វៀតណាមសកម្មកាត់បន្ថយឧស្ម័នបញ្ចេញចោលបណ្ដាលបាតុភូតផ្ទះកញ្ចក់។
Minh Cham -  
(VOV) /  
|
វៀតណាមសកម្មកាត់បន្ថយឧស្ម័នបញ្ចេញចោលបណ្ដាលបាតុភូតផ្ទះកញ្ចក់។ |
VOV-វៀតណាមជាប្រទេសមានសក្ដានុភាពអភិវឌ្ឍន៍ប្រភពថាមពលកកើត
ឡើងវិញដែលជួយ បន្ថយការជះឥទ្ធិពលដល់បរិស្ថាន។ ប្រការនេះបានបង្ហាញ ច្បាស់តាមរយៈរបាយការណ៍នាពេលថ្មីៗនេះរបស់ធនាគារពិភពលោក (WB) ដែលបានឲ្យដឹងថាវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ នាំមុខអំពីសក្ដានុភាពវារីអគ្គិសនី។ ក្រៅពីនោះវៀតណាមនៅមានសក្ដានុភាព ជាច្រើនអំពីថាមពលខ្យល់និងថាមពលព្រះអាទិត្យទៀតផង។ នេះជាប្រភព វត្ថុធាតុដើមដ៏សម្បូរសំរាប់ការអនុវត្តយន្តការអភិវឌ្ឋន៍ស្អាត (CDM) របៀបទន់ភ្លន់ មួយបង្កភាពងាយស្រួលឲ្យការអនុវត្តពិធីសារ Kyoto។ លើកស្រី Dang Thi Hong
Hanh នាយិការងក្រុមហ៊ុនភាគហ៊ុនពិគ្រោះយោបល់អំពីថាមពលនិងបរិស្ថាន
(VNEEC) បានវាយតំលៃថា៖
“វិស័យថាមពលកកើតឡើងវិញជាវិស័យមានសក្ដានុភាពខ្ពស់បំផុតរបស់
វៀតណាម។ ក្រៅពីវារីអគ្គិសនីយើងនៅមានវិស័យសក្ដានុភាពមួយទៀតគឺ
អគ្គិសនីខ្យល់ទៀតផង។ នាបច្ចុប្បន្ន VNEEC កំពុងអភិវឌ្ឍន៍គំរោងការអគ្គិសនី ខ្យល់ធំបំផុតវៀតណាមនៅខេត្ត Bac Lieu។”
|
គំរោងការអគ្គិសនីខ្យល់ធំបំផុតវៀតណាមនៅខេត្ត Bac Lieu |
រួមជាមួយការឆ្លៀតប្រើប្រាស់ប្រភពថាមពលធម្មជាតិនោះ គំរោងការជា
ច្រើនរបស់វៀតណាមបាននងកំពុងអនុវត្តដំណើរការអភិវឌ្ឍន៍ស្អាតផង។
តាមរបាយការណ៍ថ្មីបំផុតរបស់ក្រសួងធនធាននិងបរិស្ថានថាក្រោយរយៈពេល
ជាង១០ឆ្នាំអនុវត្តយន្តការអភិវឌ្ឍន៍ស្អាត វៀតណាមបានកាត់បន្ថយឧស្ម័ន CO2
ប្រមាណ៣០លានតោននិង ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ដែល សកម្មកាត់បន្ថយឧស្ម័ន CO2 លើពិភពលោក។ ក្រៅពីនោះវៀតណាមនាបច្ចុប្បន្ន មានគំរោងការជាង៣០០គំរោងអនុវត្តយន្តការអភិវឌ្ឍន៍ស្អាតកំពុងរងចាំអង្គការ សហប្រជាជាតិអនុម័តនិងមានគំរោងការចំនួន១៦០គំរោងត្រូវបានចុះឈ្មោះ ។
លោក Nguyen Khac Hieu អនុប្រធានគណៈកម្មាធិការបញ្ជាអនុវត្តអនុសញ្ញារបស់
អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនិងពិធីសារ Kyoto នៃក្រសួង ធនធាននិងបរិស្ថានបានឲ្យដឹងថា៖
“នាបច្ចុប្បន្នប្រសិនបើនិយាយអំពីវិស័យអនុវត្តយន្តការអភិវឌ្ឍន៍ស្អាតនោះ
យើងបានមានការស្រាវជ្រាវនិងការវាយតំលៃសក្ដានុភាពរបស់វៀតណាម។ ត្រូវនិយាយថាបើចលនាឲ្យអស់សក្ដានុភាពយើងអាចកាត់បន្ថយឧស្ម័ន CO2 ជាង២៥០លានតោននិងនាពេលខាងមុខតយលេខនេះអាចបង្កើនជាងទៀត។”
ទោះបីទើបនឹងអនុវត្តយន្តការអភិវឌ្ឍន៍ស្អាតបានជាង១០ឆ្នាំនិងការប្រើប្រាស់
ថាមពលកកើតឡើងវិញនៅមានកំរិតក្តី ប៉ុន្តែវៀតណាមបានរួមចំណែកសំខាន់លើដំណើរប្រតិបត្តិតាមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិអំពីប្រែប្រួល
អាកាសធាតុ ពិធីសារKyoto ក៏ដូចជារួមចំណែកអនុវត្តគោលដៅជាតិទប់ទល់នឹង
ការប្រែប្រួលអាកាសធាតុ៕
Minh Cham
-VOV