់។ គ្រួសារប្រកបមុខរបរកសិកម្ម រុក្ខកម្ម ឬនេសាទ ស្ថិតក្នុងជីវភាពរស់នៅកម្រិតមធ្យម កំពុងបានរដ្ឋជួយឧបត្ថម្ភ៣០%នៃ ចំណាយធានារ៉ាប់រងសុខាភិបាល។
|
វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ការធានារ៉ាប់រង
សុខាភិបាលប្រជាជនទាំងមូល (រូបថតៈVGP/Nhật Bắc ) |
នាពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំស្តីពី ស្ថាន ភាពលាតត្រដាងអនុវត្តច្បាប់ធា
នារ៉ាប់រងសុខាភិបាល និងគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅធានារ៉ាប់
រងសុខាភិបាលប្រជាជនទាំងមូល ដំណាក់កាល២០១២-២០១៥និងឈាន
ដល់ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា ធានារ៉ាប់រងសុខាភិបាលប្រជា ជនទាំងមូលជាការផ្តួចផ្តើម
គំនិតសំខាន់ពិសេស សំដៅធានាថា ប្រជាជន ទោះបីជាមានឬក្រក្តី សុទ្ធតែ
បានព្យាបាលជំងឺដូចគ្នា។ លោក Nguyen Tan Dung បានស្មើរបណ្តាក្រសួង
ផ្នែកនានា ត្រូវជម្រុញថែមទៀតដំណើរការ ឆ្ពោះទៅធានារ៉ាប់រងសុខា
ភិបាលប្រជាជនទាំងមូល។
“ក្នុងឆ្នាំ២០១៥គឺទទួលបាន ៧៥% ឆ្នាំ២០២០គឺ៨០% និងខំប្រឹងប្រែង ទទួលបានលទ្ធផលខ្ពស់ជាងទៀត។ រួមជាមួយចំនួនគឺត្រូវលើកកំពស់គុណ
ភាពព្យាបាល គុណភាពសុខាភិបាល ធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយចំណាយ របស់ប្រជាជននិងមុខសញ្ញាទទួលការធានារ៉ាប់រងកើនឡើង។ ភារកិច្ចនេះ មានសារៈសំខាន់ពិសេស ដោយសារនេះជាជីវិតរបស់មនុស្ស សុខភាពរបស់
មនុស្ស”។
ប្តេជ្ញាអនុវត្តការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូលតាម
គោលដៅដែលបានដាក់ចេញ
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ដើម្បីទទួល បានអាត្រាប្រជាជនចំនួន៧១%ចូលរួមធានារ៉ាប់រងសុខាភិបាល រួមជាមួយការ បង្កើនតម្លៃធានារ៉ាប់រងពីកម្រិត ១,៥ដល់៤,៥នៃចំនួនប្រាក់បៀវត្សអប្បរមា គឺជាការខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីប្រព័ន្ធនយោបាយទាំងអស់។ ដោយហេតុ
នេះប្រជាជនទាំងមូល ព្រមទាំងជនក្រីក្រសុទ្ធតែបានព្យាបាលជំងឺដោយ សេវ៉ាកម្មសុខាភិបាលគុណភាពខ្ពស់។ ដើម្បីអនុវត្តគោលដៅនេះ លោក នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងសុខាភិបាល ពិនិត្យបំពេញបន្ថែមលើ ឯកសារគតិយុតសំដៅបង្កលក្ខណៈងាយសម្រួលបំផុតសម្រាបមនុស្សគ្រប់ រូបអាចនឹងចូលរួមការធានារ៉ាង់រង។ លោកសង្កត់ធ្ងន់ថា៖
“ប្រការសំខាន់បំផុតគឺលើកកំពស់ការយល់ដឹង ការទទួលខុសត្រូវរបស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច រណសិរ្ស សមូហភាព អំពី ភារកិច្ចធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល។ ត្រូវមានសកម្មភាពអនុ
រត្តជាក់ស្តែង”។
រួមជាមួយការលាតត្រដាងអនុវត្តគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅ ធានារ៉ាប់រងប្រជាជនទាំងមូល ដំណើរការ២០១២-២០១៥និងឈានទៅឆ្នាំ
២០២០ ច្បាប់ធានារ៉ាប់រងសុខាភិបាលថ្មីមានសុពលភាពចាប់ពីថ្ងៃទី១មករា
២០១៥ក៏នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ លោក Pham
Luong Son ប្រធាននាយកដ្ឋានអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិ
បាល ធានារ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា៖
“តាមច្បាប់បំពេញបន្ថែមនៃពង្រាងច្បាប់ធានារ៉ាប់រងសុខាភិបាលធ្វើ
វិសោធនកម្ម បានប្តូរមាត្រាប្រការមួយចំនួនដែលមានអត្ថប្រយោជន៍សម្រាប់ ជនជាជនជាតិភាគតិច។ តាមសេចក្តីកំណត់ថ្មីថា ជនក្រីក្រ និងជនរួមជាតិ
ជាជនជាតិភាគតិច នឹងបានទទួល១០០%នៃចំណាយពិនិត្យព្យាបាលជំងឺ
ក្នុងក្របខ័ណ្ឌត្រូវបានទទួល”។
ដើម្បីសម្តែងច្បាស់នូវប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការជម្រុញអនុវត្តធានា រ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល នាខែមិនានេះ នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung បានផ្សព្វផ្សាយសារាចរណ៍មួយចំនួន ដែលសំណូមពរ
ឲ្យក្រសួងផ្នែកតំបន់នានា បង្កើនការអនុវត្តច្បាប់ធានារ៉ាប់រងសុខាភិបាល និងគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅធានារ៉ាប់រងសុខាភិបាលប្រជាជន
ទាំងមូល។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរក្រសួង
សុខាភិបាល អនុវត្តព្រមៗគ្នាដំណោះស្រាយលើកកំពស់គុណភាពព្យាបាល ជំងឺនៅមូលដ្ឋានសុខាភិបាលនានា ដើម្បីបង្កើតទំនុកទុកចិត្តចំពោះប្រជាជន ពីនោះនឹងមានមនុស្សជាច្រើនចូលរួមការទិញប័ណ្ណធានារ៉ាប់រង៕