វៀតណាមនិងបូឡូញបង្កើនទំនាក់ទំនងលើគ្រប់វិស័យ

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រ ធានាធិបតីប៉ូឡូញ លោក Andzej Duda និងលោកជំទាវភរិយា បានអនុវត្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះរបស់ប្រធានាធិបតីប៉ូឡូញ លោក Andzej Duda បានបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិង ប៉ូឡូញ ជាពិសេស ធ្វើឲ្យស៊ីជម្រៅថែម ទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគ ទ្វេភាគីផងដែរ។

សាធារណរដ្ឋប៉ូឡូញ (Republic of Poland) ស្ថិតនៅទ្វីបអឺរ៉ុបកណ្តាល។ បច្ចុប្បន្ន ប៉ូឡូញជាប្រទេសឈរលំដាប់ថ្នាក់ទី២០លើពិភពលោកអំពី GDP និងជា ប្រទេសមានខឿនសេដ្ឋកិច្ចឈរលំដាប់ថ្នាក់ទី៦របស់សហភាពអឺរ៉ុប។

វៀតណាមនិងបូឡូញបង្កើនទំនាក់ទំនងលើគ្រប់វិស័យ - ảnh 1ប្រធានាធិបតីប៉ូឡូញ លោក Andzej Duda  

        វៀតណាមនិងប៉ូឡូញបានបង្កើតទំនាក់ទំនងការទូតពីថ្ងៃទី៤កុម្ភៈឆ្នាំ១៩៥០។ ចាប់ពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការមិត្តភាព ជាប្រពៃណីលើគ្រប់វិស័យ។

        ទំនាក់ទំនងមិត្តភាពជាប្រពៃណីអភិវឌ្ឍន៍លើគ្រប់វិស័យ

        នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងប៉ូឡូញមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់  ភាគីទាំងពីរបានអនុវត្តការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំឆ្នាំ។ បច្ចុប្បន្ន ប៉ូឡូញជា ដៃគូសេដ្ឋកិច្ចលេខមួយរបស់វៀតណាមនៅអឺរ៉ុបខាងកណ្តាល-កើត ហើយវៀត ណាមជាដៃគូសេដ្ឋកិច្ចឈរលំដាប់ថ្នាក់ទី៧របស់ប៉ូឡូញ។ វៀតណាមបាននាំចេញទៅប៉ូឡូញមុខទំនិញវាយនភណ្ឌ ជលផល អង្ករ កាហ្វេ ម្រេចនិងគ្រឿង អេឡិចត្រូនិក និងនាំចូលពីប៉ូឡូញទឹកដោះគោម្សៅ ឱសថ សំភារៈឧបករណ៍សម្រាប់ ផ្នែកធ្យូងថ្ម ដំឡើងនាវាជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងទៅទទួល បានកំណើនគួរឲ្យកត់សម្គាល់។ ពោលគឺ ក្នុងឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទទួលបាន៧៩០លានដុល្លារអាមេរិក។ រយៈពេល៩ខែនៃឆ្នាំ២០១៧ ទំហំ ពាណិជ្ជកម្មនាំចេញនាំចូលសរុបទទួលបាន៧៣០លានដុល្លារអាមេរិក។

        អំពីវិស័យវិនិយោគ ក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ការវិនិ យោគរបស់ប៉ូឡូញចូលវៀតណាមគឺកើនទ្វេដង ដែលភាគច្រើន គឺលើវិស័យ អចលនទ្រព្យ។ កិតដល់ខែតុលាឆ្នាំ២០១៧ ប៉ូឡូញមានគំរោងការចំនួន១៤គំរោង នៅមានសុពលភាពនិងមានទុនចុះបញ្ជីសរុបទទួលបានជាង១៨២លានដុល្លារ អាមេរិក។

        លើវិស័យសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលនិងវប្បធម៌ នាប៉ុន្មានឆ្នាំថ្មីៗ នេះ ចំនួននិស្សិតវៀតណាមទៅសិក្សារៀនសូត្រនៅប៉ូ ឡូញ ដោយខ្លួនឯងមានការ កើនឡើងជាលំដាប់។ ក្នុងមួយឆ្នាំ ប៉ូឡូញបានផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់វៀតណាមថ្នាក់ឧត្តមសិក្សានិងក្រៅឧត្តមសិក្សា ហើយវៀតណាមក៏បាន ទទួលនិស្សិតប៉ូឡូញចំនួន១០នាកមកធ្វើកម្មសិក្សានៅវៀតណាមរយៈពេល១០ខែផងដែរ។ ហើយភាគីទាំងពីរបានឯកភាពលើសេចក្តីព្រាងកិច្ចព្រមព្រៀងអប់រំថ្មី សម្រាប់ចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិ បតីប៉ូឡូញ លោក Andzej Duda លើកនេះ ក្នុងនោះ ឯកភាពបង្កើនចំនួនអាហារូបករណ៍ ឡើងដល់២០ចំណែកក្នុង១ឆ្នាំផងដែរ។

        ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាមនិងប៉ូឡូញបានចុះហត្ថលេ ខាលើអនុស្សរណៈសហប្រតិបត្តិការការពារជាតិឆ្នាំ២០១០ ។ នាខែតុលាឆ្នាំ ២០១០ ប៉ូឡូញបានចាត់បញ្ចូនអនុពន្ធយោធាប្រចាំនៅទីក្រុងហាណូយ។ ដល់ខែ កញ្ញាឆ្នាំ២០១៤ វៀតណាមក៏បានចាត់បញ្ចូន អនុពន្ធយោធាប្រចាំនៅបូឡូញដែរ។

        បច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅប៉ូឡូញមានចំនួន៤ម៉ឺននាក់ ដែលបាន រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានរដ្ឋអំណាចប៉ូឡូញវាយតម្លៃខ្ពស់។ ក្នុងនោះ អាណិកជនវៀតណាមនៅ ប៉ូឡូញច្រើនរូបបានវិលត្រឡាប់មកមាតុប្រទេសធ្វើការវិនិយោគប្រកបដោយ ជោគជ័យលើវិស័យអចលនទ្រពនិងហិរញ្ញវត្ថុ។

        ដំណើរទស្សនកិច្ចបង្កើតកម្លាំងចលករថ្មី

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីប៉ូឡូញមកវៀត ណាមលើកនេះ បានគូសបញ្ជាក់ថា ប៉ូឡូញយកចិត្តទុកដាក់និងមានបំណងបង្កើនទំនាក់ទំនងមិត្ត ភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេសគឺវិស័យ ពាណិជ្ជកម្ម វិនិយោគ សហប្រតិ បត្តិការអភិវឌ្ឍន៍និងការពារជាតិ។ មិនត្រឹមតែ ប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ថែមទាំងបង្កលក្ខណៈងាយស្រួលជួយឲ្យសហ គ្រាសនៃប្រ ទេសទាំងពីរ ទាក់ទងផ្ទាល់ ស្វែងរកទីផ្សារ សក្កានុភាព តម្រូវការនិង ប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរ ព័ត៌មាន ស្វែងរកវិធានការសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តា វេទិកាអន្តរជាតិនិងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ