វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តនិងការពារអធិបតេយ្យភាពជាតិដោយសុខសន្តិភាព

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ការដែលក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ ចិនបានប្រព្រឹត្តអំពើរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅតំបន់ប៉ែកខាងត្បូងនៅសមុទ្រខាងកើតនោះ បាន ទាក់ទាញការយកចិត្តទុក ដាក់យ៉ាងខ្លាំងរបស់សាធារណៈមតិអន្តរជាតិ។ 

មិនត្រឹម តែរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ប៉ុណ្ណោះទេ សកម្មភាពរបស់ចិន ថែមទាំងជាការគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភព លោកទៀតផង។ ក្នុងបរិបទនោះ ក្នុងឋានៈជាសមាជិកមានការទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ គោលជំហរពីការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី។

        ថ្មប៉ប្រះទឹក Vanguard Bank ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរយៈចម្ងាយ ២០០ម៉ាយគិតចាប់តាំងពីខ្សែបន្ទាត់គោលរបស់វៀតណាម។ នេះជាតំបន់ចំណុះ អធិបតេយ្យភាពរបស់វៀតណាមទាំងស្រុង ដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវ តាមបទញ្ញត្តិនានាក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

        សកម្មភាពរបស់ចិនរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ

        តាមមាត្រាទី៥៦នៃ UNCLOS 1982 បានចែងថា ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ខ្លួន ប្រទេសជាប់ឆ្នេរសមុទ្រ ក្នុងសិទ្ធិនានា គឺមានសិទ្ធិអធិបតេយ្យភាព ចំពោះប្រភពធនធានធម្មជាតិ សត្វឬមិនមែនសត្វនៅក្នុងតំបន់នោះ។ ក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខនេះដែរ ប្រទេសជាប់ឆ្នេរសមុទ្រ ក៏មានសិទ្ធិអធិបតេយ្យភាព ចំពោះសកម្មភាពរុករកធ្វើអាជីវកម្មនានាដូចជាផលិតថាមពលពីទឹក ចរន្តមហា សមុទ្រនិងខ្យល់។ ដោយហេតុនេះ សកម្មភាពទាំងអស់របស់បរទេសនៅក្នុង តំបន់សមុទ្រវៀតណាម ត្រូវតែគោរពតាមបទបញ្ញត្តិទាក់ទិននានារបស់ UNCLOS 1982 និងច្បាប់វៀតណាម ហើយប្រសិនបើគ្មានការអនុញ្ញាតរបស់ វៀតណាមនោះទេ គឺសុទ្ធតែជាអំពើរំលោភបំពានទៅលើតំបន់សមុទ្ររបស់វៀត ណាម ក៏ដូចជារំលោភទៅលើច្បាប់អន្តរជាតិនិង UNCLOS 1982 ផងដែរ។

        ប៉ុន្តែ ដោយមិនអើពើដល់ច្បាប់អន្តរជាតិ ចិនបានទាមទារអោយវៀតណាម ត្រូវបញ្ឈប់សកម្មភាពស្រាវជ្រាវរុករកប្រេងនៅក្នុងតំបន់សមុទ្រដែលចំណុះអធិបតេយ្យភាពរបស់វៀតណាមទាំងស្រុង។ លោក Noah Zaring ទីប្រឹក្សានយោបាយ នៃស្ថានទូតអាមេរិកប្រចាំវៀតណាម បានចាត់ទុកថា៖

        “ច្បាស់លាស់ថា សកម្មភាពរបស់ចិនគឺប្រើប្រាស់កម្លាំងដោយមានចេតនា ដើម្បីបម្រើអោយគោលដៅរបស់ខ្លួន។ ចិនបានធ្វើអោយស្ថានភាពកាន់តែ អស្ថិរភាព ដោយប្រើប្រាស់អំពើហឹង្សាដើម្បីគំរាមកំហែងប្រទេសផ្សេងៗ។ ខ្ញុំចាត់ទុកថា ចិនត្រូវតែមានកិច្ចសហប្រតិបតិ្តការ ការគោរពច្បាប់អន្តរជាតិដើម្បីមិនធ្វើអោយ អន្តរាយចំពោះអធិបតេយ្យភាពនិងទំនុកទុកចិត្តរបស់ប្រទេសនានាក្នុងតំបន់”។

        ចំណែកឯលោកស្រី Umnova Irina Anatolyevna ប្រធានគណៈកម្មការ ស្រាវជ្រាវរដ្ឋធម្មនុញ្ញ-ច្បាប់នៃសាកលវិទ្យាល័យយុត្តិធម៌ចំណុះតុលាការកំពូល សហព័ន្ធរុស្ស៊ីបានអះអាងថា៖

        “សកម្មភាពរបស់ចិនបានដើរផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២យ៉ាងពេញលេញ ក៏ដូចជាដើរផ្ទុយទៅនឹងការខិតខំ ប្រឹងប្រែងការពារសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធីរបស់ប្រទេស អាស៊ីអាគ្នេយ៍នានា។ សកម្មភាពនោះមិនត្រូវបានអនុញ្ញាតអោយកើតមានឡើង ម្ដងទៀតនាអនាគតនោះឡើយ។ វៀតណាមគប្បីប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈ របស់ខ្លួនស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងសង្កត់ធ្ងន់លើគោល ជំហរប្រឆាំងជំទាស់ការប្រើប្រាស់អំពើហឹង្សាផងដែរ”។

       គោរពច្បាប់អន្តរជាតិ ការពារអធិបតេយ្យភាពយ៉ាងដាច់ខាត

        ក្នុងបរិបទនោះ ភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុ ប្រទេសគឺមានសារសំខាន់ណាស់។ គោលជំហរដ៏ឥតងាករេរបស់វៀតណាមនោះ គឺដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ជាមួយស្មារតីនៃភាពជា ដៃគូ ដើម្បីការទទួលខុសត្រូវរបស់សហគមន៍ ដោយឈរលើមូលដ្ឋាននៃច្បាប់ អន្តរជាតិ មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។

        វៀតណាមបានជួបប្រាស្រ័យជាច្រើនលើកច្រើនសារជាមួយចិន ហើយ ប្រគល់កំណត់ទូតប្រឆាំងជំទាស់ ព្រមទាំងសំណូមពរអោយចិនបញ្ឈប់ភ្លាមមួយរំពេចនូវអំពើខុសច្បាប់ ដកនាវាទាំងអស់ចេញពីតំបន់សមុទ្ររបស់វៀតណាម ក៏ដូចជាគោរពសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀត ណាមផងដែរ។ ទន្ទឹមនឹងនោះ កម្លាំងសមត្ថកិច្ចនៅសមុទ្ររបស់វៀតណាម បន្តដំណើរការវិធាន ការដ៏សមស្របសំដៅអនុវត្តអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិកា ប្រកបដោយសន្តិភាព ស្របច្បាប់ ដើម្បីការពារតំបន់សមុទ្ររបស់វៀតណាមផង ដែរ។ សាស្ត្រាចារ្យ បណ្ឌិតលោក Pham Quang Minh សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវិទ្យសាស្ត្រសង្គមនិងមនុស្សសាស្ត្របានចាត់ទុកថា៖

        “នៅក្នុងពិភពលោកមួយដែលកំពុងធ្វើសាកលភាវូបនីយកម្មនិងពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានាសព្វថ្ងៃនោះ គឺប្រទេសមួយ មិនថាជាប្រទេសធំឬ តូច ក៏មិនអាចផ្ដាច់ខ្លួនចេញពីនិន្នការអន្តរជាតិនោះបានឡើយ។ វៀតណាមក៏មិន មែនជាករណីលើកលែងដែរ ជាពិសេសគឺក្នុងបុព្វហេតុការពារអធិបតេយ្យភាព ជាតិ វៀតណាមត្រូវតែទាញយកសម្លេងរបស់សហគមន៍អន្តរជាតិ ហើយត្រូវប្រើ ប្រាស់វិធីការទូតរបស់ខ្លួនដើម្បីដោះស្រាយជម្លោះប្រកបដោយសន្តិភាព។ ការ ទូតត្រូវបានចាត់ទុកជាឧបករណ៍ដ៏មុតស្រួចដើម្បីជួយអោយពិភពលោកយល់ពីវៀតណាម ចែករំលែករាល់តម្លៃនិងទស្សនៈរបស់វៀតណាមនោះគឺដោះស្រាយ ជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ហឹង្សានិងគំរាមកំហែងប្រើប្រាស់ហឹង្សា”។

        វិធីអភិក្រមដ៏ត្រឹមត្រូវរបស់វៀតណាមបានបង្កើតកិត្យានុភាពនិងកម្លាំងទន់ សម្រាប់វៀត ណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ។ ការដែល វៀតណាមគោរពច្បាប់អន្តរជាតិ តម្លាភាពក្នុងដំណើរការដោះស្រាយជម្លោះ ហើយជានិច្ចកាលមានអាកប្បកិរិយាសហប្រតិបតិ្តការនាពេលដែលជម្លោះកើតមានឡើងនោះ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់សហ គមន៍ អន្តរជាតិ ក៏ដូចជារួមចំណែកដោយផ្ទាល់ទៅក្នុងការកសាងតំបន់មួយប្រកប ដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ