វៀតណាមផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ក្រុមងាយរងគ្រោះ

(VOVWORLD) -  វៀតណាមប្តេជ្ញាការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដោយផ្តល់អាទិភាពសម្រាប់ក្រុមងាយរងគ្រោះក្នុងសង្គមនិងបន្តរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាឆ្ពោះទៅការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ នេះជាការបញ្ជាក់ដែលមានមូលដ្ឋានជាក់ស្តែង របស់គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី ៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលទើបបានប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះ។

វៀតណាមផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ក្រុមងាយរងគ្រោះ - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Truong Thi Mai ប្រធានគណៈប្រតិភូបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ

នៅក្នុងសម័យពិភាក្សា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងស្ថាន ភាពផ្លាស់ប្តូរអាកាសធាតុ ទៅលើក្រុមងាយរងគ្រោះមួយចំនួន នៅក្នុងសង្គមនោះ គណៈប្រតិភូវៀត ណាមបានអះអាងថា វៀតណាមបានបង្កើត គោលនយោបាយជាច្រើន ហើយក៏ទទួលបានលទ្ធផលជាក់ស្តែងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្រុមដែលងាយរងគ្រោះក្នុងសង្គម ស្របតាមការប្តេជ្ញាចិត្ត របស់វៀតណាមដែលបានចែងក្នុងអនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្សផងដែរ។

ការធានាសិទ្ធិមនុស្សនៅក្នុងគ្រាជំងឺរាតត្បាតកូវីដ-១៩

 សូមស្តាប់នៅទីនេះ៖

 

ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានទៅលើមនុស្សគ្រប់រូបនៅទូទាំងពិភពលោក ក្នុងនោះ ក្រុមកម្មករនិងក្រុមអ្នកក្រីក្រ ដែលជាក្រុមងាយរងគ្រោះបំផុត។ វៀតណាមជាប្រទេសសមាជិកនៃសន្ធិសញ្ញា ៧/៩ ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលតែងតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធានាឱ្យមានតុល្យភាពរវាងការអនុវត្តវិធានការណ៍បន្ទាន់ក្នុងការបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ និងគោរពរាល់ការប្តេជ្ញាចិត្តនិងកាតព្វកិច្ចច្បាប់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិ។ អាចរៀបរាប់ពីលទ្ធផលជាក់ស្តែងមួយចំនួននៃការធានាសិទ្ធិមនុស្សរបស់វៀតណាម ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ នោះគឺ វៀតណាមបានប្រមូលផ្តុំការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជន ដើម្បីអនុវត្តសិទ្ធិត្រូវបានការពារនិងត្រូវបានថែរក្សាសុខភាពក្នុងស្ថានភាពបន្ទាន់ដូចជា៖ការពិនិត្យ ការធ្វើចត្តាឡីស័កដោយបង្ខំសម្រាប់អ្នកដែលចូលមកពីបរទេស ការបិទសាលារៀន ការរឹតត្បិតការធ្វើដំណើរ ការរាយការណ៍វេជ្ជសាស្រ្ត និងការរក្សាគម្លាតសង្គមជាដើម។  រដ្ឋាភិបាលក៏បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយធានាថា ប្រជាជនគ្រប់រូប អាចទទួលបានសេវាពិនិត្យសុខភាពតាមមូលដ្ឋានសុខាភិបាល និងធានាបាននូវការចូលពិនិត្យនិងព្យាបាលកូវីដ-១៩ សម្រាប់អ្នកជំងឺទាំងអស់ដោយឥតគិតថ្លៃ។

ជាងនេះទៅទៀត ប្រជាជនវៀតណាមមានសិទ្ធិទាក់ទងផ្ទាល់នឹងប្រភពព័ត៌មានជាផ្លូវការរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩។ ពោលគឺ  ប្រជាជនវៀតណាមត្រូវទទួលបានព័ត៌មានពេញលេញនិងបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពជំងឺនៅវៀតណាមនិងនៅជុំវិញពិភពលោករួមទាំងព័ត៌មានស្តីពីវិធានការបង្ការទប់ស្កាត់ការឆ្លងជំងឺ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងតាមរយៈបណ្តាញសង្គម និងសារទូរស័ព្ទទៀតផង។ រដ្ឋាភិបាលក៏បានដាក់ឲ្យដំណើរការជាបន្ទាន់នូវ ច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់ព័ត៌មានជាសាធារណៈ  ដើម្បីជួយប្រជាជនក្នុងការធានាសកម្មភាពសង្គម ក្នុងស្ថានភាពត្រូវស្ថិតនៅកន្លែងដាច់ដោយឡែកដោយសារជំងឺរាតត្បាត។ តម្លាភាពព័ត៌មាន ការពង្រឹងសេវាកម្មសាធារណៈតាមអ៊ិនធឺរណែត គឺជាការបង្ហាញច្បាស់និងជាក់ស្តែងបំផុតនៃការធានាសិទ្ធិរបស់ប្រជា ជនវៀតណាមក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

វៀតណាមផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ក្រុមងាយរងគ្រោះ - ảnh 2 ពិធីបើកសម័យប្រជុំលើកទី ៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ៣០ ខែមិថុនា (រូបថត៖ To Uyen /TTXVN)

គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ

ដើរទន្ទឹមនឹងវិធានការសុខាភិបាល សាធារណៈក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនោះ វៀតណាមបានអនុ ម័តនិងអនុវត្តរាល់កម្មវិធី និងគោលនយោបាយជួយឧបត្ថម្ភដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ កូវីដ-១៩ ជាពិសេសទៅលើក្រុមជនងាយរងគ្រោះមួយចំនួន។ វិធានការរក្សាគម្លាតសង្គម ដាក់ឲ្យនៅដាច់ដោយឡែក និងការបិទទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាល ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នជាពិសេសសម្រាប់ក្រុមសង្គម ដូចជាកុមារនិងកម្មករគ្មានការងារធ្វើ  ស្ត្រី ជនពិការ  ក្រុមជនជាតិភាគតិចនៅតំបន់ដាច់ស្រយាលជាដើម។ ទន្ទឹមនឹងការឆ្លើយតបផ្នែកសុខភាព រដ្ឋាភិបាលវៀតណាមក៏បានអនុវត្តកញ្ចប់ជំនួយសន្តិសុខសង្គម ដែលមិនធ្លាប់មានពីមុនមក ដោយមានថវិកាសរុបជាង ៦២ ពាន់ពាន់លាន ដុង (ប្រហែល ២,៧ ពាន់លានដុល្លារអាមេរិក)។ ហេតុដូច្នេះ ប្រជាជនប្រមាណ ២០ លាននាក់ ស្ថិតក្នុងក្រុមមុខសញ្ញាចំនួន ៧ ជាពិសេសក្រុមដែលងាយរងគ្រោះ ដែលជាមនុស្សចាស់ អ្នកឈឺ អ្នកដែលគ្មានប្រាក់ចំណូល ដែលបានទទួលការឧបត្ថម្ភពីកញ្ចប់ជំនួយជាក់ស្តែងនេះ។

ជំងឺរាតត្បាតកូវីដ-១៩ មិនមែនគ្រាន់តែជាការសាកល្បងសម្រាប់ប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាការសាកល្បងមួយនៃមនោគមវិជ្ជា គុណតម្លៃនិងស្ថាប័នដែលប្រទេសនោះកំពុងអនុវត្តផងដែរ។ យ៉ាងណាមិញ វៀតណាមមានគោលនយោបាយនិងសកម្មភាពឆ្លើយតបលើគ្រប់ជ្រុងជ្រោយ មិនត្រឹមតែលើបញ្ហាសុខភាពប៉ុណ្ណោះទេ ថែមទាំងលើវិស័យនយោបាយ សេដ្ឋកិច្ចសង្គម ក្នុងនោះមានទាំងការធានានិងធ្វើឱ្យមានតុល្យភាពនូវវិធានការបង្ការទប់ស្កាត់ជំងឺ ជាមួយនឹងការគោរពសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរបស់បុគ្គលម្នាក់ៗ និងសហគមន៍។ លើកពីនេះទៅទៀត វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ ការថែទាំនិងការពារសិទ្ធិរបស់ក្រុមមុខសញ្ញាដែលងាយរងគ្រោះនៅក្នុងសង្គមទៀតផង។ ទាំងអស់នេះជាភ័ស្តុតាងច្បាស់លាស់ សម្រាប់បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគោរព ក្នុងកិច្ចការពារនិងការអនុវត្តសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ