វៀតណាមលើកកម្ពស់ការបម្រើប្រជាជនជាគោលដៅសម្រាប់រាល់សកម្មភាព

(VOVWORLD) - ការថែទាំប្រជាជនជិត ១០០ លាននាក់ឲ្យមាន សេចក្តីសុខ សប្បាយរីករាយ ប្រជាធិបតេយ្យ   សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅប្រកបដោយសុវត្ថិភាព ដោយមិនលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាព និងយុត្តិធម៌ ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចឯកឯងនោះទេ។ នេះគឺជាគោលនយោបាយនិងការប្ដេជ្ញាចិត្តឥតងាករ៉េរបស់វៀតណាមក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។ ការប្តេជ្ញាចិត្ត និងគោលនយោបាយនេះរបស់វៀតណាម ទទួលបានការវាយតម្លៃខ្ពស់របស់អ្នកជំនាញ អ្នកការទូត វិនិយោគិនបរទេស និងដៃគូអន្តរជាតិ។

វៀតណាមលើកកម្ពស់ការបម្រើប្រជាជនជាគោលដៅសម្រាប់រាល់សកម្មភាព - ảnh 1លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាម (រូបថត៖ VGP)

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វិបត្តិដូចជាជំងឺរាតត្បាតកូវីដ ១៩ និងជម្លោះអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលនាំមកនូវការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ។ យោងតាមការគណនារបស់ UNDP នេះជាលើកដំបូងក្នុងរយៈពេល ៣២ ឆ្នាំ ដែលសន្ទស្សន៍ HDI ដែលរាប់បញ្ចូលទាំងសន្ទស្សន៍សុខភាព ការអប់រំ និងស្តង់ដារនៃការរស់នៅរបស់ប្រទេសនីមួយៗ បានធ្លាក់ចុះជាសកល ក្នុងរយៈពេលពីរឆ្នាំបន្តបន្ទាប់។ ប្រការនេះកំពុងដំណើរការបញ្ច្រាសនឹងល្បឿនឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រទេសជាង ៩០%  បានទទួលស្គាល់ពីការធ្លាក់ចុះនៃពិន្ទុ HDI នៅឆ្នាំ ២០២០ ឬ ២០២១។ ទោះជាយ៉ាងណាក៏ដោយ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមកើនឡើងពីរកាំ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។ នេះបើយោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់ UNDP ឆ្នាំ ២០២១/២០២២ ទើបតែត្រូវបានប្រកាស។

យោងតាមការវាយតម្លៃរបស់របាយការណ៍នេះ វៀតណាមបានខិតខំរក្សាកំណើនសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំដ៏លំបាកបំផុតនៃជំងឺរាតត្បាតកូវីដ ១៩។ ទោះបីជាអត្រាកំណើនជាមធ្យមបានធ្លាក់ចុះ ក្រុមដែលងាយរងគ្រោះ និងបុគ្គលបានជួបប្រទះនូវគ្រាលំបាកខ្លាំងក៏ដោយ ប៉ុន្តែវៀតណាមបានជៀសវាងការបញ្ច្រាសនៅក្នុងវឌ្ឍនភាពនៃការអភិវឌ្ឍន៍មនុស្ស។ លោកស្រី Caitlin Wiesen អតីតប្រធានតំណាង UNDP ប្រចាំប្រទេសវៀតណាមបានចាត់ទុកថា លទ្ធផលខាងលើគឺដោយសារសិទ្ធិមនុស្សតែងតែជាបញ្ហាស្នូលក្នុងដំណើរការអភិវឌ្ឍន៍នៅវៀតណាម៖

“យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ អូសបន្លាយរយៈពេលពីរឆ្នាំ  ជាពេលវេលាដ៏លំបាកសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។ នៅពេលនោះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវបទប្បញ្ញត្តិថ្មីមួយស្តីពីស្តង់ដាវ៉ាសស្ទង់ដាក្រីក្រពហុវិស័យ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាជនរហូតដល់ជាង ៨ លាននាក់ ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយសង្គម។ វិស័យមួយទៀតក៏ទទួលបានការគាំទ្រ គឺគោលនយោបាយគាំពារសង្គម ដោយមានកញ្ចប់សុខុមាលភាពធំដោយរដ្ឋាភិបាលគាំទ្រឧបត្ថម្ភរួចហើយ។ ប្រការនេះមានអត្ថន័យយ៉ាងខ្លាំងសម្រាប់អ្នកងាយរងគ្រោះ”។

អ្នកជំនាញបរទេសជាច្រើនបានវាយតម្លៃថា ក្នុងបរិបទដែលប្រទេសជាច្រើនលើពិភពលោកប្រឈមមុខនឹងការលំបាក ដោយសារជំងឺរាតត្បាតនោះ នៅវៀតណាមស្ថិរភាពនយោបាយតែងតែត្រូវបានរក្សាជានិច្ច។ ជាមួយគ្នានោះ រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតមកលើសេដ្ឋកិច្ច ដើម្បីរក្សានិងស្តារឡើងវិញនូវផលិតកម្ម និងអាជីវកម្ម ធានានូវការងារ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជនងាយរងគ្រោះ ដោយប្រកាន់ខ្ជាប់នូវបាវចនាដែលមិនទុកនរណាម្នាក់នៅពីក្រោយនៅឡើយ។  លោកស្រី Prava Samataray អគ្គលេខាធិការគណៈកម្មាធិការសាមគ្គីឥណ្ឌូ-វៀតណាម រដ្ឋ West Bengal ប្រទេសឥណ្ឌាបានមានប្រសាសន៍ថា៖ “វិសមភាពសង្គម និងគម្លាតរវាងអ្នកមាននិងអ្នកក្រ កើតឡើងនៅពេលដែលលទ្ធផលនៃការអភិវឌ្ឍជាតិមិនត្រឹមតែមកលើផ្នែកខ្លះប៉ុណ្ណោះ។  អាចនិយាយម្យ៉ាងវិញទៀតថា ប្រសិនបើកំណើននិងការអភិវឌ្ឍប្រទេសជាតិ ទទួលបានតែផ្នែកតូចមួយ ហើយប្រជាជនភាគច្រើននៅតែមិនទទួលបានយកចិត្តទុកដាក់ ឬប្រជាជនត្រូវបោះបង់ចោលនៅពីក្រោយ នោះហើយទាំងអស់នេះនឹងកើតចេញវិសមភាព និងគម្លាតក្នុងសង្គម។ ជាក់ស្តែង វៀតណាមបានអនុវត្តសង្គមនិយមតាមទិសទីផ្សារ ដោយមានការចូលរួមពីមនុស្សគ្រប់រូបចូលក្នុងដំណើរការអភិវឌ្ឍន៍។

ការស្ទង់មតិរបស់ Expat Insider ២០២២ របស់អង្គការ InterNations នាពេលថ្មីៗនេះបានបង្ហាញថា ជនបរទេសចំនួន ៨៤% សម្តែងការពេញចិត្តនឹងជីវភាពរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីកន្លែងគួរឱ្យចង់រស់នៅបំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ជនបរទេស ឆ្នាំ ២០២២ ហើយជនបរទេសជាច្រើននឹងនៅតែជ្រើសរើសប្រទេសវៀតណាមជាកន្លែងរស់នៅយូរអង្វែងរបស់ពួកគេ។ មុននេះ របាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២២ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន ១៥០ ជុំវិញពិភពលោក ហើយវៀតណាមក៏បានបង្កើនចំនួន ២កាំ នៅក្នុងតារាងចំណាត់ថ្នាក់នេះ។ ប្រការនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែលទ្ធផលនេះសបញ្ជាក់ឱ្យឃើញថា វៀតណាមជាប្រទេសដែលមានសុវត្ថិភាព មនុស្សគ្រប់គ្នារួមរស់ សេចក្តីសុខ និងសុវត្ថិភាព។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salami បានចែករំលែកថា៖ “ក្នុងនាមជាជនបរទេសមួយរូបក្នុងចំណោមជនបរទេសមួយចំនួនដែលរស់នៅក្នុងប្រទេសវៀតណាម ហើយតែងតែតាមដានការអភិវឌ្ឍរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៨០ ដល់បច្ចុប្បន្ន ខ្ញុំអាចបញ្ជាក់ជាមួយមិត្តភ័ក្តិបរទេស និងមិត្តវៀតណាមទាំងអស់ថា វៀតណាមមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ណាស់។ ពីប្រទេសក្រីក្រដែលត្រូវនាំចូលស្បៀងអាហារ វៀតណាមឥឡូវក្លាយជាប្រទេសដែលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោក។ បន្តិចម្តងៗ វៀតណាមបានក្លាយជាប្រទេសដែលទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនជុំវិញពិភពលោក។ ប្រការនេះអាស្រ័យលើកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់គឺវៀតណាមបានកំណត់ទិសដៅដោយឡែករបស់ខ្លួន។ នោះគឺជាគោលដៅកសាងសេដ្ឋកិច្ចដែលបម្រើផលប្រយោជន៍ប្រជាជនទាំងមូល”។

ទស្សនៈឥតងាករេរបស់វៀតណាមដោយចាត់ទុកប្រជាជនជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍនិងវឌ្ឍនភាពសង្គម។ កំណើនសេដ្ឋកិច្ច និងបញ្ហាសង្គមត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រជាជន ដោយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល ប្រជាជនទទួលបានសេចក្តីសុខពីសមិទ្ធផលសេដ្ឋកិច្ច។ ហើយប្រការនេះបន្តបញ្ជាក់ពីលក្ខណៈល្អនៃរបបនយោបាយដែលវៀតណាមកំពុងកសាង ត្រូវបានសហគមន៍អន្តរជាតិស្រុះចិត្តគំនិតនិងគាំទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ