វៀតណាមបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសំខាន់ៗលើពិភពលោក

(VOVworld)-បន្តលាតត្រដាងអនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃការធ្វើសមា
ហរណកម្មអន្តរជាតិ ទន្ទឹមនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាយន្តការ
ពហុភាគី សកម្មភាពកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០១៥​គឺសកម្ម
ជម្រុញទំនាក់ទំនងជាមួយបណ្តាដៃគូយុទ្ធសាស្រ្ត ដៃគូលើគ្រប់វិស័យឲ្យស៊ី
ជម្រៅមានប្រសិទ្ធិភាព និងធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាដៃគូប្រពៃណីនិង
ប្រទេសជិតខាងកាន់តែ ជ្រាលជ្រៅថែមទៀត។

វៀតណាមបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសំខាន់ៗលើពិភពលោក - ảnh 1
ឧបនាយករដ្ឋមន្ត្រី​លោក Pham Binh Minh ក្នុងការជួប
សន្នាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
 លោកTed Osius (រូបថតៈ TTXVN)

        នាំទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកឡើងកំពស់ថ្មី

        តាំងពីពេលបង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូលើគ្រប់វិស័យនាឆ្នាំ
២០១៣មក វិស័យអាទិភាពចំនួន៩ក្នុងក្របខ័ណ្ឌនេះ ត្រូវបាន វៀតណាម
និងអាមេរិកលាតត្រដាងអនុវត្តយ៉ាងសកម្មនិងទទួលបានលទ្ធផល ជាក់
ស្តែងមួយចំនួន។ ដោយហេតុនេះ ឆ្នាំ២០១៥ត្រូវបានរំពឹងទុកថាជាឆ្នាំ
បង្កើត ជំហានលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគីនេះជាពិសេសលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងខណៈដែល កិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) ក្នុងនោះវៀតណាមនិងអាមេរិកសុទ្ធតែជាសមាជិក
នឹងបានសម្រេចកិច្ចចរចារ ក្នុងឆ្នាំ២០១៥នេះ។ តាមគំរោង តម្លៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីនឹងលើសពីតួរលេខ ៣៥ដល់៣៦ពាន់លានដុល្លារ
អាមេរិកក្នុងឆ្នាំមុននេះ។ តាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Pham Quang Vinh ថា៖ ​ចំណុចស្នូលក្នុងទំនាក់ទំនងរវាងវៀតណាម
និងអាមេរិកក្នុងឆ្នាំ២០១៥នេះគឺ បណ្តាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូក្នុង
នោះមានដំណើរទស្សនកិច្ចកំពូល។

        “នាពេលថ្មីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន
បញ្ចូនសារ របស់រដ្ឋអំណាចអាមេរិកដោយអញ្ជើញអគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចអាមេរិក
ក្នុងឆ្នាំ២០១៥។ វៀតណាមក៏សង្ឃឹមដែរថា ប្រធានាធិបតីអាមេរិកលោក
Obama និងអញ្ជើញមកបំពេញទស្សន កិច្ចនៅវៀតណាម។ ប្រសិនបើ ដំណើរទស្សនកិច្ចទាំងពីរនេះបានអនុវត្ត ពិត ប្រាកដថា នឹងទទួលបាន
លទ្ធផលសំខាន់ជាច្រើន ព្រមទាំងបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេ
ភាគីវៀតណាមអាមេរិក”។

វៀតណាមបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសំខាន់ៗលើពិភពលោក - ảnh 2
ថ្នាក់ដឹកនាំវៀតណាមនិងចិនអះអាងថា រក្សាកិច្ចសហប្រតិបត្តិ
ការមានផលប្រយោជន៍រួម (រូបថតៈ TTXVN)

        ធ្វើឲ្យទំនាក់ទំនងវៀតណាម-ចិនស្អាតពីមួយថ្ងៃទៅមួយថ្ងៃ

        ឆ្នាំ២០១៥ ជាឆ្នាំរំលឹកអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនង
ការ ទូតវៀតណាម-ចិន។ នេះជាឱកាសំខាន់ដើម្បីប្រទេសទាំងពីរលើកកំពស់
ទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើ
គ្រប់វិស័យ ឡើងកម្រិតថ្មី១។ វៀតណាមជានិច្ចកាលកំណត់ថា ចិនជាប្រទេស
ជិតខាងដ៏ធំ១ ជាប្រទេសសង្គមនិយម និងជាដៃគូសំខាន់របស់វៀតណាម។
ការផ្លាស់ប្តូរនិងជួប ប្រាស្រ័យជាន់ខ្ពស់នៃប្រទេសទាំងពីរ ត្រូវបានចាត់ទុកជា
ចំណុចស្នូលក្នុងឆ្នាំ ២០១៥ សំដៅរក្សាឲ្យទំនាក់ទំនងវៀតណាមចិនដើរចំ
ទិសដៅ អភិវឌ្ឍន៍ស្ថិរភាពនិងស្អាតស្អំ។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅចិន លោក Nguyen Van Tho ថា៖ តាំងពីរដើមឆ្នាំ២០១៥អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខានិងជាប្រធានរដ្ឋចិន
លោក Xi Jinping បាន មានជំនួបសន្ទនាតាមទូរស័ព្ទ អំពីការកំណត់ទិសដៅនៃ
ផែនការបង្កើនទំនាក់ ទំនងមួយចំនួនក្នុងឆ្នាំ២០១៥រវាងវៀតណាមជាមួយចិន។
ស្តីពីបញ្ហានេះ លោក Nguyen Van Tho បានឲ្យដឹងថា៖

        “បង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំងពីរ ព្រមទាំងខំប្រឹងប្រែង ដោះស្រាយរាល់បញ្ហានៅសេសសល់ជាពិសេសគឺបញ្ហាសមុទ្រខាងកើត។ ក្នុង ពេលដែលទន្ទឹងរងចាំស្វែងរកដំណោះស្រាយជាសារវន្តសម្រាប់បញ្ហានេះ គឺភាគី ទាំងពីរត្រូវខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាព និងរក្សា សភាពដើមរបស់សមុទ្រ
ខាងកើត អនុវត្តឲ្យល្អសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC) និងឈានដល់ការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត (COC)”។

វៀតណាមបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសំខាន់ៗលើពិភពលោក - ảnh 3
ឯកអគ្គរដ្ឋទូត Truong Manh Son ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី
៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឆែក
 (រូបថតៈ TG&VN)

        ពង្រឹងទំនាក់ទំនងជាមួយដៃគូប្រពៃណី

        ឆ្នាំ២០១៥ ក៏ជាឆ្នាំដែលវៀតណាមរំលឹកខួបលើកទី៦៥ នៃទិវាបង្កើត
ទំនាក់ទំនង ជាមួយប្រទេសឆែក ជាមិត្តភក្តិប្រពៃណីរបស់វៀតណាមនៅអឺរ៉ុប
ខាងកើត។ នាបច្ចុប្បន្ន ឆែកបានកំណត់វៀតណាមជាដែគូពាណិជ្ជកម្ម ចម្បង
១ ក្នុងចំណោមដៃគូចម្បងចំនួន១២ របស់ខ្លួន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រ
ចាំនៅឆែកលោក Truong Manh Son បានសង្កត់ធ្ងន់ថា៖

        “នាបច្ចុប្បន្ន ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគ មិនទាន់សក្តិសមនឹង
សកត្តានុភាពនៃប្រទេសទាំងពីរឡើយ។ យើងខ្ញុំនឹងខំប្រឹងប្រែងដើម្បី អាច
បង្កើនតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគី និងជម្រុញការវិនិយោគរបស់ឆែកចូល
មកវៀតណាម ក៏ដូចជារបស់វៀតណាមទៅកាន់ឆែកនាពេលខាងមុខ”។

        ឆ្នាំ២០១៥ ក៏ត្រូវបានចាត់ទុកជាឆ្នាំផែនគ្រឹះរបស់វៀតណាមក្នុងដំណើរ
ការ ធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងការឆ្លៀតយកផលប្រយោជន៍ពី
បណ្តា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ ពហុភាគី ការបង្កើនកិច្ចសហប្រតិ
បត្តិការ ជាមួយដៃគូសំខាន់ៗក្នុងតំបន់និងពិភពលោក នឹងជួយឧបត្ថម្ភគោល
ដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់វៀតណាម ព្រមទាំងលើកកំពស់ឋានៈរបស់
វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ