វៀតណាមសកម្មរួមចំណែកក្នុងជោគជ័យនៃវេទិការសេដ្ឋកិច្ចអាស៊ីបូព៌ា

វៀតណាមសកម្មរួមចំណែកក្នុងជោគជ័យនៃវេទិការសេដ្ឋកិច្ចអាស៊ីបូព៌ា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមវេទិការសេដ្ឋកិច្ចអាស៊ីបូព៌ា (WEF អាស៊ីបូព៌ា)២០១៤ (VOV)




        Vovworld-ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បង
មួយចំនួន ពិសេសគឺល្បឿនស្ដាសេដ្ឋកិច្ចនៅមិនទាន់មានចីរភាពនិងតុល្យភាព បណ្ដា
ខឿនសេដ្ឋកិច្ចទើបនឹងលេចចេញនិងកំពុងអភិវឌ្ឍន៍មានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍
បើប្រៀបនឹងមុនវិបត្តិ។ ដោយល្បឿនកំណើនដែលអាចទទួលបាន៤,៩%ក្នុងឆ្នាំ២០១៤
និង៥,៣%ក្នុងឆ្នាំ២០១៥ អាស៊ីបូព៌ាកំពុងបានចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការស្ដា
សេដ្ឋកិច្ចពិភពលោក។ ដោយប្រធានបទ ជំរុញកំណើនដើម្បីវឌ្ឍន៍ស្មើរភាព WEF ឆ្នាំនេះប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហាសំខាន់ៗដូចជា កំណើនដើម្បីវឌ្ឍន៍ស្មើរគ្នា ឆ្ពោះទៅ
ការអភិវឌ្ឍន៍ដ៏ចីរភាពនិងតភ្ជាប់ដំបន់។
តួនាទីរបស់សេដ្ឋកិច្ចអាស៊ីបូព៌ាក្នុងខឿនសេដ្ឋកិច្ចពិភពលោក
    តាមបណ្ឌិត Nguyen Duc Thanh នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងគោល
នយោបាយ សកលវិទ្យាល័យជាតិហាណូយថា  ដំបន់អាស៊ីបូព៌ាដើរតួនាទីដ៏សែន
សំខាន់ក្នុងខឿនសេដ្ឋកិច្ចពិភពលោក​បង្ហាញតាមរយៈទ្រង់ទ្រាយនិងចរិតលក្ខណៈ
សកម្មនៃដំបន់នេះ។ ពិនិត្យមើលអំពីទ្រង់ទ្រាយផលិតផលសរុបនៃសេដ្ឋកិច្ចដំបន់
អាស៊ីបូព៌ាស្រូបយក៣០%នៃផលិតផលសេដ្ឋកិច្ចពិភពលោកក្នុងនោះមានច្រើន
ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនាបច្ចុប្បន្នដូចជាជប៉ុន ចិននិងកូរ៉េខាងត្បូង។ បើពិនិត្យមើលអំពីទ្រង់ទ្រាយពាណិជ្ជកម្មនោះ អាស៊ីបូព៌ាក៏ស្រូបយក៣០%នៃ
ពាណិជ្ជកម្មសកលលោកទាំងមូលផងដែរ។
    "ជាច្បាស់ណាស់ថា​ក្នុងរយៈពេលដ៏វែង មិនត្រឹមតែក្នុងដំណាក់កាលមានវិបត្តិ
នាបច្ចុប្បន្នប៉ុណ្ណោះទេ អាស៊ីបូព៌ារួមមានអាស៊ីឥសាន្តនិងអាស៊ី-អាគ្នេយ៍សុទ្ធតែ
ជាដំបន់មានល្បឿនសេដ្ឋកិច្ចយ៉ាងលឿនជាប់គ្នាក្នុងរយៈពេលដ៏វែង។​ដោយហេតុ
នេះ នេះជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោកនិងកំពុងទាក់ទាញចរន្តទុនលំហូរចូល
យ៉ាងខ្លាំងក្លា។"
    ប៉ុន្តែការសាកល្បងមួយក្នុងចំណោមការសាកល្បងរបស់អាស៊ីបូព៌ានាបច្ចុប្បន្ន
គឺខឿនសេដ្ឋកិច្ចដោយផ្អែកទៅលើការនាំចេញ។ ដោយហេតុនេះអាស៊ីបូព៌ាជាង
ពេលណាៗទាំងអស់កំពុងជំរុញពិនិត្យឡើងវិញរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច
របស់ខ្លួន។
បង្កើតឱកាសក្នុងដំណើរការសមាហរណកម្ម
    ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញជាបណ្ដើរៗ វិនិយោគិន
នានានឹងស្វែងរកទីផ្សារស្ថិរភាពនិងមានសក្ដានុភាពអភិវឌ្ឍន៍ដើម្បីបើកទូលាយ
វិនិយោគ អាស៊ីបូព៌ាកំពុងលេចឡើងជាដំបន់ពោពេញទៅដោយសក្ដានុភាពដែល
ទាក់ទាញវិនិយោគយ៉ាងខ្លាំងក្លា។
    ឆ្លៀតឱកាសនេះ វៀតណាមក៏កំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាទៅក្នុងដំបន់ ខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍សេដ្ឋកិច្ចរួមនាឆ្នាំ២០១៥ប្រកប
ដោយជោគជ័យ។ តាមរយៈយន្តការសហប្រតិបត្តិការរបស់អាស៊ានក៏ដូចជា WEF
អាស៊ីបូព៌ា វៀតណាមសកម្មផ្សព្វផ្សាយរូបភាពអំពីប្រទេសមួយកំពុងធ្វើ
សមាហរណកម្មលើគ្រប់វិស័យនិងអភិវឌ្ឍន៍សកម្មបង្កលក្ខណៈសំរាប់សហគមន៍
អង្គភាពអាជីវកម្មវៀតណាមបើកទូលាយឱកាសដោះដូរពាណិជ្ជកម្ម។ រួមជាមួយ
នោះវៀតណាមក៏កំពុងបង្កើតអង្គភាពអាជីវកម្មខ្លាំងដែល អាចប្រកួតប្រជែងក្នុង
ដំណើរការសមាហរណកម្ម។ បណ្ឌិត Nguyen Duc Thanh បានចាត់ទុកថា៖
    "វៀតណាមមានទីតាំងងាយស្រួលក្នុងការតភ្ជាប់អាស៊ាននិងអាស៊ីឥសាន្ត។​ក្នុងពេលធ្វើសមាហរណកម្ម របងពាណិជ្ជកម្មនិងវិនិយោគការផ្លាស់ប្តូរជាមួយគ្នា
ត្រូវបានថយចុះ​អនុញ្ញាតឲ្យតភ្ជាប់កន្លែងឆ្ងាយពីគ្នា។ មានការងាយស្រួលផលិតកម្ម
និងការនាំចេញរបស់អង្គភាពអាជីវកម្មត្រូវមានចរិតលក្ខណៈដោយឡែក។ វៀតណាម
ត្រូវការមានផលិតផលជាឧត្តមភាពរបស់ខ្លួន។"
សកម្មរួមចំណែកទៅក្នុងជោគជ័យនៃវេទិការសេដ្ឋកិច្ចអាស៊ីបូព៌ា
    ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមសកម្មចូលរួម WEF អាស៊ីបូព៌ានិងចាត់ទុកនេះជា
យន្តការសហប្រតិបត្តិការសំខាន់ក្នុងដំណើរការអនុវត្តគោលការណ៍ធ្វើសមាហរណ
កម្មអន្តរជាតិ។ ​នាឆ្នាំ២០១០វៀតណាមបានរៀបចំប្រកបដោយជោគជ័យ WEF អាស៊ី
បូព៌ានៅទីក្រុងហូជីមិញជាមួយប្រធានបទ តួនាទីកំពុងឈានឡើងរបស់ទ្វីបអាស៊ីក្នុង
ការអភិវឌ្ឍន៍សកលលោកទាំងមូល។​ ក្នុងឆ្នាំ២០១២-២០១៣នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមបានចូលរួម WEF អាស៊ីបូព៌ានៅថៃនិងម៉ីយ៉ាន់ម៉ា។ តាមទិសដៅនោះវត្តមាន
របស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung នៅ WEF អាស៊ីបូព៌ាឆ្នាំ២០១៤នៅហ្វីលីពីន
លើកនេះអះអាងជាថ្មីម្ដងទៀតនូវការផ្ដួតផ្ដើមគំនិតម្ចាស់ការសកម្មធ្វើសមាហរណកម្ម
អន្តរជាតិរបស់វៀតណាម លើកកំពស់តួនាទីនិងរូបភាពវៀតណាមក្នុងដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ