វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ

(VOVWORLD) - អំពើពុករលួយមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងប្រទេសក្រីក្រផងដែរ។ ដូច្នេះហើយត្រូវមានការរួមដៃគ្នាធ្វើសកម្មភាព រួមកម្លាំងកាយក្នុងការប្រយុទ្ធ របស់សហគមន៍អន្តរជាតិដើម្បីប្រឆាំងនឹងការគំរាមកំហែងជាសកលនេះ។ ការងារបង្ការ ប្រឆាំងអំពើពុករលួយត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លា ចាប់តាំងពីវៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើពុករលួយនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន។

វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ - ảnh 1

តាំងពីយូរយារណាស់មកហើយ អំពើពុករលួយត្រូវបានបក្សកុម្មុយនិស្តវៀតណាមចង្អូលបង្ហាញជា “ការឈ្លានពានផ្ទៃក្នុង” ជាគ្រោះអាសន្នដែលគំរាមកំហែងដល់ការគង់នៅនិងវិនាសសាបសូន្យរបស់របបនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយតែងតែជាគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ ជានិច្ច។ ជាពិសេស ចាប់តាំងពីមហាសន្និបាតបក្សលើកទី១២ (ខែមករា ឆ្នាំ២០១៦) មក ការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយមានការបោះជំហានយ៉ាងខ្លាំងក្លា សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បង្កើតបានជាផលវិជ្ជមាន និងរីកសាយភាយនៅក្នុងសង្គមទាំងមូល។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ក្នុងបរិបទដែលប្រទេសភាគច្រើន ទោះបីជាមានការខិតខំប្រឹងប្រែងហើយក៏ដោយ ប៉ុន្តែមិនសូវមានវឌ្ឍនភាពក្នុងការកាត់បន្ថយអំពើពុករលួយ។

ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាមគឺការបង្កើតគណៈកម្មា ធិការមជ្ឈិមដឹកនាំការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ (ខែកុម្ភៈ ឆ្នាំ ២០១៣) ដឹកនាំដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ ដោយមានការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រមុខដឹកនាំ ក្រោមការដឹកនាំរបស់គណៈកម្មាធិការដឹកនាំជាមួយនឹងមុខងារ អំណាច និងធានាការអនុវត្តភារកិច្ច ការងារបង្ការប្រឆាំងអំពើពុករលួយសម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ភាពត្រឹមត្រូវនិងប្រសិទ្ធភាពត្រូវបានបញ្ជាក់តាមរយៈលទ្ធផលតាំងពីដើមអាណត្តិនៃមហាសន្និបាតលើកទី១២ រហូតមកដល់បច្ចុប្បន្ន។

ទាក់ទងនឹងស្ថាប័ន បក្សកំណត់ថា ដំណោះស្រាយប្រឆាំងអំពើពុករលួយត្រូវតែមានលក្ខណៈទូលំទូលាយ និងសមកាលកម្មក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ចាប់ពីសកម្មភាពរបស់អង្គការបក្ស រហូតដល់វិស័យសេដ្ឋកិច្ចសង្គម។ បទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋជាច្រើន ត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងពង្រឹងការកសាងបក្ស កសាងប្រព័ន្ធនយោបាយ ហើយការងារប្រឆាំងអំពើពុករលួយ ដែលជាមូលដ្ឋានក្នុងការរកឃើញនិងដោះស្រាយកំហុសផងដែរ។ គណៈ កម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងស្ថាប័នសេនាធិការរបស់បក្សបានផ្សព្វផ្សាយគោលការណ៍ណែនាំ និងដំណោះស្រាយថ្មីៗជាច្រើន បានឈានចូលជីវភាពប្រចាំថ្ងៃ និងអាចទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ រដ្ឋសភា រដ្ឋាភិបាល និងក្រសួងមុខងារនានា ត្រូវពិនិត្យ កែសម្រួល បំពេញបន្ថែម និងផ្សព្វផ្សាយបទប្បញ្ញត្តិច្បាប់ថ្មីជាច្រើន ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចសង្គម និងការបង្ការប្រឆាំងអំពើពុករលួយ។ ទន្ទឹមនឹងនោះ ត្រូវបង្កើត ធ្វើវិសោធនកម្មនិងផ្សព្វផ្សាយបទប្បញ្ញត្តិ ដើម្បីបង្កើតយន្តការ និងលក្ខខណ្ឌអំណោយផល សំដៅលើកទឹកចិត្តសង្គមទាំងមូលនិងប្រជាជនទាំងមូលឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លើវិស័យរៀបចំការអនុវត្ត ស្ថាប័នអធិការកិច្ច ត្រួតពិនិត្យ និងសវនកម្ម ត្រូវបានពង្រឹងលើរចនាសម្ព័ន្ធអង្គភាព មានការបែងចែកការងារច្បាស់លាស់ ទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តការងារដែលបានចាត់តាំង កំណត់ឱ្យឃើញទាន់ពេលនិងតឹងរ៉ឹងចំពោះបទល្មើស រឹតបន្តឹងវិន័យ និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ ការងារប្រឆាំងអំពើពុករលួយ។ មិនត្រឹមតែខំប្រឹងប្រែងអនុវត្តន៍អនុសញ្ញាប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ វៀតណាមក៏ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍ ព្រមទាំងសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយប្រទេសជាច្រើនក្នុង APEC និងអាស៊ាន អឺរ៉ុប អង្គការអន្តរជាតិ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារបង្ការប្រឆាំងអំពើពុករលួយ រួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយជាសកល។ ដំណោះស្រាយជាច្រើនរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់និងបានប្រឹក្សាសម្រាប់ប្រើប្រាស់ផងដែរ។

ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងធំធេងនេះ ក្នុងឆ្នាំ ២០២០ វៀតណាមសម្រេចបានពិន្ទុ ៣៦/១០០ ជាប់ចំណាត់ថ្នាក់ ១០៤/១៨០ ក្នុងចំណាត់ថ្នាក់ សន្ទស្សន៍ននៃអារម្មណ៍ពីអំពើពុករលួយសកល (CPI) នៃអង្គការតម្លាភាពពិភពលោក (TI)។ នេះជាការទទួលស្គាល់របស់អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាម។ ប្រការនេះមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទដែលប្រទេសភាគច្រើននៅក្នុងក្រុមកំពូលបានទម្លាក់ពិន្ទុ ហើយប្រទេសអាស៊ានជាច្រើនត្រូវបានទម្លាក់ចំណាត់ថ្នាក់ផងដែរ។ មុននោះ និយាយអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម សាស្ត្រាចារ្យលោក Carl Thayer (បណ្ឌិត្យសភាការពារជាតិអូស្ត្រាលី) បានវាយតម្លៃថា៖ “នេះមិនត្រឹមតែជាការដោះស្រាយលើក្រុមមន្ត្រីដែលមានកំហុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយនូវចន្លោះប្រហោងក្នុងប្រព័ន្ធអភិបាលកិច្ចផងដែរ”។ ចែករំលែកទស្សនៈដូចគ្នា សាស្ត្រាចារ្យ លោក Dennis McCornac (សាកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក) បាននិយាយថា ច្បាស់ណាស់ថា អ្វីៗបានផ្លាស់ប្តូរនៅពេលដែលច្បាប់ប្រឆាំងអំពើពុករលួយរបស់វៀតណាមកាន់តែតឹងរ៉ឹងជាង។ នាបច្ចុប្បន្ន វិនិយោគិនបរទេសជឿជាក់ថា វៀតណាមប្តេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងគ្មានអំពើពុករលួយ និងស៊ីសំណូកទាល់តែសោះ។

លទ្ធផលវិជ្ជមាននិងការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិគឺជាការលើកទឹកចិត្តសម្រាប់វៀតណាមក្នុងការអនុវត្តឲ្យបានល្អថែមទៀត ការងារប្រឆាំងអំពើពុករលួយនាពេលខាងមុខ និងរួមចំណែកប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់និងប្រឆាំងអំពើពុករលួយជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ