វៀតណាមបារំាងជម្រុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យ

(VOVworld)-ដូចព័ត៌មានដែលបានផ្សាយហើយថា៖ នាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Tan Dung និងលោកជំទាវនាថ្ងៃទី២៣កញ្ញាបានចាកចេញពី​ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋបារំាងពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញា២០១៣។ ដំណើរទស្សនកិច្ចបារំាងរបស់នាយករដ្ឋ មន្រ្តីលោក Nguyen Tan Dung លើកនេះត្រូវ
បានវាយតម្លៃជាដំណើរទស្សនកិច្ច ប្រវត្តិសាស្រ្ត បង្កើតគ្រឹះស្ថានរឹងមាំជាងដើម្បីវៀត
ណាម និងបារំាង ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។  

វៀតណាមបារំាងជម្រុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungនិងនាយករដ្ឋមន្រ្តីបារំាងលោក Jean Marc Ayrault
(រូបថតៈ nguyenphutrong.net)

          វៀតណាមនិងបារំាងបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១២មេសាឆ្នាំ១៩៧៣។ ក្នុងអំឡុង៤០ឆ្នាំកន្លងមក វៀតណាមនិងបារំាងមិនត្រឹមតែផ្លាស់ប្តូរគណៈ ប្រតិភូជាន់
ខ្ពស់សំដៅបង្កើនទំនាក់ទំនងនយោបាយជឿជាក់គ្នាទៅវិញទៅមក រឹតបន្តឹងការយល់
ដឹងអំពីគ្នា ប៉ណ្ណោះទេ ថែមទាំងបង្កើតបានយន្តការ សហប្រតិបត្តិការទ្វេភាគីរាប់ទាំង
ការជួបសន្ទនាយុទ្ធសាស្រ្តផងនិងយន្តការជាន់ខ្ពស់ ប្រចាំឆ្នាំលើគ្រប់វិស័យផង។សព្វ
ថ្ងៃ មិត្តទំនិញធំទី៣របស់វៀតណាមនៅទ្វីបអឺរ៉ុបដោយមានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេ
ភាគីទទួលបាន ៣,២ពាន់ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២។ ក្នុងនោះ វៀតណាម
នាំចេញទៅបារំាង គឺស្បែកជើង តម្បាញ់កាត់ដេរ ជលផល ប្រដាប់ប្រជាប្រើប្រាស់
គ្រឿងម៉ាស៊ីន និងនាំ ចូលពីបារំាងភាគច្រើនគឺសម្ភារៈអាកាសចរណ៌ ឪសថ ផលិត
កម្មគ្រឿងយន្ត  អេឡិកត្រូនិកជាដើម។ បារំាងក៏ជានិច្ចកាលដើរតួនាទីជាអ្នកផ្តល់ជំ
នួយ ODA ធំបំផុតសម្រាប់វៀតណាម ដោយមានទុនជំនួយចំនួន២,៥ពាន់លានដុ
ល្លារ អាមេរិកដែលផ្តោតទៅលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម
ផ្ទេរប្តូរបច្ចេកវិទ្យា កសិកម្ម ឧស្សាហកម្មនិងហិរញ្ញវត្ថុ។ឆ្លើយសម្ភាសជាមួយអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារំាង ឯកអគ្គរដ្ឋទូតវៀតណាមនៅបារាំង
លោក Duong Chi Dung ឲ្យដឹងថា៖

         “លើវិស័យអប់រំបណ្តុះបណ្តាល​  សិស្សានុសិ្សនិងនិស្សិតវៀតណាម
ជាង៧ពាន់នាក់កំពុងសិក្សារៀនសូត្រនៅបារាំង។លើវិស័យសុខាភិបាល 
បារាំងបានជួយបណ្តុះបណ្តាលវេជ្ជបណ្ដិតនិងសាស្រ្តាចារ្យជាង២៥០០នាក់
សំរាប់វៀតណាម។រួមជាមួយនោះ កិច្ចសហប្រតិបត្តិការរវាងដំបន់នានាក៍
បានអភិវឌ្ឍន៍ផងដែរ។នាបច្ចុប្បន្ននេះតំបន់ជាង៥០នៃប្រទេសទាំង២បារាំង
និងវៀតណាមបានជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងនគរ
និងការពារបរិស្ថាន។"

វៀតណាមបារំាងជម្រុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យ - ảnh 2
នាយករដ្ឋមន្រ្តី Nguyen Tan Dung ចូលរួមមហាសន្និបាតអ.ស.ប

        មុននេះគំរូប២០ឆ្នាំ(១៩៩៣)ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី
បារាំងលោក Francois Mitterrandបានបើកចេញដំណាក់កាលថ្មីក្នុងទំនាក់ទំនងនិង
ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។និងដំណើរទស្សនកិច្ចបារាំងលើក

នេះរបស់នាយករដ្នមន្រ្តីវៀតណាមលោក Nguyen Tan Dungត្រូវបាន​ប្រព្រឹត្តទៅ
ក្នុងដំណាក់កាលដែលទំនាក់ទំនងរវាងប្រទេសទាំង២ពី១ថ្ងៃទៅ១ថ្ងៃកាន់តែ

អភិវឌ្ឍន៍ដ៍ទូលំទូលាយនិងស៊ីជំរៅ។នេះគឺជារបត់សំខាន់១ខណះដែលប្រទេស
ទាំង២រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ឆ្លើយសម្ភាស
ជាមួយអ្នកយកការណ៍នៃវិទ្យុសំលេងវៀតណាមប្រចាំក្រុងប៉ារីស អតីតាឯកអគ្គ
រដ្ឋទូតបារាំងនៅវៀតណាម លោក Claude  Blanchemaison​ជាជន១រូបដែលបាន

ត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនៅវៀតណាម​នាឆ្នាំ​១៩៩៣​របស់លោក Francois
 Mitterrandបានលើកច្បាស់ថា៖​​​      

         “វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្រ្តនៅ
ទ្វីប អាស៊ី។ នាពេលថ្មីៗនេះគឺសឹង្ហបុរី អឺរុប ហើយថ្មីបំផុតនេះជាមួយដាណឺ
ម៉ាក់ បន្ទាប់ ពីចុះហត្ថលេខាជាមួយអាល្លឺម៉ង់និងអង់គ្លេស។ វៀតណាម និង
បារំាងមានទំ នាក់ទំនងប្រវត្តិសាស្រ្ត លក្ខណៈប្រហាក់ប្រហែលខាងវប្បធម៌
នឹងប្តេជ្ញាចិត្តរួម គ្នាបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។នេះជា គ្រឹះដ្ឋានដើម្បីបង្កើតឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងប្រទេសយើង
ទាំងពីរ”។

        ដោយហេតុនេះ ក្នុងដំណើរទស្សនកិច្ចបារំាងលើកនេះ នាយករដ្ឋមន្រ្តីលោក
Nguyen Tan Dung និងរួមជាមួយថ្នាក់ដឹកនាំបារំាងផ្សាយចេញរាល់ សារសំខាន់និង
ច្បាស់លាស់អំពីតួនាទី ឋានៈរបស់វៀតណាមនិងបារំាង ក៏ដូច ជាឯកភាពវិធានការ
ជាក់ស្តែងមួយចំនួនសំដៅប្រែទំនាក់​ទំនងដៃគូរយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ
ទៅជាការពិតជាក់ស្តែង។ ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត នឹង ជាការបន្តការដើម្បី
វៀតណាមនិងបារំាងខិតជិតគ្នាជាង រួមវិភាគទានសម្រាប់ សន្តិភាព ស្ថិរភាព មិត្ត
ភាពនិងភាពសម្បូររុងរឿងលើពិភពលោកទាំងមូល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ