វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅថ្ងៃទី១៦ ខែកក្កដា បាន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកវេទិកាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) តាមប្រព័ន្ធវីដេអូ។ ការចូលរួមរបស់ លោកប្រធានរដ្ឋគឺសំដៅអះអាងនូវសម្លេងនិងតួនាទីរបស់វៀតណាមក្នុង APEC ជំរុញ កិច្ចសហប្រតិបត្តិការតំបន់និងសកលក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនិងការស្ដារ សេដ្ឋកិច្ចឡើងវិញ ព្រមទាំងឆ្លៀតទាញយកប្រភពធនធានរបស់សមាជិកនិងសហគមន៍ធុរកិច្ច APEC ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រសេដ្ឋកិច្ច-សង្គមថ្មីរបស់ប្រទេសជាតិផងដែរ។

វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)
ក្រោមប្រធានបទ “ការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩, ណាជាឱកាស សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក សហប្រតិបត្តិការដើម្បីជំនះពុះពារលើវិបត្តិសុខាភិបាល ជំរុញ ល្បឿនស្ដារសេដ្ឋកិច្ច ចាក់គ្រឹះលើអនាគតដ៏ល្អប្រសើរជាង” កិច្ចប្រជុំក្រៅផ្លូវការ របស់ថ្នាក់ដឹកនាំ APEC ផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីដំណោះស្រាយបង្កើន កិច្ចសហប្រតិបត្តិការតំបន់ សំដៅជំនះពុះពារលើវិបត្តិសុខាភិបាល និងជំរុញល្បឿន ស្ដារសេដ្ឋកិច្ចឡើងវិញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចខិតខំប្រឹងប្រែងជាសកលឆ្លើយតបនឹងជម្ងឺរាតត្បាត
កិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចសកលបន្តជួបប្រទះនឹងបញ្ហា ប្រឈមជាច្រើន បណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។ កិច្ចខិតខំប្រឹងប្រែងជាសកល ត្រូវបានជំរុញយ៉ាងខ្លាំងក្លាសំដៅឆ្លើយតបនឹងជម្ងឺរាតត្បាត ជាពិសេសគឺជំរុញការ ផលិតនិងចែកចាយវ៉ាក់សាំង និងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងសហគមន៍។ ប្រទេសទាំងអស់សុទ្ធតែផ្ដល់អាទិភាពខ្ពស់ដល់ការស្ដារសេដ្ឋកិច្ចក្រោយពីកូវីដ ១៩ តាមនោះដាក់ចំណុចស្នូលលើការផ្លាស់ប្ដូរឌីជីថល កំណើនបៃតង សេដ្ឋកិច្ចវិលជុំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយគុណភាពខ្ពស់ និងថាមពលកកើតឡើងវិញ។
ក្រោមប្រធានពេញមួយឆ្នាំគឺ “រួមគ្នាសហការ រួមគ្នាធ្វើសកម្មភាព រួមគ្នារីកលូត លាស់” កិច្ចសហប្រតិបត្តិការ APEC ឆ្នាំ២០២១ នឹងផ្ដោតសំខាន់ទៅលើអាទិភាពចំនួន ៣។ នោះគឺគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មដែលជំរុញការស្ដារសេដ្ឋកិច្ច; ជំរុញ យ៉ាងខ្លាំងការស្ដារឡើងវិញប្រកបដោយចីរភាពនិងបរិយាប័ន្ន; ជំរុញនវានុវត្តភាពនិង ការធ្វើឌីជីថលភាវូបនីយកម្ម។
វៀតណាមចូលរួមចំណែកគំនិតផ្ដួចផ្ដើមជាក់ស្ដែង
APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជា កន្លែងប្រមូលផ្ដុំមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាសកល ដោយ ស្រូបយក ៣៩%នៃចំនួនប្រជាជន ៥៩%នៃ GDP និង ៤៩%នៃទំហំពាណិជ្ជកម្មរបស់ ពិភពលោកទាំងមូល។ APEC បាននាំមកនូវផលប្រយោជន៍ជាច្រើនអំពីយុទ្ធសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ហើយចូលរួមចំណែកជំរុញការអភិវឌ្ឍគ្រប់ជ្រុង ជ្រោយរបស់វៀតណាមផងដែរ។   
នាបច្ចុប្បន្ននេះ ក្នុង APEC មានដៃគូចំនួន១៥ក្នុងចំណោមដៃគូយុទ្ធសាស្ត្រ និង ដៃគូគ្រប់ជ្រុងជ្រោយទាំង៣១របស់វៀតណាម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៣/១៧ របស់វៀត ណាមគឺត្រូវបានចុះហត្ថលេខាជាមួយសមាជិក APEC ហើយ គិតត្រឹមពេលនេះ សមាជិក APEC ចំនួន១៧ក្នុងចំណោមសមាជិកសរុបទាំង២០ គឺជាដៃគូ FTA របស់វៀតណាម។
ក្នុងអំឡុងពេល២២ឆ្នាំចូលរួម APEC វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ដោយម្ចាស់ការ ចំពោះវេទិកានេះ ចូលរួមចំណែកជំរុញសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចតំបន់ ថែរក្សាតួនាទីរបស់ APEC ជាយន្តការតភ្ជាប់ សេដ្ឋកិច្ចជួរមុខនៅអាស៊ី-ប៉ាស៊ីហ្វិក។ លេចធ្លោបំផុតគឺ វៀតណាមជាប្រទេស មួយក្នុងចំណោមប្រទេសសមាជិកមួយចំនួន ដែលបានអនុវត្តន៍ប្រកបដោយជោគជ័យ តួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ចំនួន២លើកទៅហើយ កាលពីឆ្នាំ២០០៦និង ឆ្នាំ២០១៧។
វៀតណាមក៏ជាសមាជិកមួយដ៏សកម្មបំផុត ក្នុងការស្នើរឡើងគំនិតផ្ដួចផ្ដើមនិង គម្រោង ដោយមានគម្រោងជាង១០០លើវិស័យជាច្រើន។ គំនិតផ្ដួចផ្ដើមជាច្រើន ស្នើរ ឡើងដោយវៀតណាម ត្រូវបានវាយតម្លៃថា មានអត្ថន័យជាក់ស្ដែង បំពេញកង្វល់រួម ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន អភិវឌ្ឍប្រភពធនធានមនុស្សក្នុងយុគ សម័យឌីជីថល ជួយសម្រួលដល់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន សន្តិសុខស្បៀង អាហារ និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍជនបទនិងនគរ ជាដើម។ ក្នុងតួនាទី ជាអនុប្រធានក្រុមកសាងចក្ខុវិស័យ APEC វៀតណាមបានចូលរួមដោយម្ចាស់ការក្នុង ការដឹកនាំ សម្របសម្រួលដំណើរការកសាងរបាយការណ៍របស់ក្រុមចក្ខុវិស័យ APEC ដោយមានចំណងជើងថា “ប្រជាជននិងវិបុលភាព៖ ចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០”។  
ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជះឥទ្ធិពលយ៉ាង ជ្រាលជ្រៅដល់គ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច នយោបាយ សង្គម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និយាយរួមនិងកិច្ចសហប្រតិបត្តិការ APEC និយាយដោយឡែក វៀតណាមបានម្ចាស់ ការ សកម្ម សហការជាមួយសមាជិក APEC នានា ដើម្បីថែរក្សាសន្ទុះសហប្រតិ បត្តិការនៃវេទិកា តាមរយៈការលើកសំណើរ កសាងនិងជំរុញវិធានការ ការសន្យាសហ ប្រតិបត្តិការរបស់ APEC ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនិងការស្ដារសេដ្ឋកិច្ចឡើង វិញប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការជំរុញការ កសាងយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងរយៈពេលយូរអង្វែងរបស់ APEC ដូចជា ផែនការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ២០៤០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ