វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

(VOVWORLD) - ដោយឈរលើមូលដ្ឋានដាក់អត្ថប្រយោជន៍របស់មនុស្សជាមជ្ឈភាពចំពោះការសចម្រេចចិត្តនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលផ្ដោតសំខាន់លើការជំរុញខ្លាំងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ 
វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (រូបថត៖ VNA)

ប្រព័ន្ធនយោបាយទាំងមូល ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន សុទ្ធតែចាត់ទុកថានេះគឺជាភារកិច្ចស្នូល អនុវត្តន៍យ៉ាងប្ដូរផ្ដាច់តាមរយៈដំណោះស្រាយជាច្រើន ហើយចាត់ទុកថានេះគឺជាការប្រយុទ្ធប្រឆាំងគ្មានការអត់ឱនឡើយ។ គួរឲ្យសោកស្រាយណាស់ដែលក្រសួងការបរទេសអាមេរិកមិនបានមើលឃើញយ៉ាងត្រឹមត្រូវអំពីរាល់ការប្ដេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់វៀតណាមក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានការណ៍ជួញដូរមនុស្សរបស់ប្រទេស និងតំបន់ដែនដីចំនួន ១៨៩ នៅលើពិភពលោលកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។

ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ក្រសួងនគរបាលវៀតណាមបានរកឃើញ និងស៊ើបអង្កេតលើសំណុំរឿងចំនួន ៣៣ ករណី និងចាប់ខ្លួនមុខសញ្ញាចំនួន ៧៥ នាកពីបទជួញដូរមនុស្ស។ ចំនួនជនរងគ្រោះដែលបានទទួល ជួយសង្គ្រោះ និងជួយឧបត្ថម្ភគឺ ៦៦ នាក់។ ក្រសួងការពារប្រទេសបានបង្កើនការងារយាមល្បាត និងគ្រប់គ្រងយ៉ាងតឹងរឹងតាមច្រកព្រំដែន និងដែនសមុទ្រ ដើម្បីរកឃើញសកម្មភាពចេញ ចូលព្រំដែនខុសច្បាប់ និងនាំជនរងគ្រោះឆ្លងដែន។ក្រសួងការបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានាក្នុងប្រទេស និងបរទេសដើម្បីជួយសង្គ្រោះ ការពារ និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះពីបទជួញដូរមនុស្ស។ ក្នុងខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ០៧នាក់ប្រកបដោយសុវត្ថិភាព ដែលត្រូវបានជួញដូរទៅកម្ពុជា  ក្នុងគោលដៅចាប់បង្ខំឲ្យធ្វើពលកម្ម ចាត់ការលើមុខសញ្ញាឲ្យទាន់ពេលវេលា ក៏ដូចជារួមចំណែកដោះស្រាយស្ថានការណ៍នេះយ៉ាងហ្មត់ចត់។ ការពិតជាក់ស្ដែងនេះបានសបញ្ជាក់ឱ្យឃើញថា វៀតណាមមិនអត់ឱនចំពោះការជួញដូរមនុស្សដូចជាការចោទប្រកាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការជួញដូរមនុស្សនៅតាមបណ្ដាប្រទេសនៅលើពិភពលោកឡើយ។ លោក Dang Xuan Hong ប្រធានខុទ្ធកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានថ្លែងថា៖ “រដ្ឋវៀតណាមកាត់ទោសយ៉ាងតឹងរ៉ឹងចំពោះឧក្រិដ្ឋកម្មជួញដូរមនុស្សដោយច្បាប់។ របាយការណ៍របស់អាមេរិកស្ដីពីស្ថានភាពជួញដូរមនុស្សរបស់វៀតណាមឆ្នាំនេះបាននាំចេញការវាយតម្លៃខ្វះសត្យានុម័ត ថែមទាំងខុសឆ្គងអំពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ”។

ទន្ទឹមនឹងការផ្ដល់អាទិភាពលើការជំរុញខ្លាំងការបំពេញរាល់ភារកិច្ច និងដំណោះស្រាយជាក់ស្ដែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សយ៉ាងជាក់ស្ដែងនោះ វៀតណាមក៏បានសុក្រិតប្រព័ន្ធច្បាប់ឥតឈប់ឈរ សំដៅរុញថយក្រោយការជួញដូរមនុស្ស ប្រឆាំងពលកម្មចាប់បង្ខំ ជួយឧបត្ថម្ភជនរងគ្រោះដោយការជួញដូរ ការពារកុមារក្នុងបរិយាកាសអនឡាញ។ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១  កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ដោយអនុម័តលើកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ២០៣០។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ច្បាប់ស្តីពីប្រជាជនវៀតណាមធ្វើការ នៅបរទេសតាមកិច្ចសន្យាឆ្នាំ ២០២០ ក៏បានចូលជាផ្លូវការសំដៅការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់ពលករនៅឯបរទេស និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ។

ទន្ទឹមនឹងការកសាងប្រព័ន្ធច្បាប់ និងអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនោះ វៀតណាមក៏បានបន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិមិនចេះឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ នៅលើឆាកអន្តរជាតិ នាបច្ចុប្បន្ន វៀតណាម ជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ វៀតណាមក៏បានចូលរួមអនុសញ្ញាអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាពិសេសគឺស្ត្រី និងកុមារ (ACTIP); ពិធីសារស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការដាក់ទណ្ឌកម្មលើការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ បំពេញបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែន (ពិធីសារ Palermo)។

វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស - ảnh 2សកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (រូបថត៖ VNA)

គួរឲ្យសោកស្ដាយណាស់ រាល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់វៀតណាមមិនត្រូវបានមើលឃើញយ៉ាងពេញលេញ និងត្រឹមត្រូវឡើយ នៅពេលដែលក្រសួងការបរទេសអាមេរិកបានចេញ របាយការណ៍ឆ្នាំ ២០២២ ស្តីពីស្ថានភាពជួញដូរមនុស្សនៅលើពិភពលោក ក្នុងនោះបានលើកឡើងឈ្មោះវៀតណាម និងប្រទេសមួយចំនួនទៀត។ លោក Dang Xuan Hong ប្រធានខុទ្ទកាល័យ អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានឲ្យដឹងថា៖ “រាល់ព័ត៌មានដែលភាគីអាមេរិកបានប្រើប្រាស់ ដើម្បីកសាងរបាយការណ៍បន្តត្រូវបានប្រមូលពីប្រភពព័ត៌មានក្រៅផ្លូវការរបស់អង្គការ និងបុគ្គល ដែលមិនមានសុច្ឆន្ទៈចំពោះវៀតណាមដូចជា "អង្គការតាមដានសិទ្ធិមនុស្ស - HRW" អង្គការ"គណៈកម្មការជួយសង្រ្គោះមនុស្សឆ្លងសមុទ្រ (BPSOS)"  អង្គការភេរវជន Viet Tan ជាដើម។ រាល់ការវាយតម្លៃរបស់ភាគីអាមេរិកគឺគ្មានមូលដ្ឋានទាំងស្រុង ដោយបដិសេធទាំងស្រុងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្ពោះទៅការលុបបំបាត់ការជួញដូរមនុស្សនៅវៀតណាម។ ការដែលសហរដ្ឋអាមេរិក រួមទាំងអានុភាពអមិត្តបានប្រើប្រាស់បញ្ហាជួញដូរមនុស្ស ដើម្បីរិះគន់ និងបំភ្លៃស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម គឺជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម ក៏ដូចជារំលោភបំពានលើច្បាប់អន្តរជាតិផងដែរ”។

ការជួញដូរមនុស្សត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ឧក្រិដ្ឋកម្មមួយក្នុងចំណោមប្រភេទឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់បំផុតទាំង ៤ នៅលើពិភពលោក។ នៅវៀតណាម ថ្ងៃទី ៣០ ខែកក្កដាជារៀងរាល់ឆ្នាំ ត្រូវបានចាត់ទុកថាជាទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ក្នុងឱកាសនេះ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ បណ្ដាក្រសួង៖ ការងារ-យុទ្ធជនពិការ និងសង្គមកិច្ច ការពារប្រទេស នគរបាល និងការបរទេស បានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលគ្នាក្នុងការទទួល ការពារ និងជួយឧបត្ថម្ភជនរងគ្រោះដោយការជួញដូរមនុស្ស។ ការផ្សព្វផ្សាយបទប្បញ្ញត្តិ បានបង្ហោះសារយ៉ាងខ្លាំងក្លាអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ