វៀតណាមបន្តបង្កើតឡើងចំណាប់អារម្មណ៍ចំពោះពិភពលោកក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19
(VOVWORLD) - យោងតាមព័ត៌មានដែលបានផ្សាយនាវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ តុលា របស់គណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បាន ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ វៀតណាមមិនមានករណីឆ្លង Covid-19 ថ្មីបន្ថែមទៀតឡើយ។
ដូច្នេះហើយ នេះជាថ្ងៃទី៤២ជាប់ៗគ្នាដែលវៀតណាម មិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍ ក្រោយពីរលកទី២នៃជម្ងឺនេះ ត្រូវបានរុញថយក្រោយ។ នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើចត្តាឡីស័កសម្រាប់ មនុស្សចំនួន១៣៨០០នាក់។ វៀតណាមក៏បានព្យាបាលជាសះស្បើយចំពោះ អ្នកជម្ងឺ Covid-19 ចំនួន ១០២៥ នាក់ផងដែរ។ នេះជាស្នាដៃគួរឲ្យចាប់អារម្មណ៍ ចំពោះសហគមន៍អន្តរជាតិក្នុងបរិបទដែលប្រទេសជាច្រើនកំពុងពុះពារប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតនេះ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរដ្ឋាភិបាលស្ដីអំពីដំណោះស្រាយឆ្លើយតបនឹងជម្ងឺ Covid-19។ (រូបថត៖ VOV) |
ដូចនឹងប្រទេសនានាលើពិភពលោក ចាប់តាំងពីដើមឆ្នាំ២០២០ វៀតណាម ត្រូវប្រឈមនឹងការលំបាកជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid- 19 នៅក្នុងសហគមន៍។ ស្មារតីដឹកនាំដ៏ខ្លាំងក្លានិងប្ដូរផ្ដាច់ពីប្រមុខរដ្ឋាភិបាលក្នុង ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ត្រូវបានរីកសាយភាយនិងបង្ហាញតាម រយៈសកម្មភាពរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់ ក្នុងគោល ដៅឆ្លើយតបនឹងជម្ងឺរាតត្បាតផង ហើយធានាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ ដូចជាស្ថិរភាពនៅតំបន់នីមួយៗផង។ រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការ ជាច្រើនយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់ដូចជា បិទសាលារៀន ផ្អាកជាបណ្ដោះអាសន្នជើង ហោះហើរទាំងអស់ ចាប់បង្ខំធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ចំពោះមនុស្សទាំងអស់ដែលវិលត្រឡប់មកពីឯបរទេសវិញ ក៏ដូចជាធ្វើចត្តា ឡីស័កករណីឆ្លងជម្ងឺនិងធ្វ់ការតាមដានករណីដែលបានប៉ះពាល់ជាមួយអ្នកជម្ងឺផងដែរ។
វាយតម្លៃចំពោះការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅវៀតណាម ទីភ្នាក់ងារសារព័ត៌មាន EFE (អេស្ប៉ាញ់) បានដកស្រង់សម្ដីលោក Park Kidong មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ដែលចាត់ទុកថា “ការរក្សាគម្លាតសង្គម” “ការដាក់ឲ្យដំណើរការប្រព័ន្ធឆ្លើយតបយ៉ាងឆាប់រហ័ស” និង “វិធីអភិក្រមនៅក្នុងសង្គមទាំងមូលក្រោមការដឹកនាំយ៉ាងខ្លាំងក្លា” គឺជាមូល ហេតុនាំទៅភាពជោគជ័យរបស់វៀតណាមរហូតមកដល់ពេលនេះ។
កាសែតជាច្រើនរបស់អាមេរិកដូចជា The New York Times ឬ US News&World Report ក៏បានចុះផ្សាយនិងវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀត ណាមសំដៅទប់ស្កាត់ជម្ងឺ Covid-19 ក៏ដូចជាផ្អាកការលើកលែងទិដ្ឋាការសម្រាប់ ពលរដ្ឋនៃប្រទេសមួយចំនួនតាំងពីគ្រាដំបូង បិទសាលារៀន រោងភាពយន្ត បារ និងក្លឹប ហាងម៉ាស្សា ខារ៉ាអូខេ និងហាងវីដេអូហ្គេមអនឡាញនៅក្នុងតំបន់ទីក្រុង ជាដើម។ អ្វីៗទាំងនោះនេះបានសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតលើគ្រប់សមរភូមិរបស់វៀតណាម។
គេហទំព័រ Asia Times បានបង្ហោះបទវិភាគរបស់អ្នកកាសែត David Hutts ដែលចាត់ទុកថា បក្សកុម្មុយនិស្ត វៀតណាមទទួលបានការគាំទ្ររបស់មហាជន នៅទាំងក្នុងនិងក្រៅប្រទេស អាស្រ័យដោយមានគោលនយោបាយដ៏ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ រាល់វិធានការដ៏ខ្លាំងក្លារបស់វៀតណាមបានបង្ហាញឲ្យឃើញនូវ ការប្ដេជ្ញាចិត្តខ្ពស់ដោយមានការស្រុះចិត្តគំនិតរបស់ប្រទេសជាតិទាំងមូល។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានយកចិត្តទុកដាក់ពិសេសដល់ការ ពង្រីកមូលដ្ឋានធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋវៀតណាមដែលវិលត្រឡប់ មកពីឯបរទេស។ តាមនោះ កងទ័ពវៀតណាមបានលៃទុកមូលដ្ឋានយោធាដែល អាចផ្ទុកមនុស្ស៦ម៉ឺននាក់ដើម្បីបម្រើការងារធ្វើចត្តាឡីស័ក។
កាសែត Financial Times ក៏បាននិយាយដល់ការស្ទង់មតិនាពេលចុង ក្រោយនេះរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen Vietnam ដែលសរឲ្យឃើញថា មនុស្សដែលបានសួរភាគច្រើនសុទ្ធតែមានការ “យល់ដឹងខ្ពស់” អំពីអាការៈនៃជម្ងឺ Covid-19។ កាសែតនេះបានសរសេរថា៖ “រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ទទួលបានការគាំទ្ររបស់ប្រជាជន ដែលត្រូវ បានបង្ហាញតាមរយៈអត្ថបទសរសេរជាច្រើនលើបណ្ដាញសង្គមសំដៅលើកទឹកចិត្ត គាំទ្រចំពោះបណ្ដាបុគ្គលិកសុខាភិបាល ឬចែករំលែកសារឃោសនា៖ ស្នាក់ នៅក្នុងផ្ទះគឺស្នេហាជាតិ”។
ពិព័រណ៍រូបថតអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ត្រូវបានរៀបចំឡើងនៅសួនផ្កា Ly Thai To រដ្ឋធានីហាណូយ។ (រូបថត៖ VOV) |
វៀតណាមជាប្រទេសកំពុងអភិវឌ្ឍដោយមានចំនួនប្រជាជនជាង៩៧លាននាក់ ទើបតែបានរួចផុតពី សង្គ្រាមជិត៥០ឆ្នាំមុន ហើយកំពុងដាក់ឲ្យដំណើរការនូវ វិធានការដ៏សាមញ្ញតែប្ដូរផ្ដាច់សំដៅគ្រប់គ្រងការរីករាលដាលនៃវីរុស SARS-CoV-2 ហើយរហូតមកដល់ពេលនេះបានគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អ។ យោងតាម ការវាយតម្លៃរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនថា វៀតណាមកំពុងចែងចាំងរស្មី ហើយក្លាយទៅជា “គំរូ” សម្រាប់ប្រទេសជាច្រើនផ្សេងៗទៀតអំពី របៀបទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុតជាមួយនឹងការ ចំណាយតិចបំផុត៕