វៀតណាមមានអធិបតេយ្យភាពពេញលេញនិងមិនអាចប្រកែកបានចំពោះប្រជុំកោះ Hoang Sa និង Truong Sa
(VOVWORLD) - ការដែលចិននាពេលថ្មីៗនេះបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តបង្កើតរបស់ដែលហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ចំណុះទីក្រុង Shansha ខេត្ត Hainan គឺជាជាសកម្មភាពរំលោភបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺរំលោភបំពានលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ ព្រោះថា វៀតណាមមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានឡើយចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាំងពីយូរលង់ណាស់មកហើយក្នុងប្រវត្តិសាស្ត្រ។
យោងតាមការសម្រេចចិត្តមិនសមហេតុផលរបស់ក្រសួងកិច្ចស៊ីវិលចិនថា របស់ដែលហៅថា “ស្រុកណ្ឌកោះ Xisha” នឹងស្ថិតនៅលើកោះ Phu Lam នៃប្រជុំកោះ Hoang Sa របស់វៀតណាម។ ចំណែក ទីស្នាក់ការនៃរបស់ដែលហៅថា “ខ័ណ្ឌកោះ Nansha” និងស្ថិតនៅលើកោះថ្មប៉ប្រះទឹក Chu Thap នៃប្រជុំកោះ Truong Sa របស់វៀតណាម។ សេចក្ដីសម្រេចចិត្តទាំងនេះរបស់ចិនចាត់ទុកជាមោឃៈទាំងស្រុង ព្រោះថា ប្រជុំកោះ Hoang Sa និង Truong Sa គឺចំណុះជាអធិបតេយ្យភាពស្របច្បាប់ទាំងស្រុងរបស់វៀតណាម។
ភស្តុតាងដែលត្រូវបានរក្សាទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ និងការគ្រប់គ្រងជាក់ស្ដែង
វៀតណាមមានអធិបតេយ្យភាពតាំងពីយូរលងណាស់មកហើយ ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលសមស្របនឹងច្បាប់អន្តរជាតិ ស្ដីពីការកំណត់ និងអះអាងនូវអធិបតេយ្យភាពដែនដី។លើសពីនេះទៅទៀត ភ័ស្តុតាងជាក់ស្ដែងទាំងនេះក៏ត្រូវបានរក្សាទុកក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់វៀតណាម ក៏ដូចជារបស់ចិនតាំងពីសម័យសក្តិភូមិ និងរបស់ប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ព័រទុយហ្កាល់ និងអេស្ប៉ាញជាដើម។ ឯកសារដែលបន្សល់ទុករហូតមកដល់ពេលនេះ និងប្រវត្តិសាស្ត្រនយោបាយ ដ៏ពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ។ ទីមួយគឺ បណ្ដាផែនទីវៀតណាមនាសតវត្សរ៍ទី ១៧ បានហៅប្រជុំកោះទាំងពីរគឺជា កោះ Bai Cat Vang ហើយបានកត់ត្រាទុកនៅភូមិ Binh Son ខេត្ត Quang Ngai ។ ទី ២ គឺ ឯកសារបុរាណជាច្រើនរបស់វៀតណាម ដូចជា Toan Tap Thien Nam Tu chi Lo Đo Thu (សតវត្សទី ១៩) Phu Bien Tap Luc ( ឆ្នាំ ១៧៧៦) Đai Nam Thuc Luc Tien Bien (១៨៤៤-១៨៤៨) Đai Nam Nhat Thong Chi (១៨៦៥-១៨៧៥) និង ឯកសាររដ្ឋបាលរបស់រាជវង្ស Nguyen (១៨០២-១៩៤៥) គឺសុទ្ធតែបានកាត់ត្រាការដែលរដ្ឋវៀតណាមបានបញ្ជូនក្រុម Hoang Sa ទៅធ្វើអាជីវកម្មនៅលើប្រជុំកោះទាំងនេះ។
ក្រៅពីនេះ សៀវភៅបុរាណ និងផែនទីបុរាណជាច្រើនរបស់បរទេសក៏បានបង្ហាញថាប្រជុំកោះ Hoang Sa និង Truong Sa ស្ថិតក្នុងអធិបតេយ្យភាពបស់វៀតណាមផងដែរ។ ចំណុចកំពូលនៃការប្រកាស និងកំណត់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺ នាឆ្នាំ ១៨៦១ នៅពេលដែលព្រះមហាក្សត្រ Gia Long បានបញ្ជូនកងទ័ពទៅកាន់ប្រជុំកោះ Hoang Sa ដើម្បីបង្ហូតទង់ជាតិវៀតណាម ហើយប្រកាសអធិបតេយ្យភាព។ ពិតណាស់ថា បណ្ដារាជវង្ស Nguyen សុទ្ធតែបានបញ្ជូនប្រជាជនទៅគ្រប់គ្រង និងធ្វើអាជីវកម្មនៅប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa។ ចាប់តាំងពីឆ្នាំ ១៨៨៤ រដ្ឋអំណាចបារាំងនៅឥណ្ឌូចិនបានបន្តអនុវត្ត និងពង្រឹងអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ។
រូបថត៖ ឯកសារ |
មិនអាចព្រមទទួលអធិបតេយ្យភាពដោយកម្លាំងអាវុធបានឡើយ
ភ័ស្តុតាងពោលខាងលើទាំងនេះ បានបញ្ជាក់នូវអធិបតេយ្យភាព ដែលមិនអាច ប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa លើសពីនេះទៅទៀត តាមច្បាប់អន្ដរជាតិ ចិនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈការទន្ត្រៀនកាន់កាប់មិនស្របច្បាប់នៅប្រជុំកោះ Hoang Sa ដោយការប្រើប្រាស់កម្លាំងកាលពីឆ្នាំ ១៩៧៤។ ជាពិសេសទង្វើប្រើប្រាស់កម្លាំងទុច្ចរិតននេះ មិនអាចបង្កើតឲ្យចិនមានអធិបតេយ្យភាពស្របច្បាប់នៅប្រជុំកោះ Hoang Sa បានឡើយ។ លោក Tran Duy Hai អតីតអនុប្រធានគណៈកម្មាធិការព្រំដែនជាតិ បានចាត់ទុកថា៖
“ក្រោយពេលដកទ័ពចេញពីវៀតណាម បារាំងបានប្រគល់ការគ្រប់គ្រងប្រជុំកោះ Hoang Sa ដល់អាជ្ញាធររដ្ឋអំណាចសាធារណរដ្ឋវៀតណាម ហើយអាជ្ញាធរសាធារណរដ្ឋវៀតណាមបានអនុវត្តការគ្រប់គ្រង និងឈរជើងនៅប្រជុំកោះនេះ។ ប៉ុន្តែ ចិនបានឆ្លៀតយកសង្រ្គាម វាយប្រហារទៅលើកងកម្លាំងសាធារណរដ្ឋវៀតណាម ដែលឈរជើងនៅប្រជុំកោះ Hoang Sa។ នោះគឺជាការពិតជាក់ស្ដែងនៃប្រវត្តិសាស្ត្រ។ ការប្រើប្រាស់កម្លាំងអាវុធ ដើម្បីទន្ទ្រានកាន់កាប់ប្រជុំកោះ Hoang Sa មិនអាចបង្កើតអធិបតេយ្យភាពសម្រាប់ចិនបានឡើយ“។
ដោយមានបំណងចង់ចូលរួមវិភាគទានជាវិជ្ជមានដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ហើយចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរជាកត្តាសំខាន់ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងអនុវត្តពាក្យស្លោក ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការសន្ទនា។ ប៉ុន្តែផ្ទុយទៅវិញ តើចិនបានធ្វើអ្វីខ្លះដើម្បី“ ស្វិតស្វាញតាមរយៈការអនុម័តលើការពិគ្រោះយោបល់មិត្តភាពដោះស្រាយបញ្ហានៅសមុទ្រឲ្យសមស្រប ធ្វើឲ្យសមុទ្រខាងកើតក្លាយទៅជាដែនសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដូចទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងគោលការណ៍ ៦ ចំណុច ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត ដែលត្រូវបានវៀតណាមនិងចិនចុះហត្ថលេខានៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១១ ? សំណួរនេះ ពិតជាច្បាស់លាស់ណាស់ហើយ។ បណ្ឌតិ មេធាវី Hoang Ngoc Giao ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយ ច្បាប់ និងការអភិវឌ្ឍន៍ បានសង្កត់ធ្ងន់ថា៖
“ពិតណាស់ថា ភាគីចិននៅតែបញ្ចេញមតិថា គោរពច្បាប់អន្តរជាតិ ប៉ុន្តែ តាមសកម្មភាពជាក់ស្ដែង មិនដូច្នេះឡើយ។ តាមទស្សនកិត្យានុភាពអន្តរជាតិ ឋានៈ និងការទទួលខុសត្រូវនយោបាយអន្តរជាតិ គឺច្បាស់ណាស់ថា ចិនបាន និងកំពុងបាត់បង់មុខមាត់របស់ខ្លួន។ ហើយសាធារណៈមតិអន្តរជាតិចាំបាច់ត្រូវដឹងអំពីប្រការនេះផងដែរ“។
ការដែលចិដនបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តបង្កើតរបស់ដែលហៅថា “ស្រុកណ្ឌ Xisha” និង “ស្រុក Nansha” ស្ថិតនៅក្នុងទីក្រុង Shansha ខេត្ត Hainan បានដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជាអ្វីៗដែលចិនបាននិយាយ បានធ្វើឲ្យសំណឹកជំនឿទុកចិត្ត និងបង្កើតផលវិបាកដ៏គ្រោះថ្នាក់ជាច្រើនចំពោះតំបន់និងពិភពលោកផងដែរ៕