វៀតណាមម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល

(VOV)_​ឆ្នាំ ២០១៥ វៀតណាមបានសម្រេចជាស្ថាពរការចរចារ​កិច្ចព្រមព្រៀង
​ពាណិជ្ជកម្មសេរី១ចំនួន​ដែលលេចធ្លោនោះ​គឺកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធ
សាស្ត្រអន្តរប៉ាស៊ីហ្វីក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU និង
សហគមន៍​សេដ្ឋកិច្ចអាស៊ាន (AEC) ។ ​ពេលនោះ ខឿនសេដ្ឋកិច្ចវៀតណាមនឹង
មាន​បន្ថែម​កម្លាំងចលករអភិវឌ្ឍន៍ថ្មី។ ប៉ុន្តែ នៅមានការសាកល្បងមិនតិច​តួចទេ 
ទាមទារអោយគ្រប់ស្ថាប័ន សហគមន៍អង្គភាពអាជីវកម្មត្រូវម្ចាស់ការដើម្បីឆ្លៀត
យក​ឱកាសនេះដែរ។

វៀតណាមម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល - ảnh 1
វៀតណាមម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល

          ជាទូទៅ ​កិច្ចព្រមព្រៀងពាណិជ្ជកម្មពោលខាងលើនឹងជះឥទ្ធិពលល្អ​ទៅ
លើ​សកម្មភាពផលិតកម្ម អាជីវកម្ម របស់អង្គភាពអាជីវកម្ម​ ប៉ុន្តែរួមជាមួយនោះ
ក៏មានរបងរាំងស្ទះនានា​អំពី​បច្ចេកទេស កម្មសិទ្ធិពាណិជ្ជសញ្ញា …លៗ 

          ការលំបាកសាកល្បងដើរទន្ទឹម​ឱកាស

        វង់ចរចារទី១១ និងជាវង់ចរចារចុងក្រោយរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមជាមួយសហព័ន្ធអឺរ៉ុប (EVFTA) បានបញ្ចប់ នឹងបាន​ចុះហត្ថ​
លេខា​នាដើមឆ្នាំ ២០១៥។ នេះគឺជាកិច្ចព្រមព្រៀង១មានកំរិតសេរីភាពយ៉ាង​ទូ
លំទូ​លាយ។ ដំបូងបង្អស់ ទំនិញរបស់វៀតណាម​នាំចេញទៅទីផ្សារ EU ទទួល
​បានអត្ថប្រយោជន៍ជាច្រើន ខាងពន្ធ ជាពិសេសគឺបណ្ដាមុខទំនិញ៖ស្បែកជើង 
​តម្បាញ់កាត់ដេរ កែច្នៃម្ហូបអាហារ…លៗ។ តាមការវាយតំលៃរបស់សភាពាណិ
ជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម ( Eurocham)ថា៖ បន្ទាប់ពីពេលដែលកិច្ចព្រម​
ព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម-EU បានចុះហត្ថលេខា នោះនឹងជះឥទ្ធិពល
សកម្ម​ជាច្រើនចំពោះវៀតណាម ជួយអោយផលិតផលសរុបក្នុងស្រុករបស់ វៀតណាមកើនពី១០-១៥%។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះក៏គឺជាលក្ខណះ
ជំរុញការនាំ​ចេញរបស់វៀតណាមទៅ EU ថែម៣០-៤០%។

          នាពេលនោះ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP) រួមមានខឿន​សេដ្ឋ
កិច្ច​ជាសមាជិកចំនួន១២ ក៏កំពុងត្រូវបានគេសង្ឃឹមថានឹងចាប់​បដិសន្ធិនាឆ្នាំ
២0១៥នេះ ​ដោយមានទ្រង់ទ្រាយស្មើនឹង៤០%នៃ GDP សរុបរបស់សកល។ 
ហើយក្លាយ​ទៅជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក។ វៀតណាម
ជាប្រទេស១ក្នុងចំណោមប្រទេសទទួលផលប្រយោជន៍ច្រើនបំផុត ពីព្រោះ
គោលដៅធំបំផុតពេលចុះហត្ថលេខា TPP គឺការកាត់បន្ថយពន្ធ និងលុបបំបាត់
រាល់របងពាណិជ្ជកម្ម។

ចំពោះ AEC ផលប្រយោជន៍ធំបំផុតគឺអង្គភាពអាជីវកម្មវៀតណាមនឹងបានធ្វើ​អា
ជីវកម្មក្នុងបរិយាកាសសកម្ម។​ជាពិសេសទីតាំងភូមិសាស្ត្រជាមជ្ឈមណ្ឌលនៃ
បណ្តា ខ្សែផ្លូវដឹកជញ្ចូន ទំនាក់ទំនងពាណិជ្ជកម្មសកល ក៏ជាឧត្តមភាពដើម្បីទំ
និញរបស់ វៀតណាមបញ្ចុះតម្លៃ។ វាយតម្លៃចំពោះឱកាសសម្រាប់អង្គភាព
អាជីវកម្ម អនុរដ្ឋ​មន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Do Thang Hai បាន
ចាត់ទុកថា៖

          “នេះជាឱកាសដ៏ធំមួយសម្រាប់បណ្តាអង្គភាពអាជីវកម្ម។ ទំនិញដែល
យើងអាចនាំចូលទីផ្សារនេះ សុទ្ធតែជាប្រៀបខ្លាំងរបស់វៀតណាមដូចជា
ស្បែក ជើង តម្បាញកាត់ដេ ជលផល និងសិប្បកម្មវិចិត្រសិល្បៈជាដើម”។

          ដើរទន្ទឹមនឹងឥទ្ធិពលវិជ្ជមាន  ការចូលរួម FTA ក៏ធ្វើឲ្យទីផ្សារក្នុងប្រទេស
ប្រទះនឹងការប្រគួតប្រជែងខ្លាំង និងការនាំចូលហួសកម្រិតក៏នឹងកើនឡើងដែរ។
លោក Do Thang Hai បានពិនិត្យថា៖

          “ពេលដែលយើងទទួលបានពន្ធស្មើរ០% នៅបណ្តាទីផ្សាដែលយើងចុះ
 ហត្ថលេខាលើកិច្ចព្រមព្រៀង ជាការពិតណាស់ នៅវៀតណាមក៏ត្រូវទទួលមុខ
​ទំនិញមួយចំនួនដែលពន្ធថយចុះដូចគ្នា។ ទិសដៅនៃសកម្មភាពពន្លឿនពាណិជ្ជ
កម្ម និយាយដោយឡែកនិងសកម្មភាពរបស់ផ្នែកឧស្សាហកម្មនិយាយរួម គឺត្រូវ
 ច្បាមជាប់ប្រៀបខ្លាំងរបស់ខ្លួនពេលចូលរួមនិងចុះហត្ថលេខាលើបណ្តាកិច្ចព្រម
 ព្រៀង”។

ឆ្លៀតយកឱកាសដើម្បីរួចផុតពីការលំបាកសាកល្បង

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាការងារ១ ហើយការ
អនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធិភាពក៏ទាមទារការខំប្រឹងប្រែងពី​ភាគី
អង្គភាពអាជីវកម្ម ការខំប្រឹងប្រែងកំណែ​ទម្រង់របស់រដ្ឋាភិបាលទៀតផង។ ​លោក
Cao Si K​iem ប្រធានសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មតូច​និងមធ្យម​ បានចាត់ទុក
ថា៖

          “ ប្រសិនបើយើងមិនត្រៀមរៀបចំ និងមិនបំពេញតម្រូវការគឺយើងនឹងត្រូវ​
ចុះចាញ់នៅក្នុងប្រទេសយើងភ្លាម។ ដូច្នេះ ត្រូវរៀបចំយ៉ាងសកម្ម ខាងបច្ចេក
ទេសផង គុណភាពប្រភពធនធានមនុស្សផង ហេដ្ឋារចនាសម្ព័ន្ធ និងបរិយា
កាសខាងគតិយុត្តិទៀតផង។”

          តាមរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang
ថា៖ រដ្ឋាភិបាលសម្រេចចិត្តចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូ​
ណា១គឺបានគិតអំពីឧត្តមភាពនិងផែនការអនុវត្តដើម្បីការពារផលិតកម្មនៅក្នុង​
ប្រទេស សមស្របជាមួយដំណើការធ្វើសមាហរណកម្មផង និងការពារទីផ្សារ
នៅក្នុងប្រទេសផង។ 

          ឆ្លៀតយករាល់ឱកាសក៏ល្អប្រសើ ដែល FTA នាំមកនេះ​កឺជាកម្លាំងជំរុញ
ខ្លាំង១ សំរាប់ការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ច។ដូច្នេះ ស្ថាប័ន​សហគមន៍អង្គ
ភាពអាជីវកម្ម និងប្រជាជនត្រូវម្ចាស់ការ បំពេញរាល់លក្ខ័ណ្ឌ​របស់ FTA គឺជា
ការចាំបាច់ រួមចំណែកសំខាន់ចូលក្នុងដំណើ​ការធ្វើសមាហរ​ណ​កម្មរបស់ប្រ
ទេសជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ