វៀតណាមធានាបណ្ដាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយរបស់ប្រជាពលរដ្ឋ

(VOVWORLD) - វៀតណាមបាននិងកំពុងប្រមូលផ្តុំទៅលើការអនុវត្តការងារជា ច្រើនសំដៅលើកកំពស់ថែមទៀតប្រសិទ្ធភាពនៃការចូលរួមអនុសញ្ញាអន្តរជាតិ ស្តីអំពីបណ្តាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយ។ នេះគឺជាការអះអាងរបស់មជ្ឈដ្ឋានអង្គសន្និសីទនៅសិក្ខាសាលាពិគ្រោះយោបល់មតិអំពីរបាយការណ៍ជាតិក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីអំពីបណ្តាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយដែលក្រសួងយុត្តិធម៌វៀតណាមបានរៀបចំឡើងនាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ 
វៀតណាមធានាបណ្ដាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយរបស់ប្រជាពលរដ្ឋ - ảnh 1 សិក្ខាសាលាពិគ្រោះយោបល់មតិអំពីរបាយការណ៍ជាតិក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីអំពីបណ្តាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយដែលក្រសួងយុត្តិធម៌វៀតណាមបានរៀបចំឡើងនាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ 

  (VOVworld) - គោលមាគ៌ាមុនក៏ដូចជាក្រោយរបស់វៀតណាមចាត់ទុកមនុស្សជាកត្តា ស្នូលជានិច្ចក្នុងគោលនយោបាយសេដ្ឋកិច្ច-សង្គម ហើយកត្តាមនុស្សគឺជាគោលដៅផងនិងជាកំលាំងលករនៃការអភិវឌ្ឍន៍សង្គមទៀតផង។ ការជំរុញនិងការពារសិទ្ធិមនុស្សត្រូវបានមើលឃើញជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាម។

កែលំអរប្រព័ន្ធច្បាប់ខាងសិទ្ធិមនុស្សព្រមៗគ្នា

គិតតាំងពីពេលចូលរួមអនុសញ្ញាអន្តរជាតិស្តីអំពីបណ្ដាសិទ្ធិរដ្ឋប្បវេណីនិង នយោបាយឆ្នាំ ១៩៨២ មកវៀតណាមបានខំប្រឹងប្រែងអនុវត្តការកែលំអរព្រមៗគ្នានិងខ្លាំងក្លាវិស័យនីតិបញ្ញត្តិនិត្តិប្រតិបតិនិងយុត្តិធម៌ដើម្បីធ្វើឲ្យការកំណត់របស់ អនុសញ្ញាសមស្របនឹងច្បាប់វៀតណាមសំដៅធានានិងពង្រីកនូវសិទ្ធិមនុស្ស។ ចំណុចលេចធ្លោគឺរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ត្រូវបានកំណត់ជាលើកដំបូងគោលការណ៍ស្តីអំពីការទទួលខុសត្រូវរបស់រដ្ឋក្នុងការទទួលស្គាល់គោរពការពារនិងធានា សិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ក្នុងនោះ មានសិទ្ធិមិនប្រកាន់ជាតិសាសន៍និងសម ភាពមុនច្បាប់។ បន្ទាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ចូលជាធរមាន ច្បាប់ជាច្រើនដូច ជាច្បាប់ប្តឹងតវ៉ាព្រហ្មទ័ណ្ឌ ច្បាប់រដ្ឋប្បវេណី ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ និង ច្បាប់អត្រានុកូលដ្ឋានសុទ្ធតែត្រូវបានធ្វើវិសោធនកម្មតាមនិន្នាការកាន់តែប្រគល់សិទ្ធិរដ្ឋប្បវេណីនិងនយោបាយថែមទៀតសំរាប់ប្រជាពលរដ្ឋ ហើយធានាឲ្យបាន លក្ខណៈទាំងឡាយដើម្បីប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយងាយ ស្រួលបំផុត។

ចូលរួមបណ្ដាបទដ្ឋានអន្តរជាតិដោយឥតឈប់ឈរ

រួមជាមួយអនុសញ្ញាអន្តរជាតិស្តីអំពីបណ្ដាសិទ្ធិរដ្ឋប្បវេណីនិងនយោបាយ វៀតណាមក៏ជាសមាជិកនៃអនុសញ្ញាអន្តរជាតិសំខាន់ផ្សេងៗចំនួន ៦ ក្នុង ចំណោមអនុសញ្ញាស្តីអំពីសិទ្ធិមនុស្សចំនួន ៩ ។ នេះគឺជាអនុសញ្ញាអំពី សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌អនុសញ្ញាស្តីអំពីការលុបចោលរាល់រូបសណ្ឋានរើបអើងនារីអនុសញ្ញាស្តីអំពីការលុបចោលរាល់រូបសណ្ឋានរើបអើងពូធសាសន៍ អនុសញ្ញាស្តីអំពីសិទ្ធិរបស់កុមារអនុសញ្ញាស្តីអំពីសិទ្ធិរបស់ជនពិការ ជាដើម។ ក្រៅពីនោះ វៀតណាមបានចូលរួមអនុសញ្ញាផ្សេងៗទៀតដែលទាក់ទិន ដល់កិច្ចការពារសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងនោះមានអនុសញ្ញា របស់អង្គកាពលកម្មអន្តរជាតិ (ILO)។ ការចូលរួមរបស់វៀតណាមក្នុងអនុសញ្ញា ILO បង្ហាញនូវកំរិតសន្យាខ្ពស់ខាងសិទ្ធិមនុស្សរបស់វៀតណាមក្នុងលក្ខណៈ សេដ្ឋកិច្ចសង្គមនៅមានការលំបាកជាច្រើន។វៀតណាមអនុវត្តយ៉ាងសកម្មបណ្ដាកិច្ចសន្យាអន្តរជាតិដទៃទៀតស្តីអំពីសិទ្ធិមនុស្សជាពិសេសគឺការដាក់ឲ្យដំណើរការយន្តការត្រួតពិនិត្យឡើងវិញដំណាក់ កាលសកល (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.។ កាយវិការវិជ្ជមាន និងស្មោះត្រង់ក្នុងការអនុវត្តយន្តការ UPR របស់វៀតណាមត្រូវបានបង្ហាញនៅ ដំណើរការកសាងរបាយការណ៍ជាតិប្រកបដោយភាពជាក់ស្តែងដោយមានការចូលរួមដ៏ទូលំទូលាយរបស់ក្រសួងស្ថាប័នអង្គការនយោបាយសមូហភាពសង្គមិងបណ្ដាស្ថាប័នរបស់ អ.ស.ប. និងអន្តរជាតិប្រចាំនៅវៀតណាមទាំងឡាយ។ ក្រសួងស្ថាប័នទាំងអស់សុទ្ធតែមានផែនការអនុវត្តមាត្រារបស់ UPR តាមផែនការ មេស្តីអំពីការអនុវត្តមាត្រចំនួន ១៨២ ក្នុងយន្តការ UPR ដែលរដ្ឋាភិបាល វៀតណាមបានចេញផ្សាយ។

        ឆ្ពោះទៅការធានាសិទ្ធិមនុស្សកាន់តែល្អថែមទៀត

ដោយមានគោលការណ៍មុនក៏ដូចជាក្រោយស្តីអំពីការខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងធានាសិទ្ធិមនុស្សកាន់តែល្អថែមទៀត ព្រមទាំង ម្ចាស់ការជំរុញកិច្ច សហប្រតិបត្តិការអន្តរជាតិខាងសិទ្ធិមនុស្ស វៀតណាមបាននិងកំពុងបន្តអនុវត្ត កិច្ចសន្យាអន្តរជាតិនិងកាតព្វកិច្ចដែលត្រូវបានកំណត់ក្នុងអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិមនុស្ស ជាពិសេសគឺការអនុវត្តបណ្ដាមាត្រា UPR។

ទន្ទឹមនឹងនោះ វៀតណាមកំពុងបន្តស្រាវជ្រាវសមត្ថភាពចូលរួមអនុសញ្ញា អន្តរជាតិមួយចំនួនទៀតលើវិស័យសិទ្ធិមនុស្សផងដែរ។ វៀតណាមនឹងបន្តពង្រីក នូវតួនាទីរបស់ខ្លួន ហើយរួមវិភាគទានឲ្យបានខ្លាំងក្លាថែមទៀតនៅបណ្ដាវេទិកា ពហុភាគីស្តីអំពីសិទ្ធិមនុស្សជាពិសេសនៅបណ្ដាស្ថាប័នរបស់ អ.ស.ប. ដែល វៀតណាមកំពុងជាសមាជិកដូចជា៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០១៦-២០១៨ ក្រុមប្រឹក្សប្រតិបត្តិរបស់ UNESCO ក៏ដូចជា ក្នុងក្របខ័ណ្ឌបណ្ដា យន្តការរបស់អាស៊ាន សំដៅឆ្ពោះទៅសហគមន៍អាស៊ានដើម្បីមនុស្ស៕  


ប្រតិកម្មទៅវិញ

ផ្សេងៗ