វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានប្រកបដោយ ភាពរឹងមាំ

(VOVWORLD) -កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកានៅប្រទេស សិង្ហបុរី។ កិច្ចប្រជុំនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងដៃគូនានាចែករំលែកទស្សនៈរួមក្នុងបញ្ហាតំបន់និងអន្តរជាតិនានា ដើម្បីឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាសម្រាប់តំបន់អាស៊ានផងដែរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ សំដៅបន្តអះអាងថា វៀតណាមគឺជាសមាជិកមួយ ដែលជានិច្ចកាលម្ចាស់ការយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះវិបុលភាពរបស់អាស៊ាន ដោយរួមចំណែកក្នុងការកសាងអាស៊ានប្រកបដោយភាពរឹងមាំ។
វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានប្រកបដោយ ភាពរឹងមាំ - ảnh 1 (រូបថត៖ TTXVN)

នេះគឺជាព្រឹត្តិការណ៍ បិទបញ្ចប់ឆ្នាំជាប្រធានអាស៊ានរបស់សិង្ហបុរី ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមជាមួយដៃគូសន្ទនាចំនួន ៨ របស់អាស៊ានទៀតផង។ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ បានប្រព្រឹត្តិទៅកិច្ចប្រជុំសំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS) និងកិច្ចប្រជុំកំពូលអាស៊ានបូកមួយ (ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក ឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី) ជាដើម។

ការតម្រង់ទិសដៅសម្រាប់អាស៊ានក្នុងដំណាក់កាលថ្មី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាបាន
ប្រព្រឹត្តិទៅក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដោយជះឥទ្ធិពលយ៉ាងធំធេងដល់អាស៊ាន។ លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖

“អាស៊ាន ក៏ដូចជាអង្គការនៅក្នុងតំបន់គឺកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំធេងអំពីបម្រែបម្រួលនៃស្ថានភាពពិភពលោក។ ឧទាហរណ៍គឺ ប្រទេសអង់គ្លេសចាកចេញពី EU ក៏អាចជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចផងដែរ។ ក្រៅពីនោះ ក៏មានផលប៉ះពាល់អំពីសន្តិសុខប្រពៃណី ដូចជាតំបន់មជ្ឈឹមបូព៌ា និងអាហ្វិកខាងជើងគឺកំពុងប្រឈមនឹងអស្ថិរភាព អំពើភេរវកម្ម រួមទាំងសន្តិសុខប្រពៃណីដូចជាបម្រែបម្រួលអាកាសធាតុ និងគ្រោះអាសន្នរោគផងដែរ”។

ក្នុងបរិបទនេះ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ដែល បានប្រទេសសិង្ហបុរីលើកឡើងក្នុងឆ្នាំ ២០១៨ គឺ ត្រូវបានអនុវត្តន៍ជាក់ស្ដែង ដោយមានខ្លឹមសារដូចជា៖ សេចក្ដីថ្លែងការចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពី ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការសំដៅលើកកម្ពស់ភាពរឹងមាំរបស់អាស៊ាន និងការពង្រឹងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅតំបន់ ក៏ដូចជាការឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាកម្ម ៤.០ ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោក Nguyen Hoanh Nam អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន បាន មានប្រសាសន៍ថា៖

“អាស៊ានកំពុងពិភាក្សាគ្នា ដើម្បីរកឲ្យឃើញនូវដំណោះស្រាយនានា ក្នុងនោះមានការកែលម្អបែបផែនធ្វើសកម្មភាព លើកកម្ពស់សមត្ថភាពនៃក្បាលម៉ាស៊ីន ព្រមទាំងបង្កើតយន្តការតភ្ជាប់ក្នុងប្លុកដោយជ្រះស្រឡះថែមទៀត ដូចជា តាមរយៈការជួយសម្រួលពណិជ្ជកម្ម វិនិយោគ គមនាគមន៍ និងពលកម្មផងដែរ”។

អាស៊ានកាន់តែពង្រីកតួនាទីជាមជ្ឈមណ្ឌលពីមួយថ្ងៃទៅមួយថ្ងៃ

វត្តមានរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននានាគឺជាសក្ខីភាព នៃភាពទាក់ទាញ របស់អាស៊ានក្នុងរយៈពេលកន្លងទៅ។រហូតមកដល់ពេលនេះ អាស៊ានជិតនឹងបញ្ចប់ ឆ្នាំទី ៣ ក្នុងការអនុវត្តនចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងរាល់ផែនការមេស្ដីពីការកសាង សសរស្តម្ភចំនួន ៣ នៃសហគមន៍ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ពោលគឺកំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថានឹងទទួលបាន ៥,១% នាឆ្នាំ២០១៨ និង ៥,២ % នាឆ្នាំ ២០១៩។

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពរឹងមាំរបស់អាស៊ាន

នៅក្នុងកិច្ចប្រជុំលើកនេះ ក្នុងនាមជាសមាជិកម្ចាស់ការយ៉ាងសកម្ម របស់អាស៊ាននោះ វៀតណាមបានរួមចំណែកជាមួយសមាជិក ដទៃទៀត ដើម្បី
កសាងអាស៊ានឲ្យកាន់តែស្ថិរភាព ខ្លាំងមាំមួន និង វិបុលភាពនាពេលអនាគត។ វៀតណាមបានអនុម័តលើច្បាប់ស្តីពីសន្តិសុខបណ្ដាញអ៊ីនធើណែត  កសាងយុទ្ធសាស្ត្រជាតិស្ដីពីការបន្ស៊ាំ នឹងបដិវត្តឧស្សាហកម្ម ៤.០ និងអនុវត្តន៍ជាក់ស្ដែងទីក្រុងឆ្លាតវៃជាដើម សំដៅជំរុញការអភិវឌ្ឍន៍ដោយចីរភាព។

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc លើកនេះ គឺសំដៅបន្តអះអាងថាវៀតណាមជាសមាជិកម្ចាស់ការយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះវិបុលភាពរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ