វៀតណាមពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងអាស៊ាននិងចិន

(VOVWORLD) - នៅថ្ងៃទី២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនត្រូវបានប្រារព្ធ ធ្វើឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិនលោក Xi Jinping។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បាន អញ្ជើញចូលរួមកិច្ចប្រជុំ ដោយបន្តបញ្ជាក់ថា វៀតណាមជាសមាជិកមានការ ទទួលខុសត្រូវនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងពង្រីក តួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-ចិនឲ្យកាន់តែស៊ីជម្រៅ ពិតប្រាកដជាក់ស្ដែង សក្តិសមនឹងឋានៈនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ដែលទើបតែបានបង្កើតឡើងនៅកិច្ចប្រជុំកំពូលជាប្រចាំអាស៊ាន-ចិន លើកទី២៤ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២១។

វៀតណាមពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងអាស៊ាននិងចិន - ảnh 1កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទិ៣០ទិវាបង្កើតទំនាក់ទំនងសន្ទនា ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
សញ្ញាសម្គាល់ក្នុងអំឡុង៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ចិន
នៅខែតុលាឆ្នាំ២០២១ ដែលជាខួបគម្រប់៣០ឆ្នាំទិវាបង្កើតទំនាក់ទំនង សន្ទនា អាស៊ាននិងចិនបានលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក ទំនាក់ទំនងអាស៊ាន-ចិនបានរីកចម្រើន យ៉ាងខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ ពិតប្រាកដ និងប្រកបដោយផ្លែផ្កា ជាពិសេសគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៣០ឆ្នាំ កន្លងមក បានកើនឡើង៨០ដង។ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ក្នុងអំឡុងច្រើនឆ្នាំជាបន្តបន្ទាប់ (២០០៩-២០២១) ខណៈដែលឆ្នាំ២០២០ជាលើក ដំបូងដែលអាស៊ានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។ ក្នុងឆ្នាំ២០២០ នេះដែរ ទោះជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីអាស៊ាន-ចិននៅតែសម្រេចបានទឹកប្រាក់ចំនួន៥១៦,៩ ពាន់លានដុល្លាអាមេរិក។
ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីខែវិច្ឆិកាឆ្នាំ២០២០ ចិនជាប្រទេស មួយក្នុងចំណោមប្រទេសដៃគូដំបូងរបស់អាស៊ានដែលបានសម្រេចរួចរាល់ការ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ក្នុងពេលឆាប់ៗ។ លើសពីនេះទៅទៀត អាស៊ាននិងចិនកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ វេទិកា ដឹកនាំដោយអាស៊ានលើវិស័យជាច្រើនដូចជាទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម ដឹកជញ្ជូន និងការកសាង ទីក្រុងឆ្លាតវៃ ជាដើម។
ចិនតែងតែបញ្ជាក់នូវការគោរពតួនាទី ឋានៈរបស់អាស៊ានក្នុងតំបន់និងលើ សកលលោក គាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។ ក្នុង បរិបទដែលទាំងអាស៊ាននិងចិនកំពុងប្រឈមនឹងការលំបាកឧបសគ្គជាច្រើន ដោយសារការវិវឌ្ឍន៍ដែលពិបាកទាយទុកជាមុនលើពិភពលោក ហើយជា ពិសេសគឺការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩នោះ ភាគីទាំងពីរបានបង្ហាញស្មារតីចែក រំលែកនិងជួយទម្រុកបម្រុងគ្នាទៅវិញទៅមក ដោយបន្តសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ហើយជំរុញការស្ដារឡើងវិញ ផងដែរ។
វៀតណាមពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងអាស៊ាននិងចិន - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។
ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងអាស៊ាននិងចិន
ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មនៃសហគមន៍អាស៊ាន នាពេលកន្លង មក វៀតណាមរួមជាមួយប្រទេសអាស៊ានដទៃនិងចិន បានបង្កើនកិច្ចសន្ទនា នយោបាយ លើកកំពស់ការយល់ដឹង ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅ មក ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នាំឲ្យទំនាក់ ទំនងរវាងភាគីទាំងពីរក្លាយទៅជាគំរូនៃទំនាក់ទំនងភាពជាដៃគូប្រកបដោយ ស្ថិរភាពនិងចីរភាពរវាងបណ្ដាប្រទេសជាភូមិផងរបងជាមួយគ្នា។
ក្នុងឆ្នាំ២០២០ ស្របពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ក្រោមប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” អាស៊ានបន្តពង្រឹងសាមគ្គីភាពឯកភាព រក្សាសន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺកូវីដ-១៩ ព្រមទាំងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយដៃគូនានា ពង្រឹងមជ្ឈ ភាពនៅក្នុងបញ្ហាសន្តិសុខតំបន់។ ជាពិសេស ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៧នៅខែវិច្ឆិកាឆ្នាំ២០២០ ប្រទេសអាស៊ានទាំង១០និងប្រទេស ដៃគូចំនួន៥ រួមទាំងប្រទេសចិនផង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបង្កើតឡើងទីផ្សារដ៏ ធំសម្បើមដោយមានចំនួនប្រជាជន២,៣ពាន់លាននាក់ជាមួយនឹង GDP សម្រេចបានចំនួន២៨.៥០០ ពាន់លានដុល្លាអាមេរិក។
វៀតណាមកំពុងសហការជាមួយប្រទេសអាស៊ានទាំងអស់ ឆ្ពោះទៅកាន់ ចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ដោយ ឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដែលផ្ដល់នូវ ផលប្រយោជន៍ទៅវិញទៅមក រួមវិភាគទានដល់សន្តិភាព ស្ថិរភាព វិបុលភាពនៅ ក្នុងតំបន់និងលើសកលលោក។ ក្រឡែកមើលឡើងវិញនូវដំណើរ ៣០ ឆ្នាំកន្លង មក ទំនាក់ទំនងអាស៊ាន-ចិន សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងរយៈពេល១៨ឆ្នាំគិតចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រមក។ ក្នុងដំណើរការពោរពេញទៅដោយសញ្ញាសម្គាល់នោះ វៀត ណាមបានរួមជាមួយអាស៊ាន រួមវិភាគទានយ៉ាងសកម្ម ប្រកបដោយទំនួលខុស ត្រូវនិងផ្លែផ្កា ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-ចិនឲ្យកាន់តែរីកចម្រើនយ៉ាងពិត ប្រាកដ ប្រកបដោយផ្លែផ្កា ឆ្លើយតបនឹងផលប្រយោជន៍នៃភាគីនីមួយៗ ពង្រឹង បរិយាកាសសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ