វៀតណាមប្តេជ្ញាប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយ

     
Vovworld-លោកអគ្គលេខា Nguyen Phu Trongអោយដឹងថា៖ក្នុងឆ្នាំទៅមិញគណះ
បញ្ជាមជ្ឈឹមអំពីការងារបង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយបានប្រមូលបញ្ជាណែ
នាំដោះស្រាយនិងលើកកំពស់ប្រសិទ្ឋភាពរវាងបណ្តាស្ថាប័នក្នុងការងារតស៊ូបង្ការ
ប្រយុទ្ឋប្រឆាំងអំពើពុករលួយ។អាស្រ័យហេតុនេះការងាររកឃើញដោះស្រាយ
បង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយត្រូវបានជំរុញខ្លាំងរួ​មចំណែកពង្រឹងជំនឿជឿ
ជាក់របស់ប្រជាជនទៅលើបក្ស​និងរដ្ឋ។

ការធ្វើសុក្រិដ្ឋប្រព័ន្ឋកំណត់ស្តីអំពីការងារ បង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយ
លោក Nguyen Phu Trongលើកច្បាស់ថែមទៀតថា៖ក្នុងឆ្នាំ២០១៤និងបណ្តាឆ្នាំជា
បន្តវៀតណាមគប្បីជំរុញខ្លាំងការកសាងការធ្វើសុក្រិដ្ឋយន្តការគោលនយោបាយ
ច្បាប់និង​ជំនះរាល់កង្វះខាតក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។លោក Nguyen Phu Trong
ស្នើររដ្ឋសភារដ្ឋាភិបាលប្រមូលបញ្ជាណែនាំការធ្វើវិសោធនកម្មបំពេញបន្ថែមនិងធ្វើ
សុក្រិដ្ឋយន្តការនិងគោលនយោបាយនានាដែលមានការពាក់ព័ន្ឋដល់ ការងារបង្ការ
ប្រយុទ្ឋប្រឆាំងអំពើពុករលួយ។តាមលោកថា៖ត្រូវប្តេជ្ញា ប្រយុទ្ឋប្រឆាំងនឹងអំពើ
ពុករលួយ។

បង្កើនការងារឃោសនាអប់រំអំពី ការងារបង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយ
តាមលោកអគ្គលេខា Nguyen Phu Trongគឺគប្បីពង្រីកតួនាទីនិងការទទួលខុសត្រូវ
របស់សង្គមគណះកម្មាធិការបក្សស្ថាប័ននីមួយៗកម្មាភិបាលនិងបក្ខជនម្នាក់ៗក្នុង
ការងារនេះ។ក្នុងនោះការងារបង្ការគឺសំខាន់ការរកឃើញដោះស្រាយរាល់អំពើពុករ
លួយ៉ាងម៉ឹងម៉ាត់មានឥទ្ឋពលសកម្មក្នុងការងារព្រមានបង្ការអំពើពុករលួយ។

                             

វៀតណាមប្តេជ្ញាប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយ - ảnh 1
រូបថតអិនធឺណែត

លើកកំពស់សមត្ថភាពរបស់កម្មាភិបាលនិងបក្ខជនក្នុងការងារតស៊ូប្រយុទ្ឋ
ប្រឆាំងអំពើពុករលួយ
លោកអគ្គលេខា Nguyen Phu Trongអះអាងថា៖គណះកម្មាធិការបក្សអង្គការបក្ស
និងអ្នកប្រមុខត្រូវមានការប្តេជ្ញានយោបាយខ្ពស់ប្រមូលដឹកនាំនិងប​ញ្ជាអនុវត្ត ជា
ប្រចាំដើម្បីពង្រីកកំលាំងពលំចម្រុះនៃប្រព័ន្ឋនយោបាយនិងសង្គមទាំងមូលក្នុង
ការងារនេះ។លោកគូសបញ្ជាក់ថា៖“  ការ ប្តេជ្ញានយោបាយគឺជាកិច្ចសន្យាតស៊ូជា
មួយ អំពើពុករលួយ។ប្រការនេះត្រូវបញ្ជាក់ដោយសកម្មភាពជាក់ស្តែងនិងត្រូវបាន
ប្រកាសជាចំហរដើម្បីប្រជាជនដឹងប្រជាជនឧបត្ថម្ភនិងឃ្លាំមើល។រួមជាមួយនោះ
ខ្លួនត្រូវជាគំរូក្នុងការអនុវត្តនិងប្រតិបត្តិតាមបណ្តាការកំណត់ស្តីពីចរិតលក្ខណះ
សុច្ចរិតវិន័យសន្សំសំចៃមិនខ្ជះខ្ជាយជាដើម។ម៉្យាងទៀតត្រូវលើកំពស់ការទទួល
ខុសត្រូវរបស់គណះកម្មាធិការបក្សអង្គការបក្សក្នុង ការងារបង្ការប្រយុទ្ឋប្រឆាំង
និងដោះស្រាយអំពើពុករលួយនិងតស៊ូប្រយុទ្ឋប្រឆាំងអំពើពុករលួយ។ “

ប្រមូលការងារបង្ការប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយទៅលើរឿងក្តញធំៗ
លោកអគ្គលេខា Nguyen Phu Trong​អះអាងថា៖នាពេលខាងមុខការងារនេះនឹង
បានប្រមូលទៅលើរឿងក្តីធំៗ។លោកមានប្រសាសន៍ថា៖“  ដំបូងបង្អស់យើង
ជំរុញខ្លាំងល្បឿនដោះស្រាយអំពើពុករលួយនិងរឿងក្តី ពុករលួយដ៍ធ្ងន់ធ្ងរស្មុគ
ស្មាញនិងប្រមូលផ្តុំទៅលើរឿងក្តី ពុករលួយមានចរិតលក្ខណះសមុហភាពនិង
មានការចាត់តាំង។ប្តេជ្ញាដោះស្រាយបណ្តាកម្មភិបាលពុករលួយឲ្យទាន់ពេល
វេលារឹបអូសទ្រព្យសម្បិតពុករលួយ។“
លោកអគ្គលេខា Nguyen Phu Trongក៍ស្នើរដែរថា៖គប្បីបង្កើនការងារត្រួតពិនិត្យ
ឃ្លាំមើលក្នុងគណះកម្មាធិការបក្សប្រព័ន្ឋនយោបាយនិងសង្គមទាំងមូលក្នុង ការ
ងារបង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយនិងបញ្ចូលខ្លឹមសារនេះក្នុងកម្មវិធីត្រួតពិនិត្យ
និងឃ្លាំមើលជាប្រចាំឆ្នាំទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ