វៀតណាមនិងឡាវលើកកំពស់ទំនាក់ទំនងមិត្តភាព

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជា
 ជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ លោក Bounhang Volachith នាថ្ងៃទី២៤វិច្ឆិកា
 អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចាប់ផ្តើម
 ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ។ នេះជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់
 សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាព
 វៀតណាម-ឡាវផងដែរ។

វៀតណាមនិងឡាវលើកកំពស់ទំនាក់ទំនងមិត្តភាព - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
ឡាវ លោក Thongsing Thammavong នាថ្ងៃទី១៧កក្កដាឆ្នាំ២០១៥នៅទីក្រុងហាណូយ


        ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានប្រព្រឹត្ត
 ទៅក្នុងរយៈពេល៣ថ្ងៃ ហើយនេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់
លោកអគ្គលេខាបក្សបន្ទាប់ពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២មក។
ដំណើរទស្សនកិច្ចនេះបានបន្តអះអាងចំណងសាមគ្គីភាព មិត្តភាពស្មោះត្រង់រវាងប្រ
 ទេសទាំងពីរ និងជាកម្លាំងចលករសម្រាប់ជម្រុញបុព្វហេតុកសាងនិងអភិវឌ្ឍន៍នៅប្រ
 ទេសនីមួយៗប្រកបដោយវិបុលភាព។

        យន្តការសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ

        ដំណើរការប្រវត្តិសាស្ត្រ ទំនាក់ទំនងវៀតណាម-ឡាវត្រូវបានពង្រឹងនិងពង្រីក​
ដោយឥតឈប់ឈរនិងកាន់តែជាក់ស្តែងលើគ្រប់វិស័យ។ភាគីទាំងពីរបានអនុវត្តប្រ
កបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ
រដ្ឋទាំង ពីរ និងរាល់កម្មវត្ថុចែងក្នុងកិច្ចប្រជុំលើកទី៣៨នៃគណៈកម្មាធិការអន្តរសភា
ស្តីពីកិច្ច សហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវនិងទទួលបានលទ្ធផលគួរឲ្យកត់
សម្គាល់។

        ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរក៏បានជម្រុញយ៉ាងខ្លាំងដោយមាន
 ការទុកចិត្តគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មាន រួមសហការ
ផ្សព្វផ្សាយយ៉ាងទូលាយអំពីប្រពៃណីសាមគ្គីពិសេសវៀតណាម-ឡាវ។ កិច្ចសហប្រតិ
 បត្តិការការពារជាតិ សន្តិសុខនិងកិច្ចការបរទេសបន្តបានពង្រឹងប្រកបដោយប្រសិទ្ធ
ភាពជាក់ស្តែង។​វៀតណាមនិងឡាវកំពុងសកម្មត្រៀមរៀបចំសកម្មភាពរំលឹកខួប
លើកទី៥៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងកាទូតនិងរយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខា
 អនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាមនិងឡាវក្នុងឆ្នាំ២០១៧ខាងមុខ។

        រួមជាមួយទំនាក់ទំនងយ៉ាងល្អប្រសើនោះ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីក្នុងប៉ុន្មាន
 ឆ្នាំថ្មីៗនេះក៏មានផ្លែផ្កាល្អដែរ បង្កើតឡើងគ្រឹះស្ថានដើម្បីពង្រឹងទំនាក់ទំនងពិសេស
រវាងប្រទេសទាំងពីរ។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរយៈពេល៩ខែក្នុងឆ្នាំ២០១៦នេះ
 ទទួលបាន៦០០លានដុល្លារអាមេរិក។ គម្រោងការជាច្រើនធ្វើការវិនិយោគប្រកប
ដោយជោគជ័យ រួមចំណែកចូលក្នុងកិច្ចការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ បង្កើតការ
 ងារធ្វើនិងរួមចំណែកអនុវត្តល្អការធានាសន្តិសុខសង្គមរបស់ឡាវ។ កិច្ចសហប្រតិបត្តិ
​ការលើវិស័យជាច្រើនដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា កសិកម្ម  ពលកម្ម វប្បធម៌ សង្គម
 ក៏ត្រូវបានប្រទេសទាំងពីផ្តោតការយកចិត្តទុកដាក់ផងដែរ។

        បន្តពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីក្នុងស្ថានភាពថ្មី

        លទ្ធផលទទួលបាននោះគឺដោយសារប្រទេសទាំងពីរ វៀតណាមនិងឡាវតែងតែ
រក្សាជានិច្ចយន្តការប្រជុំប្រចាំនៅគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ ចំពោះមុខស្ថាន
​ភាពពិភពលោកនិងតំបន់មានបម្រែបម្រួលថ្មី ប្រទេសទាំងពីរបន្តអះអាងនូវសារៈសំ
​ខាន់និងអត្ថន័យយុទ្ធសាស្ត្រនៃការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនង
  មិត្តភាពប្រពៃណី​ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង
វៀតណាមជាមួយឡាវក្នុងស្ថានភាពថ្មី។

        ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការលើកនេះរបស់អគ្គលេខាបក្ស លោក
Nguyen Phu Trong ភាគីទាំងពីរបានផ្លាស់ប្តូរមតិគោលនយោបាយ ទិសដៅសហប្រ
តិបត្តិការ និងវិធានការធំៗមួយចំនួនសំដៅលើកកំពស់គុណភាព ប្រសិទ្ធភាពនៃកិច្ច
 សហប្រតិបត្តិការរវាងវៀតណាមជាមួយឡាវក្នុងដំណាក់កាល២០១៦-២០២០ លើ
គ្រប់វិស័យ។

        ដំណើទស្សនកិច្ចនេះក៏បានអះអាងជាថ្មីទំនាក់ទំនងមិត្តភាពប្រពៃណី ចំណង
សមាគ្គីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទំាងពីរ
និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ ដែលបន្តបង្កើតឡើងសម័យអភិវឌ្ឍន៍
ថ្មី សកម្ម មានប្រសិទ្ធភាពនិងជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ