វៀតណាម-រយៈ២៥ឆ្នាំនៃការចូលរួមនិងលើកកំពស់ឋានៈរួមជាមួយអាស៊ាន

(VOVWORLD) - ចាប់តាំងពីចូលរួមអាស៊ានកាលពីខែកក្កដាឆ្នាំ១៩៩៥មក វៀតណាម ជានិច្ចកាលជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវចំពោះតំបន់។ ការដែលវៀតណាមបំពេញយ៉ាងល្អប្រពៃនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ក្នុងបរិបទនៃជម្ងឺរាតត្បាតសកល Covid-19 នោះ បានរំលេចជាថ្មី ម្ដងទៀតនូវការរួមចំណែករបស់វៀតណាមសម្រាប់អាស៊ានក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ ក៏ដូចជាអះអាងនូវឋានៈនិងតួនាទីរបស់វៀតណាមក្នុង តំបន់ផងដែរ។
វៀតណាម-រយៈ២៥ឆ្នាំនៃការចូលរួមនិងលើកកំពស់ឋានៈរួមជាមួយអាស៊ាន - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមសកម្មភាពរំលឹកខួបទិវាបង្កើតអាស៊ាន។ (រូបថត៖ VOV) 

ការរួមចំណែករបស់វៀតណាមសម្រាប់ការរីកធំធាត់របស់អាស៊ាន

ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ វៀតណាមបានលើកឡើងគំនិតផ្ដួច ផ្ដើមជាច្រើនដែលត្រូវបានយកមកអនុវត្តក្នុងការពិតជាក់ស្ដែង ដូចជាកិច្ច ប្រជុំរដ្ឋមន្រ្តីការពារជាតិបូក (ADMM+) ឬការបង្កើតគណៈកម្មាធិការជំរុញ និងការពារសិទ្ធិស្ត្រីនិងកុមាររបស់អាស៊ាន។ កាលពីឆ្នាំ២០១០ ក្នុងឋានៈជា ប្រធានអាស៊ាន វៀតណាមទទួលបានការគាំទ្រយ៉ាងពេញទំហឹងចំពោះការ បើកទូលាយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ឲ្យអាមេរិកនិងរុស្ស៊ីចូលរួមផងដែរ។

ក្នុងតួនាទីជាអ្នកសម្របសម្រួល វៀតណាមបានតភ្ជាប់ ពង្រីក និងធ្វើ ឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូយុទ្ធសាស្ត្រជាច្រើនដូចជាចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប (EU) អូស្ត្រាលីនិងឥណ្ឌា។ ក្រៅពីនោះ វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុង ដំណើរការកសាងសហគមន៍អាស៊ាន ចូលរួមពង្រាងគំនិតផ្ដួចផ្ដើមស្ដីពីការ តភ្ជាប់អាស៊ាន ដែលរួមចំណែកបង្រួញគម្លាតអភិវឌ្ឍរវាងប្រទេសសមាជិក នានាទៀតផង។ វាយតម្លៃចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាម ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមអមអាស៊ានបានឲ្យដឹងថា៖

“អាចនិយាយបានថា ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅ ជាពិសេសគឺក្នុង រយៈពេលថ្មីៗនេះ វៀតណាមជាប្រទេសសមាជិកមួយដែលមានការទទួល ខុសត្រូវនិងភាពម្ចាស់ការក្នុងគ្រប់សកម្មភាពរបស់អាស៊ាន។ យើងមានការ រួមចំណែកដ៏សំខាន់ជាច្រើនទៅក្នុងការអភិវឌ្ឍនិងរីកធំធាត់នៃសហគមន៍ អាស៊ាន។ យើងតែងតែស្ថិតនៅក្នុងក្រុមប្រទេសឈានមុខគេក្នុងការអនុវត្ត ផែនការមេស្ដីពីការកសាងសហគមន៍អាស៊ាន។ ទន្ទឹមនឹងនេះ វៀតណាមក៏ ចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាពក្នុងអាស៊ាន ក៏ដូចជាជំរុញមជ្ឈភាពរបស់អាស៊ានក្នុងការរក្សាកិច្ចសហប្រតិបត្តិការ សន្តិ ភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ”។

លទ្ធផលមួយក្នុងចំណោមលទ្ធផលដ៏សំខាន់ក្នុងឆ្នាំ២០១៩នោះ គឺវៀត ណាមរួមជាមួយប្រទេសសមាជិកដទៃបានកសាងនិងអនុម័តលើ ទស្សនៈស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក តាមនោះបង្កើតឡើង គោលជំហររួមរបស់អាស៊ានស្ដីពីបញ្ហានេះ។ ក្រៅពីនោះ វៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងរួមជាមួយប្រទេសអាស៊ានផ្សេងៗ ឆ្ពោះទៅរក “ក្រមប្រតិបត្តិនៅសមុទ្រខាងកើត” (COC) ជាមួយចិន ដែលកំពុងរងការ រអាក់រអួលដោយសារជម្ងឺរាតត្បាតសកលផងដែរ។

វៀតណាម-រយៈ២៥ឆ្នាំនៃការចូលរួមនិងលើកកំពស់ឋានៈរួមជាមួយអាស៊ាន - ảnh 2 ឯកអគ្គរដ្ឋទូតវៀតណាមលោក Tran Duc Binh (ខាងឆ្វេង) និងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi (នៅកណ្ដាល) ទទួលកញ្ចប់ទឹកប្រាក់ជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ពីកូរ៉េខាងត្បូង។ (រូបថត៖ VOV)

វៀតណាមបង្ហាញតួនាទីជាអ្នកដឹកនាំយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២០

ក្នុងឆ្នាំ២០២០នេះ សហគមន៍អាស៊ានបានធ្វើសកម្មភាពដោយទាន់ ពេលវេលា ដើម្បីតភ្ជាប់ប្រទេសសមាជិកទាំងអស់ក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19។ ក្រោយពីជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិង អាស៊ាន+៣ ស្ដីពីការឆ្លើយតបនឹងជម្ងឺ Covid-19 កាលពីខែមេសាកន្លងទៅ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ក៏ត្រូវបានរៀបចំឡើងក្នុងខែមិថុនាតាមប្រព័ន្ធវីដេអូជាលើកដំបូងផងដែរ។

នៅកិច្ចប្រជុំកំពូលនេះ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីភាពស្អិតរមួតនិងការឆ្លើយតប៖ ជំនះពុះពារ លើបញ្ហាប្រឈមហើយឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ ក្រោមការដឹកនាំ របស់វៀតណាម ប្រទេសនានាក្នុងតំបន់បានអនុវត្តគំនិតផ្ដួចផ្ដើមជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ដូចជាការបង្កើតមូលនិធិអាស៊ានឆ្លើយ តបនឹងជម្ងឺ Covid-19  ឃ្លាំងផ្ទុកបម្រុងសម្ភារៈបរិក្ខារពេទ្យរបស់អាស៊ាន ហើយកសាងផែនការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត ជាដើម។ ជាមួយ នឹងលទ្ធផលនេះ ថ្នាក់ដឹកនាំប្រទេសអាស៊ានផ្សេងៗសុទ្ធតែវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានអះអាងថា៖

“វៀតណាមបានបង្ហាញកម្រិតឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការដឹកនាំតំបន់ឆ្លើយតបនឹងជម្ងឺ Covid-19។ អាស៊ានបានរួមសាមគ្គីគ្នាហើយឆ្លើយតបនឹង ជម្ងឺរាតត្បាតយ៉ាងឆាប់រហ័សកាលពីខែកុម្ភៈ។ រាល់វិធានការឆ្លើយតបយ៉ាង ខ្លាំងក្លារបស់អាស៊ាន ភាគច្រើនគឺអាស្រ័យដោយមានការដឹកនាំរបស់វៀត ណាម ជាពិសេសគឺការជំរុញឲ្យប្រទេសសមាជិកនានាធ្វើការសន្ទនានិង សហប្រតិបត្តិការគ្នាតាមរយៈកិច្ចប្រជុំអនឡាញជាច្រើន។ យើងអាចជំនះ ពុះពារលើវិបត្តិ Covid-19 នេះយ៉ាងពិតប្រាកដ ដោយឈរលើស្មារតីស្រុះ ចិត្តគំនិត ភាពម្ចាស់ការនិងកិច្ចខិតខំប្រឹងប្រែងរួម”។

ឆ្នាំ២០២០បាននាំមកជូនវៀតណាមនូវបញ្ហាប្រឈមជាច្រើនដោយការចូលកាន់តំណែងជាប្រធានអាស៊ានផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ផង។ ប៉ុន្តែ ដោយផ្អែកទៅលើស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” នៃឆ្នាំអាស៊ាន ២០២០ វៀតណាមបានបំពេញភា រកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ដោយរួមចំណែកទៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លាប្រកបដោយចីរភាពរបស់អាស៊ាន ព្រមទាំងបង្ហាញឲ្យពិភពលោកបានឃើញនូវសហគមន៍អាស៊ានមួយ ពេញទៅដោយកម្លាំងផ្ទៃក្នុងនិងឫទ្ធានុភាពដើម្បីរួមគ្នាជំនះពុះពារ លើគ្រប់ការលំបាក ឧបសគ្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ