វៀតណាមជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ

(VOVWORLD) - ការងារធ្វើគឺជាតម្រូវការមូលដ្ឋានមួយរបស់មនុស្ស ដើម្បីអាចធានាជីវភាពរស់នៅ និងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ 
វៀតណាមជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ - ảnh 1លោកទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

នៅវៀតណាម រដ្ឋាភិបាលបានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍ទីផ្សារការងារជាច្រើន បង្កើតការងារធ្វើជូនប្រជាជនជាមួយទស្សនៈឥតងាករេគឺ អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន និងចីរភាព ដើម្បីមនុស្ស ហើយយកមនុស្សធ្វើជាមជ្ឈភាព។ វៀតណាមបានអះអាងសារជាថ្មីម្ដងទៀតនូវគោលការណ៍នេះនៅក្នុងសម័យប្រជុំជាប្រចាំលើកទី ៦១ នៃគណៈកម្មការអភិវឌ្ឍន៍សង្គម (CSocD61) អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តិទៅកាលពីដើមសប្តាហ៍កន្លងទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

គាំទ្រគោលការណ៍ជំរុញការងារធ្វើប្រកបដោយចីរភាព

សម័យប្រជុំប្រចាំឆ្នាំលើកទី ៦១ នៃគណៈកម្មការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ (CSocD61) មានប្រធានបទ "ការបង្កើតការងារធ្វើយ៉ាងពេញលេញ ផលិតភាព និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប សំដៅជំនះពុះពារលើវិសមភាព និងពន្លឿនការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ អញ្ជើញថ្លែងមតិនៅទីនេះ លោកទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមគាំទ្រគោលការណ៍របស់អង្គការសហប្រជាជាតិស្ដីពីការជំរុញការងារធ្វើប្រកបដោយចីរភាព ក៏ដូចជាអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសង្គម និងសាមគ្គីភាព ហើយចាត់ទុកថានេះគឺជាកត្តាដ៏សំខាន់រួមចំណែកដល់ការសម្រេចរួចរាល់របៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមលោក Nguyen Hoang Nguyen បានឲ្យដឹងថា ជាក់ស្ដែង នៅវៀតណាម រដ្ឋាភិបាលបានយកមនុស្សធ្វើជាមជ្ឈភាពនៃគោលនយោបាយអភិវឌ្ឍន៍ ផ្ដោតសំខាន់លើការជួយឧបត្ថម្ភមុខសញ្ញាងាយទន់ខ្សោយ ជំរុញការផ្លាស់ប្ដូរថ្មីការអប់រំ បណ្តុះបណ្តាលបង្កើនជំនាញ សមត្ថភាពក្នុងការសិក្សាដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មី។ ឆ្នាំ ២០២២ អត្រាគ្មានការងារធ្វើរបស់វៀតណាមត្រូវបានគ្រប់គ្រងនៅកម្រិត ២,៣% ។ ក្នុងពេលនោះ របាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) បានសរឲ្យឃើញថា  ជាមធ្យមជារៀងរាល់ឆ្នាំ ទីផ្សារការងារវៀតណាមបានបង្កើតការងារធ្វើថ្មីជូនពលករប្រមាណ ១,៦ លាននាក់។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានមានប្រសាសន៍ថា៖ “ចុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២បានដាក់ចេញបញ្ហាប្រឈមដ៏ធំធេង ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចបានប៉ះពាល់ដល់មណ្ឌលឧស្សាហកម្ម ដែលជាកំពេងដ៏សំខាន់នៃខឿនផលិតកម្ម ជាពិសេសគឺនៅភូមិភាគខាងត្បូង។ ក្រោយមក ប្រការដែលយើងបារម្ភបំផុតគឺការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពលកម្ម។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈវិធីធ្វើផ្សេងៗគ្នា និងដោយមានគោលនយោបាយផ្សេងៗគ្នា រួមជាមួយការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់ប្រជាជន និងសហគ្រាសនោះ អាចអះអាងថាយើងបានស្ដារខ្សែសង្វាក់ផ្គត់ផ្គង់ពលកម្មឡើងវិញយ៉ាងឆាប់រហ័ស ហើយរក្សាចីរភាពសម្រាប់ទីផ្សារការងារផងដែរ”។

វៀតណាមជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ - ảnh 2រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung (រូបថត៖ qdnd.vn)

ជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាព

ការងារធ្វើ ប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ គឺជាសសរស្តម្ភមួយនៃសន្តិសុខសង្គម។ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ២០១៥ ក្រមលក្ខណៈវិនិច្ឆ័យរួមមានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ចំនួន ១៧ ត្រូវបានថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ក្នុងនោះមានវៀតណាមធ្វើការអនុម័ត។ ក្នុងនោះគោលដៅទី ៨ គឺ៖ ជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ទូលំទូលាយ និងប្រកបដោយចីរភាព ការងារធ្វើយ៉ាងពេញលេញ ហើយផលិតភាព និងការងារធ្វើល្អសម្រាប់មនុស្សគ្រប់រូប។ វៀតណាមបានអនុវត្តន៍ការប្តេជ្ញាចិត្តនេះជាមួយរដ្ឋាភិបាល ដោយបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៣៦ ឆ្នាំ ២០២០ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧ នៅឆ្នាំ ២០៣០ និងគោលដៅជាក់លាក់ចំនួន ១១៥ ដែលសមស្របនឹងលក្ខខ័ណ្ឌ និងអាទិភាពអភិវឌ្ឍន៍ជាតិ។ លើសពីនេះទៅទៀត វៀតណាមក៏បានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន ៧ ក្នុងចំណោមអនុសញ្ញាមូលដ្ឋានចំនួន ៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) រួមជាមួយនឹងការកែទម្រង់ច្បាប់ការងារជាច្រើន រួមចំណែកនាំមកនូវឱកាសដ៏ល្អជាច្រើនជូនប្រជាជន ដើម្បីមានការងារធ្វើ។ គួរកត់សម្គាល់ថា វៀតណាមកំពុងធ្វើវិសោធនកម្មច្បាប់ការងារ ហើយគ្រោងនឹងដាក់ជូនរដ្ឋសភានាខែសីហា ឆ្នាំ ២០២៤ ខាងមុខ។ តាមនោះ ច្បាប់ការងារធ្វើវិសោធនកម្មនឹងពង្រីកការគ្របដណ្តប់ និងកែសម្រួលគោលនយោបាយការងារ ដល់កម្លាំងពលករទាំងអស់។ ទាក់ទងនឹងបញ្ហានេះ ប្រធាននាយកដ្ឋានការងារធ្វើ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) លោក Vu Trong Binh មានប្រសាសន៍ថា៖ “ក្នុងសេចក្តីព្រាងច្បាប់ការងារធ្វើវិសោធនកម្មនេះ យើងខ្ញុំបានដាក់បញ្ជូលមុខសញ្ហាដ៏សំខាន់ចំនួន ២។ ច្បាប់ក៏បន្តយកចិត្តទុកដាក់លើមុខសញ្ញាទន់ខ្សោយ មុខសញ្ញាដែលមានការងារធ្វើនវានុវត្តន៍ ការងារធ្វើថ្មី ការងារជំរុញផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការងារធ្វើសម្រាប់ពលករក្រៅផ្លូវការផងដែរ”។

ដោះស្រាយការងារធ្វើ ធានាថាមនុស្សគ្រប់រូបដែលមានសមត្ថភាពធ្វើពលកម្មគឺសុទ្ធតែមានឱកាសធ្វើការគឺជាការទទួលខុសត្រូវរបស់រដ្ឋ សហគ្រាស និងសង្គមទាំងមូល។ ការដែលវៀតណាមជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ មិនត្រឹមតែរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជំរុញការស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងជាអាទិភាពរបស់វៀតណាមក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ២០២៣-២០២៦ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ