(VOV)_អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បាន
ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទិ២៥មេសា។
នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូង របស់លោក Bounnhang Volachith
ក្នុងដំណែងជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អាណត្តិ ២០១៦-២០២០ រួមចំ
ណែកអះអាងនូវគោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយ របស់ប្រទេសទាំង
ពីរ យកចិត្តទុកដាក់ជាពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ចំណង
សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។
|
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ |
នាបច្ចុប្បន្ន ទោះបីស្ថានភាពនៅលើពិភពលោកនិងតំបន់មានបំរ៉ែបំរួលជា
ច្រើន ស្ថានភាពនៅប្រទេសនិមួយៗជួបការលំបាកជាច្រើនក្តី ប៉ុន្តែ កិច្ចសហប្រតិ
បត្តិការ ចំណងសាមគ្គីភាពពិសេស វៀតណាម-ឡាវ នៅគង់វង់ជានិច្ច។
ទំនាក់ទំនងវៀតណាម-ឡាវត្រូវបានជំរុញខ្លាំងក្លានិងកាន់តែជិតស្និទ្ធិ
ក្នុងរយៈពេលកន្លងទៅ ប្រទេសទាំងពីរបានរៀបចំបណ្ដាដំណើរទស្សនកិច្ច
ជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ផ្លាស់ប្តូរបទពិ
សោធន៍រវាងគ្រប់ក្រសួង ស្ថាប័ន និងតំបន់ទាំងមូល។
|
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ |
កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ និងកិច្ចការបរទេសបានខិតជិត
គ្នាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបានអនុវត្តពិធីសារនានារវាងក្រ
សួងការពារជាតិ និងក្រសួងសន្តិសុខ កិច្ចព្រមព្រៀងស្ដីអំពីបែបបទគ្រប់គ្រងព្រំ
ដែន។ ភាគីទាំងពីរបានសម្រេចគំរោងការណ៍បោះបន្ថែមនិងជួសជុលប្រព័ន្ធបង្គោល
ព្រំដែន វៀតណាម-ឡាវ។
ក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វៀតណាម
និងឡាវ បានម្ចាស់កាស សកម្មអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិ
បាលនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធិភាព ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មទ្វេភាគីថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន អនុវត្តយន្តការ៖ ច្រក
ចេញចូលតែមួយ នៅច្រក់ទ្វារព្រំដែនអន្តរជាតិ Lao Bao – Densavanh ។ ការវិនិ
យោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅឡាវមានការរីកចំរើនជាច្រើន។ នា
បច្ចុប្បន្ន វៀតណាមបានឈរលំដាប់ថ្នាក់ជួរមុខ ក្នុងបញ្ជីរាយនាមបណ្ដាវិនិយោ
គិនបរទេសវិនិយោគនៅឡាវ។ កិច្ចសហប្រតិបត្តិការនយោបាយជិតស្និទ្ធិ នឹងជា
មូលដ្ឋានសំខាន់ចំពោះការអភិវឌ្ឍន៍ផ្នែកផ្សេងៗ ជាពិសេសគឺក្នុងវិស័យបណ្ដុះ
បណ្ដាល។ លោកស្រី Sounthone Xaynhachac សមាជិកមជ្ឈឹមបក្ស ប្រជាជនបដិ
វត្តន៍ឡាវ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ បាន
អោយដឹងថា៖
“ ឡាវជានិច្ចកាលវាយតំលៃខ្ពស់ចំពោះ ការជួយឧបត្ថម្ភរបស់វៀតណាម
នៅក្នុងវិស័យបណ្ដុះបណ្ដាប្រភពធនធានមនុស្ស ។ នេះគឺជាប្រភពកម្លាំងដ៏ធំធេង
របស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមលៃទុកសំរាប់បក្ស រដ្ឋ និងរដ្ឋាភិបាលឡាវ។
នេះគឺជាការកសាងប្រភពធនធានមនុស្សសំរាប់សង្គមថ្មីនៅឡាវ។ នាបច្ចុប្បន្ន
បណ្ដាសមមិត្តដែលបានសិក្សានៅវៀតណាមសុទ្ធតែជាថ្នាក់ដឹកនាំស្នូលរបស
បក្ស រដ្ឋ និងរដ្ឋាភិបាលឡាវ ពីមជ្ឈឹមដល់មូលដ្ឋាន និងបណ្ដាសមមិត្តនេះជាស្ពាន
តភ្ជាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡាវនិងវៀតណាម។”
ពូនជ្រុំចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរក្នុង
សភាពការណ៍ថ្មី
ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការវៀតណាមរបស់អ្នកប្រមុខបក្ស
រដ្ឋឡាវ ក្នុងសភាពការណ៍ដែល វៀតណាមនិងឡាវទើបរៀបចំជោគជ័យ មហាសន្និ
បាតបក្សកម្មុយនីស្តវៀតណាម លើកទី១២ និងបក្សប្រជាជនបដិវត្តន៍ ឡាវ លើកទី
១០។ ពិសេស ប្រជាជននៃបណ្ដាជនជាតិឡាវ ទើបសម្រេចការបោះឆ្នោតសមាជិក
សភា នីតិកាលទី៨ និងសមាជិក ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ទីក្រុង លើកទី១។
នាថ្ងៃទី២០ មេសា កន្លងទៅ ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាឡាវ នីតិកាលទី៨
អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Bounnhang
Volachith ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋឡាវ។ លោកស្រី Sounthone Xaynhachac
សមាជិកមជ្ឈឹម បក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានគណៈកម្មាធិការកិច្ច
ការបរទេសមជ្ឈឹម បានអោយដឹងថា៖
“ សមមិត្ត Bounnhang Volachith ក្នុងដំណែងជាអគ្គលេខា និងជាប្រធានរដ្ឋ
ឡាវ បានជ្រើសរើសវៀតណាម ជាប្រទេសដើមដំបូង ក្នុងដំណើរបំពេញទស្សន
កិច្ចនៅឯបរទេស បានបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងជាមួយ
វៀតណាម ផ្តល់អាទិភាពចំពោះទំនាក់ទំនងជាមួយវៀតណាម ជាប្រទេសមិត្តយុទ្ធ
សាស្ត្រ ជាប្រទេសមានទំនាក់ទំនងមិត្តភាពពិសេស ជិតស្និទ្ធ និងស្មោះត្រង់ដែល
កម្រមានជាមួយវៀតណាម។”
ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះ អគ្គលេខា
បក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith និងបណ្ដាថ្នាក់ដឹកនាំវៀត
ណាមនឹងបន្តផ្លាស់ប្តូរ អះអាងជាថ្មីម្តងទៀតនូវគោលបំណងរបស់ភាគីទាំងពីរអំពី
ការពង្រីកទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេសឡាវ-វៀតណាម ដែល
មានតាំងពីរយូរលង់ណាស់មកហើយ។ ដំណើរទស្សនកិច្ចលើកនេះជាភ័ស្តុតាងថ្មី
ម្តងទៀត អំពីទំនាក់ទំនងកម្រមាននេះ បាននិងកំពុងលើកកំពស់ឡើងកំរិតថ្មី៕