វៀតណាមបង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) -នារយៈពេលថ្មីៗនេះ គណៈកម្មការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញនូវការសន្និដ្ឋានជាច្រើនទាក់ទិនដល់ការងារបង្ការប្រឆាំងអំពើពុក រលួយរួមទាំងអះអាងថា គ្មានតំបន់ ហាមឃាតក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនៅវៀតណាមឡើយ។ ជាក់ស្តែងគឺ ការងារបង្ការប្រឆាំងអំពើពុករលួយកំពុង បានជម្រុញយ៉ាងខ្លាំងក្លាដែរ។
វៀតណាមបង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងាររបស់គណៈកម្មការមជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយជាមួយខេត្ត Ha Nam (រូបថតៈ VOV)

នាប៉ុន្មានថ្ងៃនេះ ក្រុមការងារចំនួន៨ក្រុមរបស់គណៈកម្មាធិការបញ្ជាណែនាំ មជ្ឈឹម ទទួលបន្ទុកអំពីការងារបង្ការប្រឆាំងអំពើពុករលួយកំពុងអនុវត្តការត្រួតពិនិត្យ ឃ្លាំមើលការងារអធិការកិច្ច ស៊ើបអង្កេត និងជំរុំជំរះបទល្មើសពុករលួយនៅតំបន់ ទាំង២០និងក្រសួងស្ថាប័ននានាទូទាំងប្រទេស សំដៅលើកកំពស់ប្រសិទ្ធិភាពការងាររកឃើញនិងធ្វើចំណាត់ការអំពើពុករលួយនាពេលខាងមុខ។

        រាំងស្កាត់និងរុញថយក្រោយអំពើពុករលួយពីជំហានៗ

        អាចនិយាយបានថា នៅទីណាមានអត្ថប្រយោជន៍ច្រើន គឺទីនោះនឹងកើតមាន ឡើងករណីអំពើពុករលួយដែរ។ នាប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀត ណាមជានិច្ច កាល បានបញ្ជាណែនាំ និងដាក់ចេញនូវទិសដៅ ដំណោះស្រាយសម្រាប់បង្ការ ប្រ ឆាំងអំពើពុករលួយ។ គោលដៅគឺ រាំងស្កាត់ និងរុញច្រានអំពើពុករលួយជាជំហានៗ បង្កើតឡើងការប្រែប្រួលវិជ្ជមាន ជាពិសេស ពង្រឹងទំនុកទុកចិត្ត កសាងបក្ស រដ្ឋ ស្អាតស្អំ រឹងមាំ ជួរកមាភិបាលសុច្ចរិត។

        ដំណោះស្រាយដែលបានអនុវត្តក្នុងការងារបង្ការប្រឆាំងអំពើពុករលួយគឺខ្លាំង ក្លាណាស់ ក្នុងនោះ ផ្តោតសំខាន់លើវិធានការចាត់ការអំពើពុករលួយ។ តាមនោះ អ្នកដែលប្រព្រឹត្តអំពើពុករលួយរងចំណាត់ការយ៉ាងតឹងរឹងដោយមិនអើពើថា ជននោះជានរណានិងកាន់មុខដំណែងអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នមាន សមត្ថកិច្ចនានានៅវៀតណាម ក៏បានបំពេញបន្ថែមទៅក្នុងក្រមច្បាប់ព្រហ្មទណ្ឌ នូវ អំពើពុករលួយថ្មី ដែលបានកំណត់ច្បាស់ក្នុងច្បាប់បង្ការប្រឆាំងអំពើពុករលួយ។

        បក្សនិងរដ្ឋវៀតណាមក៏មានវិធានការជាច្រើន សម្រាប់ចំណាត់ការអ្នកប្រព្រឹត្ត អំពើពុករលួយ ក្នុងនោះ មានរបៀបដាក់ពិន័យតឹងរឹងសម្រាប់បក្ខជន។

        គ្មានតំបន់ហាមឃាត់ក្នុងចំណាត់ការអំពើពុករលួយឡើយ

        ប្រការទី៦៩នៃច្បាប់បង្ការប្រឆាំងអំពើពុករលួយរបស់វៀតណាមបានកំណត់ អំពីការធ្វើចំណាត់ការចំពោះអ្នករំលោភអំពើពុករលួយដូចជា ជនប្រព្រឹត្តអំពើពុករលួយ គឺចាត់ការដោយដាក់ពិន័យតាមកម្រិតរំលោភ។ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានិង រដ្ឋា ភិបាលក្នុងបណ្តាការជួបប្រាស្រ័យជាមួយប្រជាជនសុទ្ធតែអះអាងថា គ្មានតំបន់ហាមឃាត់ក្នុងការធ្វើចំណាត់ការមុខសញ្ញាប្រព្រឹត្តអំពើពុករលួយឡើយ។

        ច្បាប់ចំណាត់ការអំពើពុករលួយក្នុងប្រព័ន្ធច្បាប់វៀតណាមនៅតែបានធ្វើ វិសោធនកម្មនិងបំពេញបន្ថែមតាមទិសត្រឹមត្រូវនិងគ្រប់គ្រាន់។ នាថ្មីៗនេះ គណៈ កម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ រៀបចំសិល្ខាសាលា បំពេញបន្ថែមមាត្រាមួយចំនួនក្នុងច្បាប់បង្ការប្រឆាំង អំពើពុករលួយរបស់វៀតណាម។ តំបន់នានាលើទូទាំងប្រទេស ក៏ផ្តោតការយកចិត្ត ទុកដាក់ពិសេស ទៅលើការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ដោយបង្កើត ឡើងក្រុមការងារទទួលបន្ទុកការដោះស្រាយព័ត៌មានស្តីពីអំពើពុករលួយ។ ការដែល ក្រុមការងារចំនួន៨ពោលខាងលើ ទៅត្រួតពិនិត្យ ឃ្លាំមើលការធ្វើអធិការកិច្ច ស៊ើប អង្កេត និងចំណាត់ការរាល់បទល្មើសប្រព្រឹត្តអំពើ ពុករលួយនៅតំបន់ទាំង២០នោះ សរឲ្យឃើញគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋវៀតណាមគឺ ប្តេជ្ញាក្នុងការតស៊ូបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ