វៀតណាមបន្តជំរុញអនុវត្តអាទិភាពក្នុងឆ្នាំ APEC 2017

(VOVWORLD) -ការធានាសន្តិសុខស្បៀងអាហារ ការកសាងកសិកម្មប្រកបដោយនិរន្តរភាពបន្សាំបំរ៉ែបំរួលអាកាសធាតុ កំពុងជាបញ្ហាដ៏ក្តៅគគុកនៅទូទាំងពិភពលោក។ នេះក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួនរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម នៅក្នុង APEC 2017 ហើយនេះត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី 3 (SOM3) 

ការធានាសន្តិសុខស្បៀងអាហារ ការកសាងកសិកម្មប្រកបដោយនិរន្តរភាពបន្សាំបំរ៉ែបំរួលអាកាសធាតុ កំពុងជាបញ្ហាដ៏ក្តៅគគុកនៅទូទាំងពិភពលោក។ នេះក៏ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួនរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម នៅក្នុង APEC 2017 ហើយនេះត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី 3 (SOM3) និងកិច្ចប្រជុំទាក់ទិននានា ដែលចាប់ផ្តើមពីថ្ងៃទី១៨សីហារហូតដល់ថ្ងៃទី 30 ខែសីហានៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។

វៀតណាមបន្តជំរុញអនុវត្តអាទិភាពក្នុងឆ្នាំ APEC 2017 - ảnh 1

វៀតណាមបន្តជំរុញអនុវត្តអាទិភាពក្នុងឆ្នាំ APEC 2017

នេះគឺជាកិច្ចប្រជុំលើកទី 4 ចាប់តាំងពីការចាប់ផ្តើមឆ្នាំ APEC 2017 និងជាសន្និសីទធំ លើកទី៣ក្នុងឆ្នាំ APEC ដែលរៀបចំដោយវៀតណាម។ ប្រតិភូជាតិនិងអន្តរជាតិប្រមាណជា ២១០០ នាក់ដែលតំណាងឱ្យប្រទេសសមាជិកចំនួន២១ បានចូលរួម។ នៅក្នុងក្របខ័ណ្ឌនៃសកម្មភាព SOM 3 បានប្រព្រឹត្តទៅ សប្តាហ៍សន្តិសុខស្បៀងអាហារដែលក្នុងនោះមានចំណុចសំខាន់គឺកិច្ចសន្ទនាស្ដីអំពីគោលនយោបាយជាន់ខ្ពស់ស្តីពី សន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព ការបន្សាំទៅនឹងការបំរ៉ែបំរួលអាកាសធាតុ។

សន្តិសុខស្បៀងអាហារនិងកសិកម្មប្រកបដោយនិរន្តភាព ការបន្សាំទៅនឹងការបំរ៉ែបំរួលអាកាសធាតុ៖ ប្រធានបទក្តៅគគុកលើទូទាំងពិភពលោក

អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ធំមួយដែលមានប្រជាជនប្រមាណ 3 ពាន់លាននាក់ (ប្រហែល 40%) នៃចំនួនប្រជាជនសកលលោក។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងការជឿនលឿនខាងបច្ចេកវិទ្យានិងការវិវត្តអំពីសេដ្ឋ កិច្ច ប្រទេសជាច្រើនលើពិភពលោកនិយាយរួម និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយដោយឡែក បានទទួលខុសត្រូវដោយខ្លួនអំពីស្បឿងអាហារនិងចំណីអាហារដោយ។ប៉ុន្តែដោយសារការអភិវឌ្ឍន៍របស់សេដ្ឋកិច្ច  វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាទីតាំងភូមិសាស្រ្ត ភាពក្រីក្រនិងកង្វះអាហា រូបត្ថម្ភរបស់កុមារនៅតែមាន។ លើសពីនេះទៀត តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះមហន្តរាយធម្មជាតិនៅលើពិភពលោក។ ការលំបាកទាំងនេះធ្វើឱ្យមានបញ្ហានៃសន្តិសុខស្បៀងអារហារ ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព និងការបន្សាំទៅនឹងបំរ៉ែបំរួលអាកាសធាតុ កាន់តែក្តៅឡើង ៗ។ ហេតុដូច្នេះហើយបានជាវៀតណាមបានជម្រើសខ្លឹមសារគឺ៖ការធានាសន្តិសុខស្បៀងអាហារនិងកសិកម្មប្រកបដោយនិរន្តរភាពនិងការបន្សាំបំរ៉ែបំរួលអាកាសធាតុ ដែលបានបណ្តាប្រទេសសមាជិក APEC វាយតំលៃខ្ពស់។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម លោក Nguyen Xuan Cuong បានឱ្យដឹងថា:

“នៅក្នុងវេទិកានេះយើងរំពឹងថានឹងទទួលបាន 3 សារ។ ទីមួយ  គឺការអនុម័តផែនការមេអំពីកម្មវិធីអភិវឌ្ឍន៍សន្ដិសុខស្បៀងអាហារ ដែលទាក់ទងនឹងកសិកម្មប្រកបដោយនិរន្តរភាព ការបន្សាំទៅនឹងបំរ៉ែបំរួលអាកាសធាតុ។ ទីពីរ កម្មវិធីផែនការមេស្ដីអំពីការអភិវឌ្ឍន៍ជនបទត្រូវបានផ្សាភ្ជាប់ទៅនឹងបរិយាកាសទីក្រុង។ទីបីកំណត់ច្បាប់អំពីក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនាពេលអនាគត នៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ”

វៀតណាមបន្តជំរុញអនុវត្តអាទិភាពក្នុងឆ្នាំ APEC 2017 - ảnh 2វៀតណាមបន្តជំរុញអនុវត្តអាទិភាពក្នុងឆ្នាំ APEC 2017 


ធ្វើសមាហរណកម្ម 
APEC នាំមកនូវអត្ថប្រយោជន៍ធំធេងអំពីសេដ្ឋកិច្ច

ជិត 20 ឆ្នាំនៃការចូលរួមAPEC ដែលជាប្រទេសម្ចាស់ផ្ទះ APEC ចំនួន 2 ដងវៀតណាមបានរួមចំណែកជាក់ស្តែង និងទទួលបានលទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការក្នុងវេទិកានេះ។ ដោយឡែកនៅក្នុងវិស័យកសិកម្ម លទ្ធផលជាក់ស្តែងបំផុតគឺ៖ចាប់ពីប្រទេសខ្វះស្បៀងអាហារ វៀតណាមបានក្លាយទៅជាខឿនកសិកម្មដែលមានកម្លាំងប្រកួតប្រជែង មិនត្រឹមតែបំពេញតាមតម្រូវការរបស់មនុស្សជាង៩២លាននាក់ក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងជាប្រទេសនាំចេញអង្ករធំជាងគេ ឈរលំដាប់ថ្នាក់ទី 2 នៅលើពិភពលោកទៀតផង។

ជាប្រទេសកសិកម្ម រងឥទ្ធិពលជាច្រើនពីបំរ៉ែបំរួលអាកាសធាតុ វៀតណាមជានិច្ចកាលចាត់ទុក៖សសរមួយក្នុងចំណោមសសរទ្រូងអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ចនិរន្តរភាព នោះគឺសន្តិសុខស្បៀងអាហារ។ រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានអោយដឹងថា៖

“ ប្រធានបទកសិកម្មនេះត្រូវបានជ្រើសរើសជាសប្តាហ៍កសិកម្មនេះ មិនត្រឹមតែដើម្បីបង្ហាញពីគោល ដៅ ព្រឹត្តិការណ៍និងសកម្មភាពជុំវិញប្រធានបទកសិកម្មប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសន្តិសុខស្បៀងអាហារ ក្នុងបរិបទនៃការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពចំពោះស្ថានភាពបំរ៉ែបំរួលអាកាសធាតុ។ បង្កើតឱ្យមានភាពស៊ីសង្វាក់គ្នាតាមជនបទជាមួយនឹងនគរូបនីយកម្មក្នុងរូបភាពនៃទីក្រុងនគរូបនីយកម្មដែលជាតំបន់ រងផលប៉ះពាល់ជាច្រើនពីបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិ។”

ចំពោះវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិទទួលបានសមិទ្ធផលសំខាន់ជាច្រើន ពិសេស គឺក្នុងវិស័យសន្តិសុខស្បៀងអាហារ។ ទទួលរៀបចំ APEC លើកទី២ ក្នុងសភាពការណ៍ដែលតំបន់និងពិភព លោកមានបំរ៉ែបំរួលជាច្រើន តួនាទីសកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមបានបន្តពង្រីកថែមទៀត៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ