វៀតណាមជំរុញការអនុវត្តរបៀបវារះ ២០៣០ អំពីការអភិវឌ្ឍនិរន្តរភាព

(VOV)_សន្និសីទជាន់ខ្ពស់ អង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុប​ស្ដីអំពីការ​
បង្កើន​កិច្ចសហប្រតិបត្តិការ​បង្កលក្ខណះងាយស្រួលក្នុងការឆ្លងកាត់ ​ពាណិជ្ជកម្ម ​និង
​អនុវត្តរបៀបវារះ២០៣០ ដើម្បីការអភិវឌ្ឍ​និរន្តរភាព​​ នោះគឺសកម្មភាពមួយដោយ​វៀត
ណាមរៀបចំឡើង ត្រូវបានបិទបញ្ចប់នាថ្ងៃទី៩មិនានៅទីក្រុងហាណូយក្រោយ​រយៈពេល
៣ថ្ងៃប្រព្រឹត្តទៅ។​សន្និសីទលើកនេះក៏បានអះអាងជាថ្មីម្តង​ទៀត ការ​សន្យា​របស់វៀត
ណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅអនុវត្តជោគជ័យ​គោលដៅ
អភិវឌ្ឍ​និរន្តរភាព​​ នៃរបៀបវារះ ២០៣០ ដែលបានអង្គការ​សហប្រជាជាតិ​អនុម័តនោះ។

វៀតណាមជំរុញការអនុវត្តរបៀបវារះ ២០៣០ អំពីការអភិវឌ្ឍនិរន្តរភាព - ảnh 1
វៀតណាមជំរុញការអនុវត្តរបៀបវារះ ២០៣០ អំពីការអភិវឌ្ឍនិរន្តរភាព

ដោយមានការចូលរួមរបស់ដំណាងជាង២០០នាក់ មកពីប្រទេសចំនួន៤០និង​
អង្គការអន្តរជាតិ២៩ សន្និសីទបាននាំចេញដំណោះស្រាយជាក់ស្ដែង សំដៅជំរុញការ​
តភ្ជាប់ និងបង្កលក្ខណះងាយស្រួលក្នុងពាណិជ្ជកម្ម ដែលក្នុងនោះមានការជួយឧបត្ថម្ភ
ប្រទេសគ្មានសមុទ្រ និងប្រទេសឆ្លងកាត់  សម្រេចបានគោលដៅអភិវឌ្ឍ​និរន្តរភាព​​។​
 ក្នុងសភាពការណ៍ខឿនសេដ្ឋកិច្ចសកលលោកមានបំរ៉ែបំរួលជាច្រើន និងប្រទេស​ជា
ច្រើនបានឈានចូលឆ្នាំទីពីរអនុវត្តរបៀបវារះ ២០៣០ ស្ដីអំពីការអភិវឌ្ឍ​និរន្តរភាព​​
នោះ ការរៀបចំសន្និសីទលើកនេះបានបន្តការអះអាងរបស់វៀតណាម ក្នុងការអនុ
វត្ត​របៀបវារះ ២០៣០ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួយឧបត្ថម្ភប្រ
ទេសនានា សម្រេចជោគជ័យគោលដៅអភិវឌ្ឍ​និរន្តរភាព​​។

          ជំរុញរបៀបវារះ ២០៣០ តាមរយៈសេរីភាពពាណិជ្ជកម្ម

        សំណុំឯកសារនានារបស់អង្គការសហប្រជាជាតិ ដូចជា៖កម្មវិធីធ្វើសកម្មភាព
តាមរបៀបវារះអភិវឌ្ឍ​និរន្តរភាព ២០៣០ និងកម្មវិធីធ្វើសកម្មភាព Addis Ababa
សុទ្ធតែអះអាងថា៖ពាណិជ្ជកម្មជាកក្តាសម្រេច ដើម្បីអនុវត្តរបៀបវារះអភិវឌ្ឍ​និរន្តរ
ភាព ២០៣០ និងកត់សម្គាល់ការលំបាកសាកល្បង និងតម្រូវការពិសេស របស់ប្រ
ទេស​គ្មានសមុទ្រ។ ដូច្នេះ កិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភ​ប្រទេសគ្មានសមុទ្រ និង
ឆ្លងកាត់​ ជំនះ​ពុះពារទៅលើការកំបាក ធ្វើសមាហរណកម្មកាន់តែស៊ីជំរៅក្នុងសង្វាក់
តំលៃ​ក្នុងតំបន់និងសកលលោកទាំងមូល។ អគ្គលេខាធិការរង អង្គការសហប្រជា
ជាតិ ​Gyan Chandra Acharya បានអះអាងថា៖

          “ កម្មវីធីរបៀបវារះអភិវឌ្ឍ​និរន្តរភាព ២០៣០ បានកត់សម្គាល់ឧបសគ្គនានា
 និង​សហគមន៍​អន្តរជាតិបានសន្យាជួយឧបត្ថម្ភប្រទេសគ្មានសមុទ្រ ជំនះពុះពារទៅ
លើ​កំហិត​នានា។ វិស័យសហប្រតិបត្តិការនឹងប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហ​ប្រ
តិបត្តិការ និងធ្វើសមាហរណកម្មតំបន់ សំដៅលើកកំរិតហេដ្ឋារចនាសម្ព័ន្ធ និង​
បង្កើនវិនិយោគ។”

          ចំពោះវៀតណាម ដោយមានបទពិសោធន៍ជាង៣០ឆ្នាំផ្លាស់ប្តូរថ្មីនិងធ្វើសមា​
ហរណកម្មអន្តរជាតិ វៀតណាមយល់ដឹងច្បាស់អំពីតួនាទីដ៏សែនសំខាន់ របស់ពាណិជ្ជ
កម្មនិងវិនិយោគចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ ដូច្នេះ វៀត
ណាមចូលរួមយ៉ាងសកម្មយន្តការសហប្រតិបត្តិការពហុទិស និងតំបន់ ដូចជា៖ WTO,
 ASEAN, APEC, ASEM និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី( FTA) ជាមួយដៃគូ​នា
នា។​ វៀតណាមក៏ម្ចាស់ការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាមួយ
ប្រទេសជិតខាងនានា ជាពិសេសគឺចំពោះឡាវ ប្រទេសជិតខាងគ្មានសមុទ្រ ទាំងវិ
ស័យទ្វេភាគីនិងពហុភាគី។ ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

          “ វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតសំរាប់ការជំរុញទំនាក់ទំនងជា
​មួយប្រទេសជិតខាង ជាពិសេសគឺការតភ្ជាប់សេដ្ឋកិច្ច។ យើងខ្ញុំជឿជាក់ថា៖ ការជោ
គជ័យ និងសម្បូររុងរឿង របស់ប្រទេសជិតខាង នឹងជះឥទ្ធិពលវិជ្ជមានចំពោះការ
អភិ​វឌ្ឍន៍របស់វៀតណាម។ និងជំរុញការអភិវឌ្ឍនិរន្តរភាពក្នុងតំបន់។ វៀតណាម
បានមានជំហានជាក់ស្ដែង ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ
 ជាមួយប្រ​ទេសជិតខាង ជាពិសេសគឺកិច្ចសហប្រតិបត្តិការជិតស្និទ្ធិជាមួយប្រទេស
នៅក្នុងតំបន់​ចុងក្រោយទន្លេមេគង្គ រួមចំណែកតភ្ជាប់ជាមូយតំបន់និងកំពង់ផែសមុទ្រ”

          វៀតណាមបន្តសកម្មរួមចំណែកក្នុងការការខំប្រឹងប្រែងរួមរបស់អង្គការសហ
ប្រជាជាតិ

        ទន្ទឹមនឹងការចែករំលែកបទពិសោធន៍ ធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជា
ធ្វើ​សមាហរណកម្មតំបន់ ក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមក៏នាំចេញ​
សំណូមពរមួយចំនួនដើម្បីបង្កើនការប្រមូលផ្តុំកម្លាំង សំដៅអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធឆ្លងកាត់ បង្កលក្ខណះងាយស្រួលសំរាប់ពាណិជ្ជកម្មនិងវិនិយោគ។

          របៀបវារះ ២០៣០ ដែលបានអង្គការសហប្រជាជាតិ អនុម័តនាឆ្នាំ ២០១៥ បាន
នាំចេញគោលដៅ១៧ និងបទដ្ឋានជាក់ស្ដែងចំនួន១៦៩នេះ បានចាត់ទុកជាការ
សន្យារបស់ថ្នាក់ដឹកនាំចំពោះប្រជាជនទាំងមូលលើពិភពលោកថា៖​ប្រទេសទាំងឡាយ
នឹង​​រួម​ដៃគ្នាកសាងពិភពលោកមួយប្រកបដោយល្អប្រសើរថែមទៀត។ ក្នុងដំណាក់
កាលពីនា​បច្ចុប្បន្នដល់ឆ្នាំ២០៣០ បណ្ដារដ្ឋាភិបាល និងអង្គការ ត្រូវខំប្រឹងប្រែងជា
ទ្វេដង ដើម្បី​កសាងអនាគតមួយប្រកបដោយល្អប្រសើរថែមទៀតចំពោះប្រជាជន
គ្រប់រូបលើពិភពលោក។ជាសមាជិកមួយដ៏សកម្ម និងមានការទទួលខុសត្រូវរបស់
អង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្ម សំដៅកសាងពិ
ភពលោកមួយសន្តិភាព​និងអភិវឌ្ឍនិរន្តរភាពដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ