វៀតណាមបន្តគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មក្នុងឆ្នាំ ២០១៨

(VOVWORLD) -ក្នុងបរិបទដែលទំនាក់ទំនងអន្តរជាតិឆ្នាំ ២០១៨ ត្រូវទទួលរងផលប៉ះពាល់ ដោយសារការកែប្រែគោលនយោបាយរបស់ប្រទេសមហាអំណាចនានា អូសតាមបម្រែបម្រូលជាច្រើននៅក្នុងតំបន់នានា ព្រមទាំងជះឥទ្ធពលយ៉ាងធំធេងលើស្ថានភាពនៃប្រទេសនិមួយៗ នាឆ្នាំ២០១៨ កិច្ចការបរទេសរបស់វៀតណាមបន្តទទួលបានសមិទ្ធិផលជាច្រើន។ ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដៃគូដទៃទៀតត្រូវបានពង្រឹង និងពង្រីកថែមទៀត។ ពិសេសគឺ កិច្ចការបរទេសឆ្នាំ ២០១៨ បានគូសសញ្ញានូវតួនាទីលេចធ្លោរបស់វៀតណាមចំពោះព្រឹត្តិការណ៍ដែលមានចរិលក្ខណៈសកលលោកផងដែរ។
វៀតណាមបន្តគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មក្នុងឆ្នាំ ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull (រូបថត: VGP)

ការគូសសញ្ញាខាងការទូតទ្វេភាគី

ឆ្នាំ ២០១៨ បានកត់សម្គាស់នូវដំណើរទស្សនកិច្ចទ្វេភាគីដ៏រស់រវើកជាច្រើន។ តាមរយៈដំណើរទស្សនិច្ចទាំងនេះ វៀតណាមកសាងបានយន្តការ ក៏ដូចជាក្របខ័ណ្ឌសហប្រតិបត្តិការងាយស្រួលលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ ២០១៨វៀតណាមបានលើកទំនាក់ទំនងជាមួយអូស្ត្រាលីឡើងជាភាពជាដៃគូយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន ១៦ និងមានទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១១ ក្នុងនោះ ទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រពិសេសជាមួយកម្ពុជា និងឡាវត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូត សោកស្រី Nguyen Nguyet Nga អនុប្រធានគណកម្មការជាតិវៀតណាមទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ប៉ាស៊ីហ្វិក និងជាអនុប្រធានក្រុមការងារកសាងទស្សនវិស័យ APEC ក្រោយឆ្នាំ២០២០ បានអះអាងថា៖

“វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់មួយ។ យើងមានផលប្រយោជន៍ដ៏ទូលំទូលាយ ដែលមិនធ្លាប់មានពីមុនមកជាមួយដៃគូនានា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ២៧ រួមទាំងដៃគួ FTA ចំនួន ៥៩។ យើងមានគោលមាគ៌ាធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅផងដែរ“។

បង្កើតទំនាក់ទំនងថ្មីជាច្រើន

នាបច្ចុប្បន្ននេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិដោយបរិមាណឯកទគ្គកម្ម ពោលគឺ ១៥ លាននាក់។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន ៧១ បានទទួលស្គាល់ថា វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។ នាឆ្នាំ២០១៨ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូយុទ្ធសាសស្ត្រអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប (EVFTA)។ នាបច្ចុប្បន្ននេះ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦។ ហេតុដូច្នេះ វៀតណាមទទួលបានការជឿទុកចិត្តបោះឆ្នោតជ្រើសតាំងជាសមាជិកគណកម្មការច្បាប់
ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិអាណត្តិពីឆ្នាំ២០១៨ដល់ ឆ្នាំ ២០២២។

បង្កើនឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

ឆ្នាំ ២០១៨ ក៏បានគូសសញ្ញានូវលទ្ធផលគួរឲ្យកត់សម្គាល់លើវិស័យការទូតពហុភាគីរបស់វៀតណាម។ ក្រៅពីការដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកគណកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិជាលើកដំបូងនិងមន្ទីរពេទ្យចល័តរបស់វៀតណាមចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាលើកដំបូងនោះ វៀតណាមក៏បានចូលរួមវេទិកាពិហុភាគីជាច្រើនទៀតផង (ដូចជា កិច្ចប្រជុំ G7 បើកទូលាយ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ ជ៉ុបជាដើម)

ជាពិសេសសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងឆ្នាំ 2018 (WEF-ASEAN) ដែលវៀតណាមបានទទួលរៀបចំនៅទីក្រុងហាណូយបាន បន្សល់ទុកនូវការគូសសញ្ញាយ៉ាងជ្រាលជ្រៅអំពីប្រទេសវៀតណាមធ្វើសមាហរណកម្ម។ប្រធាន WEF លោក Borge Brende បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២៧ ឆ្នាំរៀបចំវេទិកា WEF តំបន់អាស៊ាន និងអាស៊ីបូព៌ាមក នេះគឺជាវេទិកាដែលទទួលបានជោគជ័យបំផុត។ វៀតណាមបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ វេទិការលើកនេះទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំបណ្ដាប្រទេស អាស៊ីបូព៌ា តំបន់ និងសហគ្រាសជួរមុខយ៉ាងច្រើនកុះករ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះប្រកដោយជោគជ័យរបស់វៀតណាមផងដែរ“។

នាឆ្នាំ ២០១៩ វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយឯករាជ្យភាព ម្ខាស់ការ និង បន្តរក្សាទំនាក់ទំនងបើកទូលាយជាមួយប្រទេសទាំងអស់ ក៏ដូចជាចូលរួមចំណែកទៅក្នុងបញ្ហារួមរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ