(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និងទី ២៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ទាំង ១០ អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣២ នៅសឹង្ហបុរី។ ក្រោមប្រធានបទ «កសាងអាស៊ាន១សំបូរដោយខ្លួនឯងនិងឆ្នៃប្រឌិត» នាយករដ្ឋ មន្ត្រីវៀតណាមនិងបណ្ដាថ្នាក់ដឹកនាំអាស៊ានបានផ្លាស់ប្តូរអំពីវិធានការជាច្រើន សំដៅជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការនិងបង្កើនការតភ្ជាប់ដើម្បីលើកកំពស់ សមត្ថភាពសំបូរដោយខ្លួនឯងរបស់អាស៊ាន ព្រមទាំង ជំរុញការអភិវឌ្ឍដោយ ឈរលើមូលដ្ឋានឆ្លៀតយកឱកាសថ្មីនៃបដិវត្តន៍ ៤.០ រួមវិភាគទានកសាងសហគមន៍អាស៊ានសាមគ្គីភាពរឹងមាំនិងអភិវឌ្ឍន៍និរន្តរភាព។
វៀតណាមរួមវិភាគទានកសាងសហគមន៍អាស៊ានសាមគ្គីភាពនិងរឹងមាំ |
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣២ ជាសន្និសីទជាន់ខ្ពស់ដំបូងក្នុងឆ្នាំ ២០១៨ ក្នុងអាណត្តិជាប្រធានអាស៊ានរបស់សឹង្ហបុរី ប្រទេសអភិវឌ្ឍន៍ជួរមុខក្នុង តំបន់។ ដោយប្រធានបទ «កសាងអាស៊ានសម្បូរដោយខ្លួនឯងនិងឆ្នៃប្រឌិត» សឹង្ហបុរីឆ្ពោះទៅគោលដៅជំរុញនិងរក្សាសណ្តាប់ធ្នាប់តំបន់ដោយឈរលើច្បាប់ ដើម្បីទប់ទល់ឲ្យល្អថែមទៀតចំពោះការសាកល្បងសន្តិសុខដែលកំពុងកើតឡើង ជំរុញការធ្វើសមាហរណកម្មអន្តរជាតិនិងបង្កើនការតភ្ជាប់ក្នុងតំបន់។ អាទិភាព ទាំងនេះត្រូវបានបណ្ដាអាស៊ានគាំទ្រ ដោយសារ នេះជាបំណងប្រាថ្នាសមស្រប នឹងកំរិតក៏ដូចជាសំណូមពរអភិវឌ្ឍន៍របស់អាស៊ាន។
សាមគ្គីផ្ទៃក្នុងនិងកំលាំងឆ្នៃប្រឌិតរបស់សហគមន៍៖ ខ្លឹមសារស្នូលនៃកិច្ចសហប្រតិបត្តិការអាស៊ាន ២០១៨
បន្តលទ្ធផលពីសន្និសីទជាន់ខ្ពស់លើកទី ៣១ និងជោគជ័យនៃកំណាត់ផ្លូវ អស់រយៈពេល ៥០ ឆ្នាំចាប់បដិសន្ធិនិងរីកធំរបស់អាស៊ាន ប្រទេសប្រធាន អាស៊ានឆ្នាំ ២០១៨ មានគោលបំណងកត់សម្គាល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ របស់សមាគម។ របត់នេះមិនត្រឹមតែមានចរិតលក្ខណៈទាន់សម័យកាល ប៉ុណ្ណោះទេ ថែមទាំង ជាជំហានលោតផ្លោះ ខណៈពេលដែល សឹង្ហបុរីបានដាក់ ចេញកម្មវិធីពោរពេញទៅដោយមហិច្ឆិតាដែលឆ្ពោះទៅគោលដៅកសាងសមត្ថ ភាពស្តារឡើងវិញរបស់អាស៊ាន ធ្វើអាជីវកម្មឱកាសពីបច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរថ្មី ហើយធ្វើឲ្យសហគមន៍អាស៊ានក្លាយទៅជាតំបន់មានចរិតលក្ខណៈប្រកួតប្រជែង ថែមទៀត។
ដោយហេតុនេះ ដោយឈរលើប្រធានបទ «កសាងអាស៊ានសម្បូរដោយខ្លួន ឯងនិងឆ្នៃប្រឌិត» សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣២ ប្រមូលផ្តុំពិភាក្សាអំពី ទិសដៅនិងវិធានការជំរុញយ៉ាងខ្លាំងការលើកកំពស់សមត្ថភាពធ្វើឲ្យសម្បូរដោយ ខ្លួនឯងនិងឆ្នៃប្រឌិតដោយឈរលើមូលដ្ឋានឆ្លៀតយកឱកាសថ្មីៗនៃបដិវត្តន៍ ៤.០។ តាមនោះ បណ្ដាថ្នាក់ដឹកនាំអាស៊ានបូកសករុបដំណើរកសាងសហគមន៍ អាស៊ាន ព្រមទាំង ដាក់ចេញវិធានការបន្ថែមសំរាប់ដំណើរការនេះ។
នៅសន្និសីទលើកនេះ នៅខាងក្រៅសេចក្តីប្រកាសរបស់ប្រធានសន្និសីទជា ធម្មតា ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានគ្រោងនឹងអនុម័តលើសេចក្តីប្រកាស ទស្សនៈវិស័យថ្នាក់ដឹកនាំអាស៊ានស្តីពីអាស៊ានសម្បូរដោយខ្លួនឯងនិងឆ្នៃប្រឌិត មួយ ឯកសារអំពីការបង្កើតបណ្តាញបណ្ដាទីក្រុងអាស៊ានឆ្លាតនិង សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខលើ បណ្ដាញអ៊ីនធឺណែត។
សំដៅជំរុញឲ្យបានខ្លាំងក្លាថែមទៀតដំណើរកសាងសហគមន៍ មជ្ឈដ្ឋាន ថ្នាក់ដឹកនាំអាស៊ានក៏បានផ្តល់មតិអំពីវិធានការលើកកំពស់ប្រសិទ្ធភាពនៃក្បាល ម៉ាស៊ីនសហប្រតិបត្តិការអាស៊ាន ក្នុងនោះ មានការជំរុញតភ្ជាប់តំបន់ អនុវត្តខ្លឹម សារអន្តរវិស័យ អន្តរសសរទ្រូងនិងទិសដៅទំនាក់ទំនងជាមួយដៃគូពីខាងក្រៅ ប្រកបដោយប្រសិទ្ធភាព។
វៀតណាមរួមវិភាគទានយ៉ាងសកម្មចូលក្នុងខ្លឹសារនៃរបៀបវារៈ
នាគ្រាដំបូង វៀតណាមគាំទ្រសឹង្ហបុរីទទួលឋានៈជាប្រធានអាស៊ាន ២០១៨ ហើយឯកភាពជាមួយប្រធានបទ «កសាងអាស៊ានសម្បូរដោយខ្លួនឯងនិងឆ្នៃប្រឌិត» ដែលសឹង្ហបុរីបានផ្តើមឡើង។ វៀតណាមសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ផ្តល់អាទិភាពក្នុងការកសាងអាស៊ានសាមគ្គីភាពឯកភាពនិងបង្កើតរចនាសម្ព័ន្ធតំបន់មួយដែលធ្វើសកម្មភាពតាមច្បាប់។ ប្រទេសជាសមាជិកនានាមានកត្តព្វកិច្ចជំរុញផលប្រយោជន៍រួមរបស់សហគមន៍។ អាស៊ានគប្បីជំរុញការចរចាជាក់ស្តែងអំពីក្រមប្រតិបត្តិសំរាប់ភាគីទាក់ទិននានាលើសមុទ្រខាងកើត (COC)។
នៅសន្និសីទកំពូលអាស៊ានលើកទី ៣២ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅបណ្តាសម័យប្រជុំពេញអង្គរនិង សម័យប្រជុំចង្អៀត។ នៅខាងក្រៅសន្និសីទ លោក Nguyen Xuan Phuc ក៏ជួបចរ ចាទ្វេភាគីជាមួយថ្នាក់ដឹកនាំសឹង្ហបុរីនិងឥណ្ឌូណេស៊ី។
មុននេះ នៅសន្និសីទពិគ្រោះយោបល់រួមអាស៊ាន តំណាងរបស់វៀតណាម ក៏បានរំលឹកឡើងវិញនូវកិច្ចសន្យាម្ចាស់ការសកម្មនិងចូលរួមប្រកបដោយមានការ ទទួលខុសត្រូវក្នុងការកសាងសហគមន៍អាស៊ាន។ វៀតណាមក៏រៀនសូត្រពីបទ ពិសោធន៍របស់សឹង្ហបុរីដើម្បីត្រៀមរៀបចំឲ្យតួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ។
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣២ ត្រូវបានវាយតំលៃជាព្រឹត្តិការណ៍ រស់រវើកមួយដោយសារអាស៊ី-អាគ្នេយ៍កំពុងប្រឈមមុខនឹងការសាកល្បងនៅក្នុង និងក្រៅតំបន់។ ដោយមានការត្រៀមរៀបចំល្អនៃប្រទេសម្ចាស់ផ្ទះក៏ដូចជាការរួម ចំណែកយ៉ាងសកម្មរបស់ប្រទេសជាសមាជិកនានា ក្នុងនោះមានវៀតណាម លទ្ធផលនៃសន្និសីទលើកនេះនឹងរួមវិភាគទានកសាងសហគមន៍អាស៊ានសាមគ្គី ភាពរឹងមាំនិងអភិវឌ្ឍន៍ប្រកបនិរន្តរភាព៕