វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន

(VOV World)_នៅពិធីបើក កិច្ចប្រជុំ លើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី 
១៣​នាព្រឹកថ្ងៃ​ទី ២០ ឧសភា តាងនាម​រដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី​ 
Nguyen Xuan Phuc បាន​ថ្លែងរបាយការណ៍ដ៏សែនសំខាន់ស្ដីពីសភាពការណ៍ អនុវត្ត
ភារកិច្ចឆ្នាំ​២០១២ និងភារកិច្ចក្នុងរយះពេល៤ខែដើមឆ្នាំ ២០១៣ ​និងបណ្ដាដំណោះ​
ស្រាយ​សំខាន់ៗរបស់រដ្ឋាភិបាលក្នុងការបញ្ជាំណែនាំការ​អភិវដ្ឍន៍សេដ្ឋកិច្ច​សង្គម ពីឥឡូវនេះ ដល់ចុងឆ្នាំ២០១៣។ ​

វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន - ảnh 1
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣(http://giaoduc.net.vn/)

          របាយការណ៍របស់រដ្ឋាភិបាលវៀតយណាម បានលើកឡើងបណ្ដា​លទ្ធផល គួរអោយកត់សម្គាល់ដែលវៀតណាមទទួលបាន ពីដើមឆ្នាំមក។ នោះគឺ សេដ្ឋកិច្ច  សង្គម ក្នុងរយះពេល៤ខែដើមឆ្នាំ មានសញ្ញាសកម្ម។ ​សន្ទស្សន៍ប្រើប្រាស់ ទាបជាង រយះពេលដូចគ្នា ​ពីឆ្នាំទៅមិញ​ កំរិតការប្រាក់ត្រូវបានថយចុះ…។ល។ GDP​​ក្នុង​ត្រី
មាស​ទី​១​ កើន ​៤,៩៨% ខ្ពស់ជាងរយះពេលដូចគ្នា នាឆ្នាំ ២០១២ ( ៤,៧៥%) ​ទទួល​បានគោលដៅដែលបានដាក់ចេញ។ នេះគឺជាកំរិតកំណើនសមស្រប ក្នុង​លក្ខណះ
ខឿន សេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស នៅជួបការលំបាកជាច្រើន។ សុខុមាល ភាពសង្គម ផលប្រយោជន៍សង្គមត្រូវបានយកចិត្តទុកដាក់ជាច្រើន។ ពីដើមឆ្នាំមក  វៀតណាមបានបង្កើតការងារធ្វើថ្មីសំរាប់ពលករជាង ​៤៧៥ពាន់នាក់។ 

          ប៉ុន្តែតាមការព្យាករណ៍ថា÷​ខឿនសេដ្ឋកិច្ចសកលនៅតែបន្តស្ដារឡើងវិញ​យឹត​ មិនទាន់ស្ថិរភាព។ សេដ្ឋកិច្ច -សង្គមកិច្ចក្នុងប្រទេស​នៅមាន​ការលំបាក​ជាច្រើន។ យោងតាមបណ្ដាគោលដៅ និងស្ថានភាពជាក់ស្ដែង រដ្ឋាភិបាលវៀតនាមកំណត់ភារ
កិច្ចសំខាន់ៗនាបេលខាងមុខគឺបន្តអនុវត្តគោលដៅ បន្កើនការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច
 ត្រួតពិនិត្យអតិផរណានិងទទួលបានកំរិតកំណើនខ្ពស់ ប្រៀងនឹងឆ្នាំ២០១២។​ ឧបនា
យក រដ្ឋមន្ត្រី Nguyen Xuan Phuc បានលើក​ច្បាស់​ថា÷

“ ប្រមូលផ្តុំដោះស្រាយការលំបាក់សឲ្យផលិតកម្ម ដោះស្រាយបំណូលខូច ពង្រីកទី
ផ្សារ​​ និងជំរុញខ្លាំងការចែកចាយទំនិញ។បន្តអនុវត្តរាល់វិធាន​ការ ​ដោះស្រាយការ
លំបាក់​ឲ្យផលិតកម្ម  អាជិវកម្មជាពិសេសការលើកលែងពន្ខនិងគោល នយោបាយ ឧបត្ថម្ភឥណទាន។ពង្រីកខ្លាំងសេដ្ឋកិច្ចសមុទ្រ​និងជំរុញទីផ្សារក្នុងប្រទេសតទៅទៀត
ជាដើម។     “

វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន - ảnh 2
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (http://giaoduc.net.vn/)

រដ្ឋាភិបាលក៍បញ្ជាណែនាំបណ្តាដំណោះស្រាយកសាងព្រមៗគ្នានូវហេដ្ឋារចនា
សម្ព័ន្ឋ​ បន្តអនុវត្តដំណើរការរៀបចំឡើងវិ​ញនូវ​រចនាសម្ព័ន្ឋបណ្តាអង្គការឥណទាន។ក្នុងនោះប្រមូលផ្តុំលើកកំពស់​គុណ​ភាពឥណទានសុក្រិដ្ឋបែបបទសុវត្ថិភាពក្នុងសកម្ម
ភាពធនាគារ​បង្កើន​ការធានាសុវត្ថិភាពឲ្យប្រព័ន្ឋទាំងមូល។

ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមក៏ប្រមូលផ្តុំធានាសុខុមាល
ភាពសង្គម និងផលប្រយោជន៍សង្គម បង្កើនការងារទប់ទឹងនឹងគ្រោះធម្មជាតិ …។ល។ ស្ដីពីការលើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេស ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា÷

          “ យើងកសាងនិងអនុវត្តយុទ្ធសាស្ត្រមេស្ដីពីការធ្វើសមាហរណកម្មអន្តរ​ជាតិស
កម្ម ចរចារ និងចូលរួមបណ្ដាតំបន់ពាណិជ្ជកម្មសេរី បើកទូលាយទីផ្សារ  អនុវត្តដំណើរ ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូមួយចំនួន ធ្វើអោយ​ទំនាក់ទំនងទាំងនេះស៊ី​ជំរៅ ប្រសិទ្ធភាព លើកកំពស់តួនាទី ធានា​ផលប្រយោជន៍ជាតិ  រួមចំណែក សកម្ម  និងមានការទទួលខុសត្រូវក្នុងការ​កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥  បង្កើន
ការងារ សំរាប់ជនវៀតណាមនៅឯបរទេស…។ល។”

          ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា÷​ភារកិច្ចនៅចំពោះមុខ  នៅ ធ្ងន់ធ្ងរ ប៉ុន្តែជាមួយការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលស្ថាប័ន និងតំបន់ គ្រប់ជាន់ថ្នាក់ វៀត
ណាម នឹងសម្រេចរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៣ រួមចំណែក
អនុវត្តផែនការ៥ឆ្នាំ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ