វៀតណាមម្ចាស់ការឆ្លៀតយកឱកាសពីការធ្វើសមាហរណកម្ម

(VOV)_អញ្ជើញចូលរួមពិធីជប់លៀង អបអរសាទរ៖វេទិកា និទាឃរដូវ ​២០១៧ 
ដោយក្រុមប្រឹក្សាអាជីវកម្មអាស៊ី រៀបចំឡើងនាយប់ថ្ងៃទី២៣កុម្ភះ នៅទីក្រុងហូជីមិញ
 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖​រដ្ឋាភិបាលវៀតណាម
 បានកំណត់ធ្វើសមាហរណកម្មសេដ្ឋកិច្ចជាភារកិច្ចស្នូល ជាគោលនយោបាយមុនក៏
ដូចជាក្រោយរបស់វៀតណាម ។ វៀតណាមកំពុងខំប្រឹងប្រែងលើកកំពស់កម្លាំងប្រកួត
ប្រជែងរបស់ខឿនសេដ្ឋកិច្ច សកម្មផ្លាស់ប្តូររូប​សណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្អែក
ទៅលើការច្នៃប្រឌិត ទិន្នផល គុណភាព ​និងប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍។

          វៀតណាមធ្វើសមាហរណកម្មអន្តរជាតិនៅកំរិតជាច្រើន។ នាបច្ចុប្បន្ន វៀតណាម
បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព (FTA) ជាមួយ ៥៦ប្រទេស​និងខឿន
សេដ្ឋកិច្ចលើពិភពលោក ដូចជា៖ WTO កិច្ចព្រមព្រៀងពាណិជ្ជកម្មសរី ​អាស៊ាន  
(AFTA)អាស៊ាន-ឥណ្ឌា វៀតណាម-ជប៉ុន វៀតណាម-EU …លៗ ​វៀតណាម​ក៏បាន
សម្រេចការចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ​អន្តរ​ប៉ាស៊ីហ្វីក (TPP)
 និងកំពុងជំរុញការអនុម័តទៅលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយប្រទេស
អាស៊ានជាសមាជិកទាំង១០។

សមិទ្ធិផលពីដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

        ដំណើការធ្វើសមាហរណកម្មអន្តរជាតិបានបើកចេញឱកាសអភិវឌ្ឍន៍ថ្មី​សំរាប់
ខឿនសេដ្ឋកិច្ចវៀតណាម បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយស៊ី
ជំរៅនិងទូលំទូលាយ ជាមួយប្រទេសទាំងឡាយលើពិភពលោក។ អាចនិយាយបានថា៖
 ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បានជះឥទ្ធិពល​ខ្លាំងចំពោះកំណើន រួមចំ
ណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច លើកកំពស់សមត្ថភាពផលិតកម្ម បើក
ទូលាយទីផ្សារ ជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ពិសេសគឺផ្ទេរប្តូរ
រចនាសម្ព័ន្ធផលិតកម្មតាមទិសវិជ្ជមាន សមស្របជាមួយគោលការណ៍ឧស្សាហូបនីយ
កម្ម តាមទិសទំនើប បង្កើនការទាក់ទាញទុនវិនិយោគពីបរទេស (FDI) និងបើកទូ
លាយទំនាក់ទំនងសហប្រតិបត្តិការ​អភិវឌ្ឍន៍ODA ។​ធ្វើសមាហរណកម្មអន្តរជាតិក៏
បានជួយឧបត្ថម្ភវៀតណាម​បាន​ទទួលវិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មីនៅវិស័យជាច្រើន៖ឧស្សាហកម្ម កសិកម្ម ​បច្ចេកទេស វប្បធម៌និងសង្គម។ វាយតំលៃអំពីការអភិវឌ្ឍន៍
របស់ខឿនសេដ្ឋកិច្ចវៀតណាម ប្រធានក្រុមប្រឹក្សាអាជីវកម្មអាស៊ី លោកស្រី Lubna
 Olayan បានអះអាងថា៖​ក្រុមប្រឹក្សាចាប់អារម្មណ៍ខ្លាំងចំពោះការអភិវឌ្ឍន៍របស់
វៀត​ណាម ​រួចផុតពីវិបត្តិសេដ្ឋកិច្ចសកល និងទទួលបានកំណើនខ្ពស់ ស្ថិរភាព។​ក្រុម
ប្រឹក្សាអាជីវកម្មអាស៊ីក៏បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញា យុទ្ធសាស្ត្ររបស់វៀត
ណាម ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ចីរភាពនិងស្មើគ្នា ក្លាយទៅជា
ខឿនសេដ្ឋកិច្ចវ័យក្មេង សកម្ម។ ក្នុងពេលជាមួយគ្នានោះ វាយតំលៃអំពីការ​ធ្វើ
សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម​ប្រ
ចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានអោយដឹងថា៖

          “ ជនអាល្លឺម៉ង់ជាច្រើនបានចាត់ទុកថា៖វៀតណាមជាប្រទេសឈាន​មុខ
គេ​ក្នុងការបើកទូលាយទីផ្សារ។​នេះជាឱកាសធំមួយ​ដើម្បីគេអាចទាក់ទងជាមួយ
​ទីផ្សារ​វៀតណាម​ ហើយវៀតណាមក៏ត្រូវទទួលឱកាសនេះនិងតភ្ជាប់ជាមួយគ្នា។”

វៀតណាមម្ចាស់ការឆ្លៀតយកឱកាសពីការធ្វើសមាហរណកម្ម - ảnh 1
ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោកស្រីCharlotte Laursen

ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោកស្រីCharlotte Laursen បាន
វាយតំលៃថា៖

          “ ខ្ញុំឃើញថាវៀតណាមកំពុងជំរុញខ្លាំងដំណើការធ្វើសមាហរណកម្មអន្តរជាត។
ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។​ដោយមានផែនការសហប្រតិបត្តិការពោពេញ​សក្ដានុ
ភាព វៀតណាមមានផលប្រយោជន៍ជាច្រើនពីបណ្ដាកិច្ចព្រមព្រៀងនេះ។”

វៀតណាមម្ចាស់ការឆ្លៀតយកឱកាសពីការធ្វើសមាហរណកម្ម - ảnh 2
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam

ឆ្លៀតយកឱកាសអភិវឌ្ឍន៍ដោយដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាំមក

        វៀតណាមម្ចាស់ការធ្វើសមាហរណកម្មដើម្បីជំរុញកំណែទម្រង់ក្នុងប្រទេស លើកកំ
ពស់គុណភាពកំណើន និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។​ដើម្បីកែលំអបរិ
យាកាសអាជីវកម្ម លើកកំពស់កម្លាំងប្រកួតប្រជែង ដែលដំណើការធ្វើសមាហរណកម្ម
អន្តរជាតិនាំមក នាខែកុម្ភះឆ្នាំ២០១៧ រដ្ឋាភិបាលបាននាំចេញភារកិច្ច និងដំណោះ
ស្រាយនានាដើម្បីអនុវត្តនាពេលខាងមុខ។​ស្ដីអំពីបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី 
លោក Vu Duc Dam បានអោយដឹងថា៖

          “​សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល បានកសាងឡើងតាមបទដ្ឋានអន្តរ​ជាតិ
ដោយមានអត្រាយថាទស្សន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់​ធនាគារពិ
ភពលោក (WB) របាយការណ៍ស្ដិអំពីការប្រកួតប្រជែងសកល ​នៃវេទិកាសេដ្ឋកិច្ចពិ
ភពលោក (WEF) ដើម្បីនាំចេញទស្សនះអោយសមស្រប។ ”

          ធ្វើសមាហរណកម្មអន្តរជាតិជាគោលការណ៍មុនក៏ដូចជាក្រោយ និងខ្លឹម​សារ
ស្នូល ក្នុងគោលនយោបាយកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចរបស់
វៀតណាម ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រទេសជាតិ។​ដំណើរនេះបាននិង​កំពុងរួមចំ
ណែកសំខាន់ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបសើប្រទេសជាតិ លើក
កំពស់ឋានះរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ