វៀតណាមនិងសិង្ហបុរីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​Nguyen Xuan
 Phuc នាយករដ្ឋមន្ត្រីសិង្ហបុរី លោក  Lee Hsien Loong និង​លោកជំទាវបានអញ្ជើញ
មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥មិនាឆ្នាំ២០១៧។ ដំ
ណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍន៍ និងរួម​ចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រវៀតណាម-សិង្ហបុរី។

វៀតណាមនិងសិង្ហបុរីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 1
វៀតណាមនិងសិង្ហបុរីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

ជាប្រទេសសមាជិកអាស៊ានមួយ សាធារណះរដ្ឋសិង្ហបុរីជាប្រទេសឧស្សា​ហកម្មមួយ
អភិវឌ្ឍន៍ជួរមុខនៅទ្វីបអាស៊ីនិងពិភពលោក។ សិង្ហបុរីក៏ជាប្រទេសឈាន​មុខគេ​ក្នុង
ការផ្លាស់ប្តូរទៅខឿនសេដ្ឋកិច្ចបញ្ញា ដោយមានផែនការគឺដល់ឆ្នាំ២០១៨ នឹងក្លាយ
ទៅជាប្រទេសមួយឈាន​មុខគេ​លើពិភពលោក ជាចំណុចសំខាន់ក្នុងបណ្ដាញសេដ្ឋ
កិច្ចពិភពលោក។

ជំហានលោតផ្លោះខ្លាំងក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

វៀតណាមនិងសិង្ហបុរីបានបង្កើតទំនាក់ទំនងការទូតចាប់ពីខែសីហាឆ្នាំ១៩៧៣។​
ចាប់ពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ខ្លាំងក្លា​និងនៅ
លើគ្រប់វិស័យ។ ពិសេស ចាប់ពីពេលវៀតណាម​ចូលរួមអាស៊ាន​(ឆ្នាំ១៩៩៥) ទំនាក់ទំនង
រវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ខ្លាំងក្លា។ សិង្ហបុរីយកចិត្តទុកដាក់ចំពោះទំនាក់ទំ
នងជាមួយវៀតណាម និងវៀតណាមក្លាយទៅជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់
របស់សិង្ហបុរីនៅអាស៊ីអាគ្នេយ៍។ ឆ្នាំ ២០១៤ ​ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសេច
ក្ដីថ្លែងការណ៍រួម “ ក្របខ័ណ្ឌសហ​ប្រតិបត្តិការលើគ្រប់វិស័យ ក្នុងសតវត្សរ៍ទី២១” 
បង្កើតមូលដ្ឋានគតិយុត្តិ និង​លក្ខណះងាយស្រួល ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ច
សហប្រតិបត្តិការលើ​ច្រើនវិស័យ រវាងប្រទេសទាំងពីរ។ ខែកញ្ញាឆ្នាំ២០១៣ ក្នុងឱកាស
 នាយករដ្ឋមន្ត្រី  លោក  Lee Hsien Loong មកបំពេញទ្សនកិច្ចនៅវៀតណាម និងរំ
លឹក​ខួប​អនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត ភាគីទាំងពីរបានចេញ
សេចក្ដីថ្លែងការណ៍រួមអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី។

ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ជាខ្លាំង។ទំហំពាណិជ្ជកម្មរវាងប្រ
ទេសទាំងពីរបានកើនឡើងជារៀងរាល់ឆ្នាំ ទទួលបានជាង៧ពាន់លានដុល្លារអាមេរិក 
នាឆ្នាំ២០១៦។ វិនិយោគផ្ទាល់ពីសិង្ហបុរី បានកើនឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ១៩៩៨។ 
សិង្ហបុរីជាវិនិយោគិនធំរបស់វៀតណាម (ឈរលំដាប់ថ្នាក់ទី៣/១០១)ដោយមានទុនស
រុបចំនួន ៣៩ពាន់លានដុល្លារអាមេរិក។ មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP)
ជានិមិត្តរូបអោយប្រសិទ្ធភាពរបស់បណ្ដាគំរោង​ការណ៍វិនិយោគរបស់សិង្ហបុរីនៅវៀត
ណាម។ ស្ដីអំពីសក្ដានុភាពសហប្រតិបត្តិ​ការសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរី ឯក
អគ្គរដ្ឋទូតវៀតណាមនៅសិង្ហបុរី លោក Nguyen Tien Minh បានអោយដឹងថា៖

“ ក្នុងដំណាក់កាលនាបច្ចុប្បន្ន វៀតណាមនិងសិង្ហបុរីមានសក្ដានុភាពសហប្រតិ
បត្តិការច្រើនណាស់ ពីព្រោះ ខឿនសេដ្ឋកិច្ចទាំងពីរអាចបំពេញអោយគ្នាទៅវិញទៅ
មក។ សិង្ហបុរីមានទុន បទពិសោធន៍ក្នុងសេដ្ឋកិច្ចទីផ្សារ បទពិសោធន៍អំពីការអភិ
វឌ្ឍន៍សេដ្ឋកិច្ច។ រីឯវៀតណាមមានប្រភពធនធានមនុស្សច្រើន ធនធានធម្មជាតិ
សម្បូរបែប និងមានទីតាំងភូមិសាស្ត្រល្អ។ ដូច្នេះខឿនសេដ្ឋកិច្ចទាំងពីរអាចបំពេញ
​អោយគ្នាទៅវិញទៅមក ពិសេសគឺ​នាបច្ចុប្បន្ន​ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី
​(FTA) ត្រូវបានកសាងឡើង និងអភិវឌ្ឍន៍។ FTA ក្នុងតំបន់មានសហគមន៍​អាស៊ាន
 (AEC) កិច្ចព្រមព្រៀងដៃគូតំបន់ ( RCEP) ដោយមានខឿនសេដ្ឋកិច្ច​ចំនួន១៦។​
ហេតុដូច្នេះ បរិយាកាសសហប្រតិបត្តិការគឺធំធេងណាស់។”

ក្រៅពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងវិស័យអប់រំ បណ្ដុះ​បណ្ដាល  សុខាភិបាល វប្បធម៌ និងទេសចរណ៍ក៏ទទួលបានលទ្ធផលគួរអោយ​ចាប់អារម្មណ៍ដែរ។ ឆ្នាំ ២០១៦ វៀតណាមទទួលភ្ញៀវទេសចរសិង្ហបុរីចំនួន២៦០ពាន់នាក់ កើន៨,៦%បើ
ប្រៀបនឹងឆ្នាំ២០១៥។ ភាគីទាំងពីរបានសហប្រតិបត្តិការនិងរួមសហការជិតស្និទ្ធនៅ
វេទិកាពហុភាគី និងអន្តរជាតិ ដូចជា៖ អាស៊ាន APEC, ASEM និងអង្គការសហប្រជា
ជាតិ។ ទាក់ទិនដល់បញ្ហាសន្តិសុខ យុទ្ធសាស្ត្រក្នុង​តំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រ
ខាងកើត ប្រទេសទាំងពីរបានជំរុញកិច្ច​សហប្រតិបត្តិការ ចែករំលែកទស្សនះ និងការ
ពារគោលជំហររួមរបស់អាស៊ាន។

វៀតណាមនិងសិង្ហបុរីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 2
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien

ចំណុចថ្មីក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅ
 វិធានការជាកស្ដែង ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ​ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានអះអាងថា៖

“ ឱកាសសហប្រតិបត្តិការនាពេលខាងមុខគឺធំធេងណាស់។ កិច្ចសហប្រតិបត្តិ
ការវៀតណាមនិងសិង្ហបុរី មិនស្ថិតក្នុងក្របខ័ណ្ឌបរិយាកាសរបស់សិង្ហបុរីទេថែមទាំង
នៅបរិយាកាសធំទូលាយជាងទៀត ដូចជា៖ អាស៊ាន អាស៊ី-ប៉ាស៊ីហ្វីក។“

ទំនាក់ទំនងទ្វេភាគីវៀតណាមនិងសិង្ហបុរីបានអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេល
៤២ឆ្នាំកន្លងទៅ នៅលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ជាគ្រិះដ្ឋានសំ
ខាន់សំរាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរឹងមាំរវាងភាគី​ទាំងពីរ។​ដំណើរទស្សន
កិច្ចលើនេះរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក  Lee Hsien Loong  នឹងបង្កើនទំនុកទុក
ចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ​ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត
ណាម-សិង្ហបុរីកាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ