វៀតណាមបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធិភាពចំពោះអង្គការសហប្រជាជាតិ
HUYEN -  
(VOV) /  
(VOV)_ថ្ងៃទី២៤តុលា ជាថ្ងៃគំរប់ខួបលើកទី៧០នៃទិវាចាប់បដិសន្ធិ អង្គការ
សហប្រជាជាតិ (ថ្ងៃទី២៤តុលាឆ្នាំ ១៩៤៥-ថ្ងៃទី២៤តុលាឆ្នាំ២០១៥)។ចាប់ផ្តើមពី
សមាជិកចំនួន៥១ នាបច្ចុប្បន្ន អង្គការសហប្រជាជាតិ បានមានប្រទេសជាសមា
ជិកចំនួន១៩៣ និងអ្នកសង្កេតការណ៍ចំនួន២ ក្លាយទៅជាអង្គការអន្តរជាតិធំបំផុត
ជះឥទ្ធិពលលើគ្រប់ជ្រុងជ្រោយទៅលើជីវភាពអន្តរជាតិ ជាគ្រឹះដ្ឋានសំខាន់សំរាប់
ពិភពលោកមួយប្រកបដោយសន្តិភាព និងសម្បូររុងរឿង។ ៣៨ឆ្នាំ ចាប់ពីពេលចូល
រួមអង្គការសហប្រជាជាតិមក វៀតណាមជានិច្ចកាលជាសមាជិកមានការទទួល
ខុសត្រូវ និងរួមវិភាគទានប្រកបដោយប្រសិទ្ធិភាពសំរាប់អង្គការនេះ។
|
វៀតណាមបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធិភាពចំពោះអង្គការសហប្រជាជាតិ |
ចាប់ពីពេលបង្កើតមក អង្គការសហប្រជាជាតិជានិច្ចកាលធ្វើសកម្មភាពដើម្បីពិ
ភពលោកមួយប្រកបដោយសមភាពនិងសន្តិភាព។ ៧០ឆ្នាំកន្លងទៅ អង្គការសហ
ប្រជាជាតិបានក្លាយទៅជាអង្គការធំបំផុតលើពិភពលោក ជះឥទ្ធិពលទៅលើគ្រប់
វិស័យ សន្តិសុខ រក្សាសន្តិភាព ការពារសិទ្ធិជាសារវ័ន្តរបស់មនុស្សលើទូទាំងពិ
ភពលោក។
ក្លាយទៅជាសមាជិកសកម្ម
មុននេះ ៣៨ឆ្នាំ ថ្ងៃទី២០កញ្ញា ឆ្នាំ ១៩៧៧វៀតណាមបានចូលរួមអង្គការសហ
ប្រជាជាតិ។ នេះគឺជាព្រឹត្តិការណ៍សំខាន់ បើកចេញដំណាក់កាលថ្មី សំរាប់គោលនយោបាយ៖ ពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម របស់វៀតណាម។
ចូលរួមអង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលខំប្រឹងប្រែងសម្រេចភារកិច្ច
របស់ខ្លួន ម្ចាសការផ្តល់មតិថ្មី ជាក់ស្ដែង។ វៀតណាមជានិច្ចកាលគាំទ្រគោលដៅ
ជួរមុខរបស់អង្គការសហប្រជាជាតិ ដូចជា៖រក្សាសន្តិភាព និងសន្តិសុខ ប្រឆាំងការ
ប្រកួតសព្វវុធ រំសាយសព្វវុធ បង្កាប្រឆាំង និងដោះស្រាយជំលោះដោយសន្តិវិធី
បង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រជាជាតិផងដែរ។ វៀតណាមក៏ជាប្រទេស
ចុះហត្ថលេខាលើអនុសញ្ញាជាច្រើនរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ ២០០៩
វៀតណាមត្រូវបានជ្រើសតាំងជាប្រធានប្តូរវេណ សន្និសីទរំសាយសព្វវុធ និងកំ
ពុងចូលរួមសកម្មភាពរក្សាសន្តិភាពមួយចំនួនលើពិភពលោក។ អគ្គលេខាធិការ
អង្គការសហប្រជាជាតិ លោក Ban Ki Moon ធ្លាប់បានពោលថា៖ វៀតណាមចូល
រួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាកិត្តិយស្យ និងមោទ
ភាពរបស់អង្គការសហប្រជាជាតិ។
វៀតណាមក៏ជាប្រទេសឈានមុខក្នុងការសម្រេចបទដ្ឋានជាច្រើន ក្នុង
គោលដៅអភិវឌ្ឍន៍សហសវត្ស៍ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៨
អនុវត្តជាពិសោធ៖ ឯកភាពធ្វើសកម្មភាព និងកំពុងទទួលជោគជ័យជាច្រើនពី
រូបសណ្ឋាននេះហើយ។
តួនាទីត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ
ក្នុងរយៈពេល៣៨ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលអនុវត្តគោលនយោ
បាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព បើកទូលាយ ពហុបែបភាវូប
នីយកម្ម ពហុទិសភាវូបនីយកម្ម ទំនាក់ទំនងអន្តរជាតិ។ សហគមន៍អន្តរជាតិបាន
ឃើញច្បាស់៖វៀតណាមជាដៃគូមួយគួរអោយទុកចិត្ត មានការទទួលខុសត្រូវ។
វៀតណាមបានសកម្ម ម្ចាស់ការចូលរួមការងារផ្សេងៗ នៅអង្គការសហប្រជាជាតិ
រួមចំណែកលើកកំពស់តួនាទីអន្តរជាតិ ការពារផលប្រយោជន៍របស់ប្រទេស
ដោយផ្អែកទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ដោះ
ស្រាយជំលោះដោយសន្តិវិធី ធានាផលប្រយោជន៍ត្រឹមត្រូវរបស់សមាជិកទាំង
ឡាយ។ កត់សម្គាល់នូវការរួមវិភាគទានលើច្រើនវិស័យរបស់វៀតណាម ក្នុងការ
ងារផ្សេងៗរបស់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិកបានជ្រើសតាំងវៀត
ណាមជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អាណត្តិ ២០០៨-២០០៩ ជា
សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦ ហើយនាពេលថ្មីៗនេះ
វៀតណាមបន្តបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គ
ការសហប្រជាជាតិ ( ECOSOC ) អាណត្តិ ២០១៦-២០១៨ ដោយមានសម្លេងគាំ
ទ្រជាច្រើន។ នេះមិនគ្រាន់តែជាការកត់សម្គាលរបស់សហគមន៍អន្តរជាតិចំពោះ
សមិទ្ធិផលរបស់វៀតណាមក្នុងដំណើការផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងជាការ
កត់សម្គាល់អំពីតួនាទីរបស់វៀតណាម ក្នុងការដោះស្រាយបញ្ហារួមរបស់មនុស្ស
លោកទៀតផង។
ដោយមានគោលមាគា៍កិច្ចការបរទេសបើកទូលាយ ទំនាក់ទំនងវៀតណាម
-អង្គការសហប្រជាជាតិ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ចូលរួមអង្គការសហប្រ
ជាជាតិ វៀតណាមបានលើកកំពស់តួនាទីរបស់ខ្លួន និងរួមចំណែកសំខាន់ក្នុងកា
ររក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕
HUYEN
-VOV