វៀតណាមត្រៀមរៀបចំយ៉ាងល្អសម្រាប់មហាសន្និបាតបក្សលើកទី១២ទូទាំងប្រទេស

(VOVworld)-លោកអ្នកនាងជាទីមេត្រី! នៅសម័យបិទសន្និបាតលើកទី១៣នៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា លទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី១៣នេះ
បានរួមចំណែកយ៉ាងសកម្មចូលក្នុងជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេស
លើកទី១២នាពេលខាងមុខ។

វៀតណាមត្រៀមរៀបចំយ៉ាងល្អសម្រាប់មហាសន្និបាតបក្សលើកទី១២ទូទាំងប្រទេស - ảnh 1
ទិដ្ឋភាពនៃសន្និបាតបក្សលើកទី១៣និតិកាលទី១១

        លោកអគ្គលេខាបក្សបានលើកត្រដែតថា សន្និសីទលើកនេះបានផ្តោតសំខាន់ ទៅលើការពិភាគ្សា ផ្តល់មតិជាក់ស្តែងនិងមានការសុ្រះចិត្តខ្ពស់ចំពោះ រាល់ឯកសារ ដាក់ជូនមហាសន្និបាតលើកទី១២របស់បក្ស ដែលស្តីអំពីការអភិវឌ្ឍ ន៍សេដ្ឋកិច្ច
សង្គម កសាងបក្សនិងត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និ បាតលើកទី១២
ទូទាំងប្រទេស។

        ត្រៀមរៀបចំយ៉ាងមត់ចត់នូវឯកសាមហាសន្នបាតបក្ស

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា នៅសន្និសីទ
លើកនេះ​ ការត្រៀមរៀបចំឯកសារដាក់ជូនមហាសន្និបាតត្រូវបានសម្រេចរួចរាល់
តាមសំណូមពរនិងផែនការដែលបានដាក់ចេញ។​ខ្លឹមសារនៃឯកសារទាំងអស់នេះ
គឺសម្តែងនូវ ឆន្ទៈរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាម
ទាំងមូល ព្រមទាំងកំណត់ទិសដៅ ភារកិច្ចនិងដំណោះស្រាយសំដៅ ជម្រុញ
កិច្ចការផ្លាស់ប្តូរថ្មីនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព ស្តីពី
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លោក Nguyen Phu Trong មានប្រសាសន៍ថា៖

“ឯកសារនេះបានធ្វើការបំពេញបន្ថែមនូវទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ទិស
ដៅសង្គមនិយម ផ្លាស់ប្តូររូបសណ្ឋានកំណើន អនុវត្តនូវវឌ្ឍភាពសង្គម និងបង្កើន ការគ្រប់គ្រង់ធនធានធម្មជាតិ ការពារបរិស្ថាន និងម្ចាស់ការបង្ការប្រឆាំង ទប់ទល់ នឹងបំរ៉ែបំរួលអាកាសធាតុ។ រួមជាមួយគ្នានោះ រដ្ឋដើរតួនាទីកំណត់ទិសដៅ តាក់
តែងនិងកែប្រែយន្តការសេដ្ឋកិច្ច បង្កើតបរិយាកាសប្រគួតប្រជែងសមភាព និង
តម្លាភាព ព្រមទាំងអនុវត្តនូវវឌ្ឍន៍ភាព សង្គមយុត្តិធម៌ផងដែរ”។

វៀតណាមត្រៀមរៀបចំយ៉ាងល្អសម្រាប់មហាសន្និបាតបក្សលើកទី១២ទូទាំងប្រទេស - ảnh 2
អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិនៅក្នុងសម័យបិទ
សន្និបាតមជ្ឈឹមលើកទី១៣

       សម្រេចការកសាងនិតិរដ្ឋគឺរបស់ប្រជាជនដោយប្រជាជននិងដើម្បី
ប្រជាជន

        ស្តីពីការកសាងបក្សនិងប្រព័ន្ធនយោបាយ អគ្គលេខាបក្សលោក Nguyen
Phu Trong  បានអះអាងថា ឯកសារបំពេញបន្ថែមនេះ បានកំណត់ច្បាស់ទៅលើ ភាពចាំបាច់និងកំណត់ទិសដៅនៃការរៀបចំសកម្មភាពរបស់ប្រព័ន្ធនយោបាយ ឲ្យសមស្របទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច ទាំងការរៀបចំទៅដល់បែបផែនសកម្ម
ភាព។ តាមនោះ ត្រូវបន្តការកសាង នីតិរដ្ឋសង្គមនិយម និងត្រូវបង្កើតឡើងការ​ប្រែប្រួលយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពជាង។ លោក Nguyen Phu Trong
បានលើកច្បាស់ថា៖

        “អះអាងនូវភាពចាំបាច់ និងត្រឹមត្រូវនៃការផ្សព្វផ្សាយនិងព្យាយាមអនុវត្ត សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្តីពីការកសាង​បក្ស ជម្រុញការ តស៊ូប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ រុញថយក្រោយស្ថានភាពឧិនភាពនយោ
បាយ ។ រួមជាមួយគ្នានោះ សង្កត់ធ្ងន់ទៅលើសំណូមពរភារកិច្ចគឺបន្តអនុវត្តត្រឹម​ត្រូវយន្តការត្រួតពិនិត្យសិទ្ធិអំណាច​និងរាំងស្កាត់ការរំលោភច្បាប់”។

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតមជ្ឈឹម
បក្សលើកទី១៣នេះ ក៏បានពិភាគ្សាដោយប្រជាធិបតេយ្យនិងអនុម័តជា  ឯកឆ័ន្ទ
នូវបញ្ជីឈ្មោះបេក្ខជនសមាជិកមជ្ឈឹមបក្សនីតិកាលទី១១ដែលស្ថិតក្នុង វ័យធ្វើការ និងសមាជិកមជ្ឈឹមនីតិកាលទី១១ស្ថិតក្នុងករណីពិសេស  និង ឧទ្ទេសនាមកម្មា
ភិបាលចូលរួមការិយាល័យនយោបាយ គណៈលេខានីតិកាល ទី១២ជាដើម។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា សន្និបាតមជ្ឈឹមនិតិកាល
ទី១៣បានបិទបញ្ចប់ប្រកបដោយជោគជ័យ ហើយការ ត្រៀមរៀបចំសម្រាប់
មហាសន្និបាតបក្សលើកទី១២ក៏បានសម្រេចជាសារវ័ន្ត ឆ្លើយតបនឹងសំណូមពរ
និងផែនការដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ