វៀតណាមរួមដំណើរជាមួយអាស៊ានក្នុងដំណាក់កាលថ្មី

(VOVworld)-នាថ្ងៃទី៨សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ បានរំលឹក
ខួបលើក ទី៤៩នៃទិវាបង្កើត (ថ្ងៃទី៨សីហា)។ ឆ្លងផុតរយៈពេល៥ទសវត្សនៃការ
បង្កើតនិងរីកធំធាត់ នោះ អាស៊ានបច្ចុប្បន្នបានក្លាយទៅជាសហគមន៍រួម ក្នុងនោះ
បានយកសេដ្ឋកិច្ចជាសសរទ្រូងដោយគោលដៅនាំអាស៊ានក្លាយទៅជាមណ្ឌលអភិ
វឌ្ឍន៍សេដ្ឋកិច្ចសកម្មនិងសម្បូររុងរឿង។ រយៈពេល២១ឆ្នាំជាសមាជិកនៃអង្គការនេះ
 វៀតណាមបាននិងកំពុងខិត ខំប្រឹងប្រែងរួមជាមួយសហគមន៍អាស៊ានឈានចូល
ដំណាក់កាលថ្មីនិងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា។

វៀតណាមរួមដំណើរជាមួយអាស៊ានក្នុងដំណាក់កាលថ្មី - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung


        ចាប់តាំងពីមានប្រទេសជាសមាជិកចំនួន៥មក  ក្រោយរយៈពេល៤៩ឆ្នាំ
អាស៊ានបាន ក្លាយទៅជាអង្គការមួយតភ្ជាប់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ រួមគ្នា
កសាង សហគមន៍ និងកសាងទំនុកទុកចិត្ត។ រយៈពេល៤៩ឆ្នាំចាប់បដិសន្ធិនិងរីក
ធំធាត់ សញ្ញា វិជ្ជមានមួយគួរឲ្យកត់សម្គាល់ដែលអង្គការនេះទទួលបាននោះគឺបង្កើតឡើងសហគមន៍ អាស៊ាននាចុងឆ្នាំ២០១៥ ព្រមទាំងកសាងទស្សនវិស័យអភិវឌ្ឍន៍
សហគមន៍អាស៊ានដល់ ឆ្នាំ២០២៥។

        អនុវត្តប្រកបដោយប្រសិទ្ធិភាពទស្សនវិស័យអភិវឌ្ឍន៍សហគមន៍

        តាំងពីសហគមន៍អាស៊ានបានបង្កើតមក អាស៊ានបានអនុវត្តផែនការជាច្រើន
ដែលបាន ដាក់ចេញ។ លើវិស័យសេដ្ឋកិច្ច អាស៊ានបានបើកទូលាយកិច្ចសហប្រតិ
បត្តិការជាមួយដៃគូ ដទៃនិងអនុវត្តកិច្ចព្រមព្រៀងមួយចំនួនក្នុងក្របខ័ណ្ឌនៃសហ
គមន៍សេដ្ឋកិច្ចអាស៊ាន។ ចាប់តាំងពីពេលបង្កើតរយៈពេល៧ខែមក សមិទ្ធិគួរឲ្យកត់
សម្គាល់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺការអនុវត្តរាល់ផែនការដែលបានដាក់
ចេញដូចជាជម្រុញការចរចារលើកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យតំបន់
(RCEP) ជាមួយបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនិង អាស៊ាន ស្តីពីតំបន់ពាណិជ្ជកម្ម
សេរី ។ជាពិសេស សមិទ្ធិធំបំផុតរបស់អាស៊ានចាប់ពីពេល បង្កើតសហគមន៍ មកគឺ
ទាក់ទាញបានការយកចិត្តទុកដាក់និងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អនុ
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖

        “ដូចជាយើងទាំងអស់គ្នាបានដឹងហើយថា​ នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរ
ទេសអាស៊ានលើក ទី៤៩ដែលទើបនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ គឺមានប្រទេស៤
ក្រៅតំបន់ចូលរួមសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការ និងមានដៃគូរចំនួន២
ចូលរួមក្នុងទំនាក់ទំនងដៃគូលើវិស័យ នីមួយៗ។​នាបច្ចុប្បន្ន ពិភពលោកទាំងមូល
សុទ្ធតែបានស្គាល់ពីការចាប់បដិសន្ធិរបស់សហ គមន៍អាស៊ានក៏ដូចជាកិត្យានុភាព
របស់អាស៊ានលើឆាកអន្តរជាតិ”។

        ធានាសាមគ្គីភាពក្នុងអាស៊ានចំពោះមុខរាល់ការសាកល្បងរួម

        ចាប់ពីពេលបង្កើតនិងរីកធំធាត់មក អាស៊ានបានដំណើរការសកម្មភាពយ៉ាង
រលូន ដោយសារមានបរិយាកាសសន្តិភាពនិងស្ថិរភាពក្នុងតំបន់។​ ប៉ុន្តែបច្ចុប្បន្ន
អាស៊ានក៏កំពុង ប្រឈមមុខនឹងការសាកល្បងជាច្រើនដោយបម្រែបម្រួលថ្មីនៃ
ស្ថានភាពពិភពលោក។ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏ត្រូវប្រឈមមុខនឹងបម្រែ
បម្រួលយ៉ាងស្មុគស្មាញលើសមុទ្រ ខាងកើត។​រូបមន្តដើម្បីបង្កើតឡើងអាស៊ាន
មួយដូចបច្ចុប្បន្នគឺស្មារតីសាមគ្គី។​បន្តស្មារតីនេះ ក្នុងដំណាក់កាលបច្ចុប្បន្ននិងនៅ
ថ្ងៃក្រោយ អាស៊ាន នឹងនៅតែផ្តោតសំខាន់ភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរ
ភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីផលប្រយោជន៍រួមរបស់
ប្រទេសជាសមាជិកទាំងអស់និងរបស់សហគមន៍​អន្តរជាតិទាំងមូល។​លោក​Le
Hoai Trung ឲ្យដឹងថែមទៀតថា៖

        “អាស៊ានមានការឯកភាពសំខាន់មួយចំនួន នោះគឺសន្តិភាពនិងស្ថិរភាព
សហប្រតិបត្តិ ការនៅសមុទ្រខាងកើត។​ប្រទេសនានាក៏បានឯកភាពលើគោល
ការជាសារវ័ន្តដើម្បីដោះ ស្រាយជម្លោះ នោះគឺត្រូវគោរពច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)
តាមនោះ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ អំពើហឹង្សា និងដោះស្រាយ
ជម្លោះដោយសន្តិវិធី”។

        រយៈពេល២១ឆ្នាំរួមដំណើរ វៀតណាមជាផ្នែកមួយមិនអាចកាត់ផ្តាច់
បានរបស់អាស៊ាន

        រយៈពេល២១ឆ្នាំជាសមាជិកអាស៊ានមក វៀតណាមកាន់តែធ្វើសមាហរណ
កម្មស៊ី ជម្រៅចូលក្នុងរាល់ការខំប្រឹងប្រែរួមរបស់អាស៊ាន។​វៀតណាមក៏មានការ
រួមចំណែកសកម្ម ចូលក្នុងផែនការកសាងនិងអនុវត្តទស្សនវិស័យសហគមន៍អា
ស៊ាន២០២៥ក៏ដូចជារាល់ យុទ្ធសាស្ត្រដែលបានដាក់ចេញលើគ្រប់វិស័យ។
លោក Le Hoai Trung បានអះអាងថា ៖

“វៀតណាមមានការរួមចំណែកយ៉ាងសកម្មនិងរួមសហការជាមួយឡាវដែលជា
ប្រទេសប្រធានអាស៊ាន២០១៦ រក្សាសាមគ្គីភាពនិងពង្រីកតួនាទីជាមជ្ឈមណ្ឌល
របស់អាស៊ាន។ វៀត ណាមក៏បាននាំចេញការផ្តើមគំនិតជាច្រើនលើវិស័យជាក់
ស្តែងនីមួយៗ។​ក្នុងសភាពការណ៍ កំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញនៅ
សមុទ្រខាងកើតដូចសពថ្ងៃ គឺគោលគំនិតរបស់ វៀតណាម ឧទាហរណ៍ដូចជា
ការផ្តើមគំនិតទាក់ទិនដល់ការរួមសហការគ្នារវាងអង្គការឬស្ថាប័នប្រតិបត្តិច្បាប់
សមុទ្រគឺមានអត្ថប្រយោជន៍ណាស់”។

        ដោយកម្លាំងសាមគ្គី ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស
ជាសមាជិក សហគមន៍អាស៊ាននឹងបន្តបោះជំហានទៅមុខដោយគោលដៅផ្សា
ភ្ជាប់កាន់តែខ្ពស់។ ជាសមា ជិកមានការទទួលខុសត្រូវមួយក្នុងអាស៊ាននៅអនា
គត វៀតណាមនឹងបន្តសហការយ៉ាង ស្អិតរមួតជាមួយអាស៊ានលើមាគ៌ាផ្សាភ្ជាប់
និងធ្វើសមាហរណកម្មតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ