វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត

(VOV)_វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវ
នៅសមុទ្រខាងកើត។ សារលិខិតនេះរបស់វៀតណាម ត្រូវបាននាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung នាំចេញក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី២០១៦។ ​ជាសមាជិក
មានការទទួលខុសត្រូវរបស់អាស៊ាន នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Tan
 Dung បានអះអាងថា៖​វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយ​ចិត្ត​របស់ខ្លួន រួមជាមួយ
ប្រទេសផ្សេងៗក្នុងតំបន់ រួមវិភាគទានចំពោះការ​ពង្រឹង​និងពង្រីក​សន្តិភាព ស្ថិរភាព
នៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងតំបន់សមុទ្រខាងកើត​។ 

វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត - ảnh 1
វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត

សន្តិសុខតំបន់សមុទ្រខាងកើត ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ ២០១៦ កំពុងប្រឈមមុខ
នឹងឧបសគ្គធំមួយជាថ្មីម្តងទៀត ដោយសារ ចិនបានបញ្ជូនយន្តហោះចុះចត់នៅ
លើផ្លូវរត់របស់យន្តហោះនៃកោះថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់
វៀតណាម។ សកម្មភាពនេះរបស់ចិនបានប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងក្លារបស់វៀតណាម និងសហគមន៍អន្តរជាតិ។ រួមជាមួយបណ្ដាសកម្មភាពជួសជុល
ដោយខុសច្បាប់នៅសមុទ្រខាងកើតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ កាយវិការថ្មី
នេះ​របស់ចិនបានបង្កើនភាពតានតឹងនៅក្នុងតំបន់។

          ឆ្នាំ ២០១៥ រលកខ្លាំងនៅក្រោមសមុទ្រខាងកើត

        ស្ថានភាពនៅសមុទ្រខាងកើត ឆ្នាំ ២០១៥ មានការផ្លាស់ប្តូរជាសារវ័ន្ត ដោយ
សារចិនបានជំរុញខ្លាំងការកសាងកោះសប្បនិមិត្តដោយទ្រង់ទ្រាយធំ។ សកម្ម​
ភាពទាំងនេះរបស់ចិន បានបណ្ដាលអោយសធារណមតិអន្តរជាតិត្រូវឡើង​សម្លេង
ប្រឆាំងខ្លាំងក្លា។ ថ្លែងមតិនៅក្នុងសិក្ខាសាលាអន្តរជាតិមួយស្ដីអំពីសមុទ្រខាងកើត
 នាខែវិច្ឆិកាកន្លងទៅនៅទីក្រុង Vung Tau លោក Dang Dinh Quy នាយកវិទ្យាស្ថាន
កិច្ចការបរទេសបានអះអាងថា៖

          “ ក្នុងឆ្នាំកន្លងទៅ សា្ថនភាពនៅសមុទ្រខាងកើតជាសារវ័ន្តគឺមានស្ថិរភាព
និង​សន្តិភាព។​ ទោះបីជាគ្មានរលកធំក្តី ប៉ុន្តែ​រលកក្រោមទឹក​គឺនៅតែមានជានិច្ច​។
 ​សហគមន៍តំបន់និងអន្តរជាតិ យកចិត្តទុកដាក់ចំពោះសមុទ្រខាងកើតកាន់តែ​
ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពីព្រោះថា សមុទ្រខាងកើតបង្កនូវអស្ថិរភាព ​ប្រសិន
បើគ្មានអំនត់និងគោរពបណ្ដាគោលការណ៍ជាសារវ័ន្តរបស់ច្បាប់អន្តរជាតិ នៃភា
គី​នានាឬមិនមានការខំប្រឹងប្រែងប្រកបដោយ​ការទទួលខុសត្រូវរបស់សហគមន៍
អន្តរជាតិនេះទេ គឺជំលោះអាចកើត​មានឡើងនៅគ្រប់ពេលវេលា​។”

          ឆ្នាំ ២០១៥ ក៏ជាឆ្នាំ ដែលបណ្ដាប្រទេសទាក់ទិននានាបានខំប្រឹងប្រែងជា
ច្រើនដើម្បីបង្ការជំលោះ ជំរុញកិច្ចសហប្រតិបត្តិការ។ លើកដំបូង ក្រោយរយៈ
ពេល៩ឆ្នាំពិភាក្សា អាស៊ាននិងចិនទទួលបាន​កិច្ចព្រមព្រៀងមួយស្ដីពីគោល​
ការណ៍អនុវត្តសេចក្ដីថ្លែងការណ៍ស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាង
​កើត (COC)។ ​ប្រទេសទាក់ទិនផ្ទាល់ទៅនឹងជំលោះ ដូចជាវៀត​ណាម ហ្វីលីពីន
 ​និងចិនបានខំប្រឹងប្រែងជាច្រើនលើវិស័យការទូត។ នៅបណ្ដាវេទិកា សន្និសីទ
​ជាផ្លូវការរបស់អាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា សមុទ្រខាងកើតនិង
​ការរក្សាសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើត បានក្លាយទៅជា
​ប្រធានបទសំខាន់ត្រូវបានយកចិត្តទុកដាក់ និងពិភាក្សា ដោយស្មារតីស្ថាបនា។

វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវនៅ
សមុទ្រខាងកើត

        ប្រឈមនឹងឧបសគ្គរួមរបស់តំបន់ និងការគំរាមគំហែងផ្ទាល់ទៅលើអធិប
តេយ្យភាព បូរណភាពដែនដីជាតិ វៀតណាមបានអះអាងយ៉ាងខ្លាំងក្លាថា៖វៀត
ណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួន 
ហើយអំពាវនាវអោយដោះស្រាយជំលោះ ការខ្វែងកំនិតដោយសន្តិវិធី គោរព
ច្បាប់អន្តរជាតិ អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២
 ប្រឆាំង​ជំទាស់ការប្រើប្រាស់អំពើហឹង្សា និងគំរាមគំហែងប្រើប្រាស់អំពើហឹង្សា។

          ទស្សនះនេះត្រូវបាននាយករដ្ឋមន្ត្រី លោក Nguyen Tan Dung អះអាង​ជា​ថ្មី
ម្តង់ទៀត ចំពោះបណ្ដាអង្គទូត ឯកអគ្គរដ្ឋទូត ប្រធានដំណាងអង្គការអន្តរជាតិ 
ក្នុងពិធីអបអរសាទរសហគមន៍អាស៊ាន និងឆ្នាំវក អដ្ឋស័ក ២០១៦។

          “ វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយប្រទេសនា​នា
ក្នុងតំបន់ ពង្រឹងនិងពង្រីកសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសមុទ្រខាងកើត។ 
ទន្ទឹមនឹងនោះ ស្នើអោយភាគីទាក់ទិននានាត្រូវអនុវត្តយ៉ាងមឺងម៉ាត់ គ្រប់គ្រាន់ និង
មានប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍រួមរបស់ភាគីនានាស្ដីអំពីការប្រតិបត្តិនៅ
សមុទ្រ​ខាងកើត ( DOC) និងពិភាក្សា អនុម័តលើសេចក្ដីក្រមប្រតិបត្តិការរបស់​ភា
គីនា​នានៅសមុទ្រខាងកើត (COC)។ យើងខ្ញុំគោរព ថ្លែងអំណរគុណ និងអំពាវនាវ
​អោយសហគមន៍អន្តរជាតិបន្តឡើងសម្លេង និងទង្វើខ្លាំងក្លាថែមទៀត គាំទ្រការ
ខំប្រឹងប្រែងរបស់វៀតណាម របស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព គោរពគ្នាទៅ
វិញទៅមក និងគោរពច្បាប់នៅក្នុងតំបន់និងអន្តរជាតិ។”

          ដោយស្មារតី កម្លាំងអាស៊ាន និងចក្ខុវិស័យ ២០២៥ ​៖ ​អាស៊ាននឹងបង្កើត
ឡើងគ្រឹះដ្ឋានរឹងមាំ និងកម្លាំងចលករខ្លាំងក្លាយ៉ាងពិតប្រាកដ សំរាប់ការ​អភិ
វដ្ឍន៍របស់ប្រទេសអាស៊ីអាគ្នេយ៍នានា ប្រកបដោយសន្តិភាព ស្ថិភាព អភិវឌ្ឍន៍
 សម្បូរធូធារ។ នេះគឺជាគោលបំណងរបស់ប្រទេសអាស៊ាននិមួយៗ ដែល​ក្នុង
នោះមានវៀតណាម ហើយវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី​គោល
ដៅនេះដែរ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ