|
វៀតណាមនិងកូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួម (giacavattu.com.vn) |
Vovworld-ក្រោយរយៈពេល២២ឆ្នាំគិតតាំងពីបង្កើតទំនាក់ទំនងការទូតនាឆ្នាំ
១៩៩២មក និងជាពិសេសក្រោយរយៈពេល៥ឆ្នាំកសាងទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រនាឆ្នាំ២០០៩មក ទំនាក់ទំនងរវាងវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យនិងកាន់តែស៊ីជម្រៅពីមួយ
ថ្ងៃទៅមួយថ្ងៃ។
ចរន្តហូរដ៏រលូនក្នុងទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង
តាមបណ្ឌិត Dang Dinh Quy នាយកសាលាសភាបណ្ឌិតការទូតវៀតណាមថា ប្រសិនបើជំរៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានវាយតំលៃដោយផ្អែក
ទៅលើគោលដៅសំខាន់ចំនួន៣គឺកំរិតផលប្រយោជន៍ ទ្វេភាគីបរិមាណនិងប្រសិទ្ធ
ភាពរបស់បណ្ដាយន្តការសហប្រតិបត្តិការនិងកំរិតទំនុកទុកចិត្តគ្នាទៅវិញទៅមក
ក្នុងនោះមានទំនុកទុកចិត្តនយោបាយនោះ វៀតណាមនិងកូរ៉េខាងត្បូងបានឆ្លើយ
តបទាំងស្រុង។
“ទីមួយគឺកំរិតផលប្រយោជន៍រវាងខឿនសេដ្ឋកិច្ចទាំងពីរគឺធំធេងជាបង្គួរនិងលើ
គ្រប់វិស័យ។ ទី២គឺវៀតណាមនិងកូរ៉េខាងត្បូងបានកសាងយន្តការសហប្រតិបត្តិការជាច្រើនលើកំរិតនិងវិស័យជាច្រើន។ ទន្ទឹមនឹងទំនាក់ទំនងជាផ្លូវការរវាង
រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ បណ្ដាយន្តការសហប្រតិបត្តិការរវាងអង្គការ
មិត្តភាព អង្គភាពអាជីវកម្ម ដំបន់នានា បានបង្កើតឡើងក្របខ័ណ្ឌសហប្រតិបត្តិ
ការជាច្រើន។ ក្រៅពីនោះ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រត្រូវបានកសាងដោយ
ឈរលើមូលដ្ឋានទំនុកទុកចិត្ត នេះជាគ្រឹះស្ថានសំខាន់ក្នុងទំនាក់ទំនងទាំងអស់
ក្នុងទំនាក់ទំនងអន្តរជាតិ។ ជាមួយទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង
ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ការផ្លាស់ប្តូរលើគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរជា
សក្ខីភាពឲ្យកំរិតទំនុកទុកចិត្តរវាងប្រទេសតាំងពីរនិងកំពុងបានពង្រឹងពីមួយ
ថ្ងៃទៅមួយថ្ងៃ។”
ក្នុងអំឡុង២២ឆ្នាំកន្លងមក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាន
កើនឡើង៤៥ដង វិស័យវិនិយោគកើនឡើង២៥០ដង ការជួបប្រាស្រ័យប្រជាជន
កើនឡើង៨០ដងនិងវៀតណាមជាប្រទេសទទួលជំនួយធំបំផុតរបស់កូរ៉េខាងត្បូង។ គួរឲ្យយកចិត្តទុកដាក់គឺពលរដ្ឋនៃប្រទេសទាំងពីរជាង៥ម៉ឺនគូរបានរៀបអាពារហ៍-
ពិពារហ៍ នាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងក្លាយទៅជាទំនាក់ទំនងពិសេស។
បណ្ឌិត Dang Dinh Quy បានអះអាងទៀតថា៖
“បណ្ដាតួលេខនេះបានសឲ្យឃើញតួនាទីរបស់ប្រទេសនីមួយៗក្នុងគោល
នយោបាយកិច្ចការបរទេសរបស់គ្នាបង្ហាញពិកំរិតផ្សាភ្ជាប់គ្នាទៅវិញទៅមក។ នេះជាការផ្សាភ្ជាប់ដែលជួយបង្កើតឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ
ទាំងអស់។”
វៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួមសេចក្តីសម្បូររុងរឿងរួម
នាបច្ចុប្បន្ន រាល់បំរ៉ែបំរួលថ្មីៗក្នុងដំបន់និងពិភពលោកបានដាក់ចេញសំណូមពរ
ថ្មីសំរាប់ប្រទេសនីមួយៗ។ ចំពោះកូរ៉េខាងត្បូង ភារកិច្ចស្នូលមួយគឺបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អនុវត្តផែនការកំណែទម្រង់សេដ្ឋកិច្ច
៣ឆ្នាំ ពីឆ្នាំ២០១៤-២០១៧ សំដៅឆ្ពោះទៅគោលដៅបង្កើតឡើងនូវស្នាដៃអស្ចារ្ស
ទន្លេ Han Gang លើកទី២។រីឯភាគីវៀតណាម ដោយគោលដៅជំរុញឧស្សាហូបនី
យកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ ម្ចាស់ការសមាហរណកម្មអន្តរជាតិ វៀតណាមមានគោលការណ៍នាំទំនាក់ទំនងជាមួយបណ្ដាប្រទេសស៊ីជម្រៅស្ថិរភាព
ចីរភាព ពិសេសគឺបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្របណ្ដាដៃគូមានសារសំខាន់
ចំពោះសន្តិសុខយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងនោះមានកូរ៉េខាងត្បូងផង។
រួមជាមួយគ្នានោះ រាល់បំរ៉ែបំរួលរបស់ដំបន់និងពិភពលោកបានបង្ខំប្រទេស
ទាំងពីរត្រូវបើកទូលាយក្របខ័ណ្ដសហប្រតិបត្តិការយុទ្ធសាស្ត្រមានផល
ប្រយោជន៍ដូចគ្នាទៅបណ្ដាវិស័យថ្មីដូចជាសន្តិសុខ ការពារជាតិ រួមចំណែកក្នុងបុព្វហេតុសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការនៅដំបន់។ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan បានចាត់ទុកថា៖
“ប្រសិនបើមុននេះកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងត្រឹមតែក្នុងក្របខ័ណ្ឌរវាងប្រទេសទាំងពីរនោះ នាបច្ចុប្បន្នបានទាក់ទិនដល់បំរ៉ែបំរួលក្នុងដំបន់
អាស៊ី-ប៉ាស៊ីហ្វីកនិងពិភពលោកទៀតផង។ មូលដ្ឋានមានផលប្រយោជន៍ដូចគ្នា
កាន់តែទូលាយជាងនិងស៊ីជម្រៅជាងទៀតបានបង្កើតឡើងកំលាំងចលកជំរុញ
ប្រទេសទាំងពីរចងសម្ព័ន្ធជាមួយគ្នាជិតស្និទ្ធថែមទៀត។”
លើគ្រឹះស្ថានទំនាក់ទំនងដ៏ល្អប្រសើរនោះ ដំណើទស្សនកិច្ចមកកូរ៉េខាងត្បូងលើកនេះរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមានអត្ថន័យដ៏សែនសំខាន់។ មិនត្រឹមតែជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែម
ទាំងអះអាងប្រការមួយគឺប្រជាជាតិទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងបានក្លាយ
ទៅជាមិត្តស្មោះត្រង់ជាមួយគ្នា រួមគ្នាឆ្ពោះទៅគោលដៅរួមគឺសន្តិភាពស្ថិរភាពនិង
ភាពសម្បូររុងរឿង៕