វៀតណាមបង្កើនការអប់រំអំពីសិទ្ធិមនុស្ស

(VOVWORLD) - នៅក្នុងប្រព័ន្ធនៃតម្លៃដែលមនុស្សជាតិបានបង្កើត សិទ្ធិមនុស្សមានតួនាទីសំខាន់មួយ ទាំងជាគោលដៅ ជាកម្លាំងជំរុញ និងជាលក្ខខណ្ឌសម្រាប់ជំរុញការអភិវឌ្ឍនៃតម្លៃដែលនៅសេសសល់ផងដែរ។ ការគោរព និងការជំរុញការធានាសិទ្ធិមនុស្សបានក្លាយទៅជានិន្នាការចាំបាច់មានលក្ខណៈសកល តាមនោះ ការអប់រំសិទ្ធិមនុស្ស  ក៏ក្លាយជាតម្រូវការបន្ទាន់ និងមានលក្ខណៈសហសម័យ។ ដូចប្រទេសដទៃដែរ ការអប់រំសិទ្ធិមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រមនុស្សរបស់បក្ស និងរដ្ឋវៀតណាម។

វៀតណាមបង្កើនការអប់រំអំពីសិទ្ធិមនុស្ស - ảnh 1នាំយកខ្លឹមសារសិទ្ធិមនុស្សទៅក្នុងសាលារៀន (រូបភាព៖ VOV)

ការអប់រំសិទ្ធិមនុស្ស គឺជាសកម្មភាពមានការតម្រង់ទិស   និងមានគោលដៅនៃកម្មវត្ថុអប់រំ ដែលជះឥទ្ធិពលដល់មុខសញ្ញាអប់រំ ក្នុងគោលបំណងបង្កើតជាចំណេះដឹងអំពីសិទ្ធិមនុស្ស ដើម្បីដឹងពីរបៀបការពារសិទ្ធិផ្ទាល់ខ្លួន និងគោរពសិទ្ធិរបស់អ្នកដទៃស្របតាមតម្រូវការ នៃស្តង់ដារនៅក្នុងច្បាប់អន្តរជាតិ និងច្បាប់ជាតិ ស្តីពីសិទ្ធិមនុស្ស។ សេចក្តីប្រកាសជាកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ បានដាក់មូលដ្ឋានគ្រឹះសម្រាប់សកម្មភាពអប់រំសិទ្ធិមនុស្សជុំវិញពិភពលោក ក្នុងនោះមានវៀតណាមផង ដែរ។

ស្ថានភាពជាក់ស្តែងអំពីការអប់រំសិទ្ធិមនុស្សនៅវៀតណាម

វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ក្នុងវិស័យអប់រំសិទ្ធិមនុស្សសិទ្ធិពលរដ្ឋ; ជាពិសេសការអប់រំសិទ្ធិកុមារ ស្របតាមខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ការអប់រំសិទ្ធិស្ត្រី ស្របតាមខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ តាមនោះ បក្ស និងរដ្ឋបានកំណត់គោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងមានការយកចិត្តទុកដាក់ដឹកនាំការអនុវត្តសកម្មភាពអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនៅវៀតណាម ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះសកម្មភាពដឹកនាំក្នុងវិស័យអប់រំសិទ្ធិមនុស្ស ការអប់រំសិទ្ធិកុមារ និងសិទ្ធិស្ត្រី។ ការយកចិត្តទុកដាក់ ក្នុងការដឹកនាំនេះរបស់បក្ស និងរដ្ឋ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការបង្កើតស្ថាប័នរដ្ឋទទួលបន្ទុកលើការស្រាវជ្រាវសិទ្ធិមនុស្ស; ស្ថាប័នទទួលបន្ទុកសិទ្ធិស្ត្រី និងកុមារ; បណ្តុះបណ្តាលកម្មាភិបាលស្នូលលើបញ្ហានេះ; ដឹកនាំការអភិវឌ្ឍន៍កម្មវិធីសកម្មភាពជាតិ ស្តីពីសិទ្ធិស្ត្រី និងសិទ្ធិកុមារ។ លទ្ធផលដែលសម្រេចបានក្នុងវិស័យអប់រំសិទ្ធិនារី និងសិទ្ធិកុមារនៅវៀតណាម បាននាំមកនូវទស្សនវិស័យថ្មីនៃពិភពលោក និងតំបន់ចំពោះវៀតណាម ដោយហេតុនោះ បានបង្កើតនូវលទ្ធភាពកាន់តែអំណោយផលសម្រាប់វៀតណាមចូលរួមសមាហរណតំបន់និងអន្តរជាតិ។

សកម្មភាពអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋនៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក នេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹង  អំពីតម្លៃនៃសកម្មភាពនេះ ក្នុងការបង្កើតឡើងបុគ្គលិកលក្ខណៈវៀតណាម ក្នុងដំណើរការកសាងសង្គមនិយមនិងតម្រូវការត្រូវបង្កើនសកម្មភាពទាំងនេះនាពេលអនាគត។ ទន្ទឹមនឹងនោះ ការអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក៏បង្កើននូវតម្រូវការក្នុងការកសាងប្រព័ន្ធច្បាប់នៅ វៀតណាម ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។

វៀតណាមបង្កើនការអប់រំអំពីសិទ្ធិមនុស្ស - ảnh 2នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang (កណ្តាល) ធ្វើជាអធិបតីសន្និសីទជាតិស្តីពីការអនុវត្តសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីស្ថាប័ននានាក្នុងក្រុមប្រឹក្សាប្រតិបត្តិនៃគម្រោង គណៈកម្មាធិការអចិន្ត្រៃយ៍ប្រជាជននៃខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស (រូបថត៖ Van Diep/TTXVN)

ជំរុញការអប់រំសិទ្ធិមនុស្សនៅវៀតណាម

ដើម្បីជំរុញការអប់រំសិទ្ធិមនុស្ស វៀតណាមមានគោលបំណងចងក្រងសៀវភៅសិក្សា សៀវភៅ និងសម្ភារៈអប់រំស្តីពីសិទ្ធិមនុស្ស សម្រាប់ក្រុមគោលដៅជាក់ស្តែងនីមួយៗ ធានាបាននូវការតភ្ជាប់ខ្លឹមសារអប់រំសិទ្ធិមនុស្សជាមួយនឹងខ្លឹមសារ នៃការអប់រំសិទ្ធិពលរដ្ឋ។ វៀតណាមក៏មានគោលបំណងនាំយកកម្មវិធីអប់រំសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋទៅក្នុងប្រព័ន្ធអប់រំរដ្ឋ ចាប់ពីថ្នាក់បឋមសិក្សា ដល់វិទ្យាល័យ និងកម្រិតសាកលវិទ្យាល័យ។ វៀតណាមក៏បានដាក់បញ្ចូលប្រធានបទសិទ្ធិមនុស្សទៅក្នុងសាកលវិទ្យាល័យមួយចំនួន ជាពិសេសប្រព័ន្ធបណ្តុះបណ្តាលឯកទេសខាងច្បាប់និងមិនឯកទេសខាងច្បាប់។ សម្រាប់ប្រព័ន្ធបណ្តុះបណ្តាលកម្មាភិបាល និងអ្នកគ្រប់គ្រង វៀតណាមបន្តផ្តល់នូវទស្សនៈលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ  ទស្សនៈរបស់បក្ស និងរដ្ឋវៀតណាមស្តីពីសិទ្ធិមនុស្ស និងផ្តល់នូវវិធីសាស្រ្ត; ទស្សនវិស័យប្រវត្តិសាស្ត្រ និងសហសម័យស្តីពីសិទ្ធិមនុស្ស; ស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងការប្រៀបធៀបជាក់ស្តែង និងប្រៀបធៀបជាមួយនឹងបទប្បញ្ញត្តិច្បាប់របស់រដ្ឋវៀតណាម។ វៀតណាមក៏មានគោលបំណងឆ្ពោះទៅបង្កើតទម្រង់ និងវិធីសាស្រ្តនៃការអប់រំដោយឡែក សមស្របនឹងលក្ខខណ្ឌ និងសមត្ថភាពនៃមុខសញ្ញានីមួយៗ ដើម្បីជួយបញ្ជូនខ្លឹមសារនៃការអប់រំស្តីពីសិទ្ធិមនុស្សយ៉ាងរស់រវើក សមស្រប និងងាយយល់ ងាយស្រួលចងចាំ ងាយស្រួលអនុវត្ត ភ្លាមៗក្នុង ជីវភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតក្រុមស្នូល ក្រុមគ្រូបង្រៀនដែលមានឯកទេសខាងសិទ្ធិមនុស្សគ្រប់កម្រិត និងប្រព័ន្ធសាលារៀនស្ថិតក្នុងប្រព័ន្ធអប់រំរបស់រដ្ឋ។ ដើម្បីគាំទ្ររាល់ទម្រង់ និងវិធីសាស្រ្តអប់រំ វៀតណាមបានបង្កើនការវិនិយោគ និងជំរុញបន្ថែមទៀតនូវសកម្មភាពផ្សព្វផ្សាយ និងផ្តល់ព័ត៌មានស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋលើបណ្តាញសារព័ត៌មានសាធារណៈ។

ការអប់រំសិទ្ធិមនុស្សនៅវៀតណាមដើរតួនាទីយ៉ាងសំខាន់ មានអត្ថន័យយុទ្ធសាស្ត្រក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក៏ដូចជាសម្រាប់បុព្វហេតុកសាងនីតិរដ្ឋសង្គមនិយម។ នេះក៏ជាមូលដ្ឋានសម្រាប់មហាជនបង្កើតការយល់ដឹងត្រឹមត្រូវអំពីសិទ្ធិមនុស្ស និងពង្រឹងជំនឿរបស់សាធារណជនចំពោះបក្ស និងរដ្ឋ; ប្រឆាំងនឹងសកម្មភាពឆ្លៀតយកផលប្រយោជន៍ពីយីហោ "សិទ្ធិមនុស្ស" របស់ប្រទេសលោកខាងលិចមួយចំនួន និងកម្លាំងប្រតិកិរិយា និងអរិភាពប្រឆាំងនឹងកិច្ចការកសាងសង្គមនិយមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ