វៀតណាមនិងសហគមន៍ Francophone បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVworld)-នាថ្ងៃទី២៥វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានដឹក
 នាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃបណ្តាប្រទេសប្រើប្រាស់
ភាសា បារាំងលើកទី១៦ ដែលបានប្រារព្ធឡើងនៅ Antananario ប្រទេស Madagascar
ចាប់ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០១៦។ គណៈប្រតិភូវៀតណាមចូលរួមក្នុង
សន្និសីទ លើកនេះនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត
ណាមនិង សហគមន៍ Francophone លើគ្រប់វិស័យផងដែរ។

វៀតណាមនិងសហគមន៍ Francophone បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជួបពិភាគ្សាការងារជាមួយលោកស្រីMichaelle Jean អគ្គលេខាធិការ Francophone


        នាខែកុម្ភៈឆ្នាំ១៩៨៦ តាមការផ្តើមគំនិតរបស់អតីតប្រធានាធិបតីបារាំង
លោក Francois Mtterrand សន្និសីទលើកទី១នៃបណ្តាប្រទេសប្រើប្រាស់ភាសាបា
រាំងបាន ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសប្រទេសបារាំង ដោយមានការចូលរួមរបស់ប្រ
មុខរដ្ឋនិងរដ្ឋា ភិបាលចំនួន៤០រូបមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ព្រឹត្តិការណ៍នេះ បាន គូសសញ្ញានៃការចាប់បដិសន្ធិជាផ្លូវការរបស់សហគមន៍
Francophone។ តាំងពីនោះ រហូតដល់បច្ចុប្បន្ន សហគមន៍ Francophone បានប្រា
រព្ធឡើងចំនួន១៥កិច្ចប្រជុំជាន់ខ្ពស់ផងដែរ។

        សហគមន៍មួយសម្បូរបែប

        នាបច្ចុប្បន្ន សហគមន៍ Francophone មានសមាជិកនិងប្រទេសសង្កេតការណ៍
 ចំនួន៨០មកពីទ្វីបលើពិភពលោកទាំង៥។ ការពារពហុបែបវប្បធម៌និងភាសាជា
និច្ច​កាលជាគោលដៅមុនក៏ដូចជាក្រោយរបស់សហគមន៍ដែលផ្សារភ្ជាប់ជាមួយ
នឹងការ ជម្រុញឲ្យប្រើប្រាស់ភាសាបារាំងលើបណ្តាវេទិកាអន្តរជាតិ។ សហគមន៍
Francophone បានសកម្មចលនាឲ្យមានភាពសម្បូរបែបក្នុងការប្រើភាសាលើវេទិ
កាអន្តរជាតិនានា តាមរយៈការអនុម័តសន្ធិសញ្ញាអន្តរជាតិស្តីពីភាពសប្បូរបែប
វប្បធម៌នៅអង្គការ UNESCO  នាឆ្នាំ២០១៥។ សហគមន៍ Francophone បានរួម
ចំណែកសកម្មទៅក្នុង​រាល់ការខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ សំដៅ
ជម្រុញសន្តិភាពនិងសន្តិសុខ លើពិភពលោក ជួយឧបត្ថម្ភដំណើរប្រតិបត្តិប្រជា
ធិបតេយ្យនិងកសាងនីតិរដ្ឋនៅប្រ ទេសសមាជិកភាពមួយចំនួននៅទ្វីបអាហ្វ្រិក។

        នាប៉ុន្មានឆ្នាំថ្មីៗនេះ សហគមន៍ Francophone បានផ្តោតការយកចិត្តទុកដាក់
 ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបង្កើតការងារធ្វើសម្រាប់នារីនិង
 យុវជន។ នាខែវិច្ឆិកាឆ្នាំ២០១៤ ជាលើកដំបូងដែលសំណុំឯកសារនៃសន្និសីទជាន់
ខ្ពស់ របស់ Francophone បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាអំពីសភាពការណ៍
នៅ សមុទ្រខាងកើតនិងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ ដោះស្រាយជម្លោះ
ដោយ សន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា
អ.ស.បស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ។

        វៀតណាមជាសមាជិកភាពសកម្មមួយក្នុងសហគមន៍

        ទំនាក់ទំនងរវាងវៀតណាមជាមួយសហគមន៍ Francophone កាន់តែមានការ
 រីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនោះ វៀតណាមបាន
ឆ្លៀតយកការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សហគម​ន៍អំពីមូលនីធិ ចំណេះដឹងនិងបច្ចេក
 វិទ្យាជាដើម។ ទន្ទឹមជាមួយគ្នានោះ សហគមន៍ Francophone ក៏ជាវេទិកាសម្រាប់វៀត
 ណាមអនុវត្តរាល់គោលនយោបាយកិច្ចការបរទេស និងជាកាណាល់ជួយពង្រឹងទំ
នាក់ ទំនងជាមួយសមាជិកភាពមួយចំនួននិងប្រទេសមិត្តអាហ្វ្រិកប្រពៃណីផងដែរ។

        ដោយបានរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់សហគមន៍ Francophone លើកទី៧នៅទីក្រុងហាណូយនាឆ្នាំ១៩៩៧នោះ វៀតណាមបានរួមចំ ណែកសំខាន់ទៅ
ក្នុងសកម្មភាពនយោបាយ លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  លើវិស័យជា
ច្រើន។ តាមនោះវៀតណាមបានសហគមឧទ្ទេសនាមកាន់ដំណែងសំខាន់ ៗ ដូចជា
ប្រធានក្រុមប្រឹក្សាអចិន្ត្រៃយ៍ Francophone (CPF) ប្រធានសន្និសីទរដ្ឋមន្ត្រី Francophone
 (CMF) និងអនុប្រធានសហភាពអន្តរសភា Francophone (APF)ជាដើម។

        ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់បណ្តាប្រទេសនិយាយភាសាបា​រាំង លើកទី១៦នេះនៅ Madagascar របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជា
ព្រឹត្តិការណ៍នយោបាយសំខាន់ រួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការ រវាង
វៀតណាមជាមួយសហគមន៍ Francophone ព្រមទាំងបញ្ជក់ថា វៀតណាមជាដៃ គូមាន
ទំនុកទុកចិត្តនិងមានសារៈសំខាន់សម្រាប់់ប្រទេសសមាជិកភាពក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ