វៀតណាមសកម្មរួមវិភាគទានចំពោះការជោគជ័យនៃសន្និសីទជាន់ខ្ពស់អាស៊ាន

(VOV)_នាថ្ងៃទី២៨មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍( អាស៊ាន) លើកទី៣០។ នេះជាសន្និសីទសំខាន់ បើកឆាកអោយបណ្ដាសកម្មភាពផ្លូវការ​ក្នុងឆ្នាំ អាស៊ាន២០១៧ និងគូសសញ្ញាដើមដំបូង  រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (១៩៦៧-២០១៧)។ ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុង​សហគមន៍​អាស៊ាន ចូលរួមសន្និសីទលើកនេះ វៀតណាមបន្តអះអាងនូវគោល​នយោ​បាយ​មុនក៏ដូចជាក្រោយ គឺចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រ ក្នុងគោលនយោ​បាយកិច្ចការបរទេសរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ជាបន្ត​របស់អាស៊ាន។

វៀតណាមសកម្មរួមវិភាគទានចំពោះការជោគជ័យនៃសន្និសីទជាន់ខ្ពស់អាស៊ាន - ảnh 1
វៀតណាមសកម្មរួមវិភាគទានចំពោះការជោគជ័យនៃសន្និសីទជាន់ខ្ពស់អាស៊ាន

          ឆ្នាំ២០១៧ បានគូសសញ្ញាសម្គាល់រយៈពេល៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍របស់​អាស៊ាន។ សន្និសីទជាន់ខ្ពស់អាស៊ាន ៣០ ជាឱកាសមួយដើម្បីថ្នាក់ដឹកនាំនៃបណ្ដា​ប្រទេសជាសមាជិកអះអាងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់ និងទប់ទលនឹងការជះឥទ្ធិពលនានាពីសភាពការណ៍តំបន់និងលើពិភពលោក។

          អាស៊ានក្រោយរយៈពេលមួយឆ្នាំបង្កើតសហគមន៍

        រយៈមួយឆ្នាំកន្លងទៅ ទោះបីជាស្ថានភាពនៅលើពិភពលោកមានបំរ៉ែបំរួលស្មុគស្មាញក្តី ប៉ុន្តែអាស៊ាននៅបន្តឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្រោយរយៈពេលមួយឆ្នាំបង្កើតសហគមន៍ និងអនុវត្តចក្ខុវិស័យ២០២៥ អាស៊ាន​ទទួលបានលទ្ធផលគួរ​អោយ​កត់សម្គាល់ជាច្រើន ក្នុងសរសរទ្រូងទាំងបីគឺសន្តិសុខ-នយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គមកិច្ច។ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម  លោក Nguyen Quoc Dung ប្រធាន ​SOM ASEAN របស់វៀតណាម បានចាត់ទុកថា៖

          “ ក្នុងសភាពការណ៍លើពិភពលោកមានបំរ៉ែបំរួលជាច្រើន ពិបាកព្យាករណ៍។ ​ប្រទេសអាស៊ានជាច្រើនមានការប្រែប្រួលអំពីនយោបាយ។ ក្នុងសភាពការណ៍នោះ ​ឧបសគ្គធំបំផុតចំពោះអាស៊ានគឺធ្វើយ៉ាងមេចដើម្បីរក្សាបានអត្តសញ្ញាណ រក្សាបាន​ឯករាជ្យ ភាពម្ចាសការក្នុងសេចក្ដីសម្រេចគោលនយោបាយរបស់អាស៊ាន ដើរតួនាទីស្នូលក្នុ​ងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអាចរួមវិភាគទានចំពោះបញ្ហាផ្សេងៗ​របស់ពិភពលោក។”

          ការលំបាកសាកល្បងទាំងនោះបានទាមទារអោយមានការប្តេជ្ញាចិត្តខ្លាំងពី​ប្រទេសសមាជិកអាស៊ានទាំងឡាយ សំដៅជំរុញតំបន់អភិវឌ្ឍន៍តាមទិសដែលបាន​ដាក់ចេញ។ នៅសន្និសីទនេះ បណ្ដាថ្នាក់ដឹកនាំអាស៊ាន នឹងប្រមូលផ្តុំពិភាក្សាទៅ​លើបញ្ហាអភិវឌ្ឍន៍ក្នុងប្លុក។ 

          សន្និសីទលើកនេះក៏ជាឱកាសមួយដើម្បីអាស៊ានពិនិត្យមើលបើកទូលាយទំនាក់ទំនងសហប្រតិ បត្តិការជាមួយប្រទេសសន្ទនាផ្សេងៗថែមទៀត។ទន្ទឹមនឹងនោះបណ្ដាថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សា អំពីបញ្ហានានាក្នុងតំបន់និងអន្តរជាតិដែលបានយក​ចិត្តទុកដាក់ដូចគ្នា។

          វៀតណាមសកម្មរួមវិភាគទានកសាងសហគមន៍អាស៊ាន

        ក្រោយរយៈពេលជាង២០ឆ្នាំចូលរួមអាស៊ាន វៀតណាមជានិច្ចកាលជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ រួមវិភាគទានចំពោះចំណងសាមគ្គីភាព ឯកភាពក្នុងអាស៊ាន។ ជោគជ័យរបស់អាស៊ាន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅ មានការរួម​វិភាគទានច្រើនពីវៀតណាម ត្រូវបានបង្ហាញតាមរយៈសកម្មភាពសហប្រតិបត្តិការទាំងឡាយរបស់អាស៊ាន។ គ្រប់ក្រសួងនិងស្ថាប័នវៀតណាមសុទ្ធតែបានកសាងគំរោងការណ៍  កម្មវិធីនិង ផែនការអនុវត្តចក្ខុវិស័យ និងផែនការមេរបស់សរសរទ្រូងចំនួន៣​របស់សហគមន៍។ ​

          នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹក​នាំ​គណៈ​ប្រតិភូ​វៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន ទី៣០នេះ ជាឱកាសមួយដើម្បីវៀត​ណាមបន្តអះអាងរូបភាពសមាជិកមានកិត្យានុភាព ម្ចាសការសកម្ម និងមានការទទួលខុសត្រូវ។អនុរដ្ឋមន្ត្រីការបរទេស  លោក  Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

          “ វៀតណាមមានបណ្ដាគោលនយោបាយ សកម្មភាព មិនគ្រាន់តែដើម្បីផល​ប្រយោជ​ន៍​​របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើម្បីផលប្រយោជន៍របស់អាស៊ាននិង​សហគមន៍​ទៀតផង។ វៀតណាមក៏បានយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រទេសមិត្តនានា ធ្វើយ៉ាងមែចអោយសមហេតុ សមផល នាំមកនូវឯកភាពរួមក្នុងអាស៊ាន។​”

          វៀតណាមនឹងបន្តពង្រីកតួនាទីរបស់ខ្លួនច្រើនថែមទៀត ជំរុញខ្លាំងវិស័យសហ​ប្រតិបត្តិការជាក់ស្ដែង នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សំរាប់ប្រជាជនប្រទេស​ជាសមាជិកនានា។​ពិសេស វៀតណាមកំពុងខំប្រឹងប្រែងជាមួយ​ប្រទេសផ្សេងៗ​ក្នុងតំបន់រក្សាចំណងសាមគ្គីភាព ឯក ភាព និងជោគជ័យរបស់អាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ