វៀតណាមបានរួមចំណែកសកម្មមានការទទួលខុសត្រូវក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ

វៀតណាមបានរួមចំណែកសកម្មមានការទទួលខុសត្រូវក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung (truongtansang.net)



        Vovworld-ក្រឡេកមើលលើកំណាត់ផ្លូវ៣៦ឆ្នាំកន្លងមកគិតតាំងពីពេលវៀត​
ណាម​បានចូលរួមអង្គការសហប្រជាជាតិនាថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧ ទំនាក់
ទំនង​រវាងវៀតណាមជាមួយអង្គការពហុភាគីធំបំផុតលើពិភពលោកនេះបាន
អភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។
មិនត្រឹមតែឆ្លៀត​យកបានប្រភពទុនបញ្ញាបច្ចេកទេសរបស់អង្គការសហប្រជាជាតិ
បំរើឲ្យបុព្វហេតុ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង
ព្រឹត្តិការណ៍នេះ​បាន​រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាក
អន្តរជាតិទៀតផង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
លោក Le Hoai Trung បានអះអាងថា៖

        “អង្គការសហប្រជាជាតិដើរតួនាទីសំខាន់ក្នុងការដែលវៀតណាមលាត​ត្រដាងអនុវត្តសមាហរណកម្មអន្តរជាតិ។ ពីព្រោះនោះជាយន្តការសកល
ដោយមានការចូលរួមរបស់ប្រទេសទាំងអស់ ធ្វើសកម្មភាពលើវិស័យជា​ច្រើន
រួមមានប្រទេសធំៗ ដៃគូសំខាន់ដែលវៀតណាមយកចិត្តទុកដាក់។”

        ជាសមាជិកមួយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ វៀតណាមបានមានការរួមវិភាគទានយ៉ាងសកម្មជាច្រើនចំពោះការអភិវឌ្ឍន៍នៃ
អង្គការ​នយោបាយមានកិត្យានុភាពបំផុតលើពិភពលោក។ ពីប្រទេសមួយក្នុង
ចំណោម​ប្រទេសទាំង៨ស្ម័គ្រចិត្តធ្វើពិសោធន៍នាឆ្នាំ២០០៦ វៀតណាមបាន
ក្លាយទៅជាគំរូឲ្យការ​ផ្ដើម​គំនិតឯកភាពសកម្មភាពនិងក្លាយទៅជាប្រទេសមាន
វឌ្ឍន៍ភាពលឿនបំផុតក្នុងការអនុវត្តគោលដៅសហ្សសត្ស។ រួមជាមួយនោះ វៀតណាមបានសំរេចដ៏ឆ្នើម​ដំណែង​សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ​អាណត្តិ២០០៨-២០០៩។

        អាចនិយាយបានថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការ​សហប្រជាជាតិជាឧទាហរណ៍គំរូអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្ដា​ប្រទេសសមាជិកអង្គការសហប្រជាជាតិក៏ដូចជាតួនាទីនៃអង្គការសហប្រជាជាតិ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅដោះស្រាយបណ្ដាបញ្ហា​សេដ្ឋកិច្ច
សង្គមវប្បធម៍និងមនុស្សធម៍។ កិច្ចសហប្រតិបត្តិការនេះបានជួយ យ៉ាងសកម្ម
សំរាប់កិច្ចការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មរបស់វៀតណាមនិងរួម​ចំណែកលើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិក្នុងដំណាក់កាលថ្មី។

        ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំលើកនេះ​របស់​
គណៈ​ប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung មាន
អត្ថន័យ​ដ៏​សែនសំខាន់។ សម័យពិភាគ្សាជាន់ខ្ពស់មហាសន្និបាតអង្គការ​
សហប្រជាជាតិនីតិកាល​ទី​៦៨សំដៅបន្តលាតត្រដាងដ៏ទូលំទូលាយគោលមាគ៌ា
សមាហរណកម្មអន្តរជាតិ លើក​កំពស់តួនាទីរបស់វៀតណាម អះអាងវៀតណាម
​ជា​ប្រទេសសមាជិកសកម្មនិង​មាន​ការទទួលខុសត្រូវរបស់អង្គការ​សហប្រជាជាតិ។ នៅសម័យពិភាគ្សាជាន់ខ្ពស់​របស់​មហាសន្និបាតអង្គការ​សហប្រជាជាតិនីតិកាលទី
៦៨នាថ្ងៃទី២៧កញ្ញា នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung មាន
សន្ទរកថាចែករំលែកបទពិសោធន៍​របស់​វៀតណាម​ក្នុង​ការលាតត្រដាងបណ្ដា
គោលដៅអភិវឌ្ឍន៍សហ្សវត្ស ក្នុងនោះលើកច្បាស់​នូវ​សារៈសំខាន់នៃការកសាង
ទំនុកទុកចិត្តយុទ្ធសាស្ត្ររួមចំណែកពង្រឹងសន្តិភាពដោះ​ស្រាយជំលោះលើពិភព
លោក។​ ទន្ទឹមនឹងនោះនាំបណ្ដាទំនាក់ទំនងទ្វេភាគី​ស៊ីជម្រៅ​និង​ឆ្លៀតយកការ
គាំទ្ររបស់អន្តរជាតិចំពោះដំណើរការអភិវឌ្ឍន៍​សមាហរណកម្មរបស់​វៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមលោក Le Hoai Trung បានឲ្យដឹងថា៖

          “នឹងមានជំនួបសន្ទនារបស់នាយករដ្ឋមន្ត្រីវៀតណាមជាមួយអគ្គលេខាធិការ
អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការ​សហប្រជា
ជាតិ (UNDP) មូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ជាដើម តាម
រយៈនោះផ្លាស់ប្តូរបទពិសោធន៍របស់វៀតណាមក្នុងដំណើរការ​សហប្រតិបត្តិការ
ជាមួយអង្គការសហប្រជាជាតិ។ ក្នុងបញ្ហាសន្តិភាព សន្តិសុខ​អន្តរជាតិ ជាសមាជិក
សកម្មក្នុងអាស៊ាន វៀតណាមនឹងចែករំលែកដំណើរការ​កសាងសហគមន៍អាស៊ាន
ជាមួយសសរចំនួន៣។ ទន្ទឹមនឹងនោះគឺចែករំលែក​បទ​ពិសោធន៍របស់វៀតណាម
ក្នុងការអនុវត្តគោលដៅសហ្សវត្ស សេចក្តីសំរេចចិត្ត​របស់​វៀតណាមក្នុងការ
ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។”

        ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានជួបសន្ទនា​ជាមួយអង្គភាពអាជីវកម្មអាមេរិកផងដែរ។ នេះជាបំណងរបស់ភាគី​អង្គភាព​
អាជីវកម្មអាមេរិក។

         ដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ
លើកនេះរបស់វៀតណាមនឹងទទួលបានលទ្ធផលល្អប្រសើរជាច្រើនជាពិតប្រាកដ។ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចការផ្លាស់ប្តូរថ្មី ជំរុញការ​អភិវឌ្ឍន៍​
សេដ្ឋកិច្ចសង្គម ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងតាមរយៈសម័យប្រជុំលើកនេះ វៀតណាមបន្តបង្ហាញតួនាទីយ៉ាងសកម្ម​
របស់​ខ្លួនក្នុងការតស៊ូរួមរបស់ប្រជាជនពិភពលោក ដើម្បីសន្តិភាពឯករាជ្យជាតិ​ប្រជាធិបតេយ្យនិងវឌ្ឍន៍ភាពសង្គមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ