វៀតណាមសន្យាអនុវត្តន៍កាតព្វកិច្ចជាតិក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - កាលពីសប្តាហ៍មុន នៅទីស្នាក់ការអង្គការសហប្រជាជាតិ វៀតណាម និង ប្រទេសកោះវ៉ានូអាទូ បានសហការរៀបចំកិច្ចប្រជុំត្រៀមតាមអ៊ីនធឺណិតស្តីពីនីតិវិធី ស្នើសុំការពិគ្រោះយោបល់ពីតុលាការយុត្តិធម៌អន្តរជាតិ (JCJ) ស្តីពីកាតព្វកិច្ចជាតិក្នុង បញ្ហាបម្រែបម្រួលអាកាសធាតុ។ កិច្ចប្រជុំនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែង និង លទ្ធផលដែលវៀតណាមសម្រេចបាននាពេលកន្លងមក បានអះអាងជាថ្មីនូវការប្តេជ្ញា ចិត្តរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហា ប្រឈមរួមរបស់មនុស្សជាតិ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិទទួល ស្គាល់ជាផ្លូវការនៅក្នុងសេចក្ដីសម្រេចចិត្តមួយកាលពីឆ្នាំ ២០២៣។

វៀតណាមសន្យាអនុវត្តន៍កាតព្វកិច្ចជាតិក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)

កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញផ្នែកច្បាប់ អ្នកប្រាជ្ញ និងមេធាវីអន្តរជាតិមកពីប្រទេសជាង ២០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងគណៈប្រតិភូប្រចាំអង្គការ សហប្រជាជាតិ និងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម ដែលបង្ហាញពីការសន្យារបស់ វៀតណាមក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។

រួមសំឡេងយ៉ាងខ្លាំងក្លាដើម្បីដោះស្រាយបញ្ហាប្រឈមរួម

នៅឆ្នាំ ២០២៣ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្តដោយទទួលស្គាល់ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួម ដូច្នេះការ ទទួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវតែចែករំលែក ដោយស្មើភាពនិងសមភាព។ ការដែល
វៀតណាម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ បានចូលរួមយ៉ាងសកម្មក្នុងដំណើរការរបស់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីពិចារណា និងផ្ដល់ការពិគ្រោះយោបល់ស្តីពីការប្រែប្រួលអាកាសធាតុនោះ មានអត្ថន័យសំខាន់ ដែលជះឥទ្ធិពលដល់មនសិកានិងការទទួលខុសត្រូវផ្នែកគតិយុត្ត របស់ប្រទេស នីមួយៗ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយរៀបចំជា បណ្តើរៗនូវក្របខ័ណ្ឌច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុនាពេលខាងមុខផងដែរ។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងការរៀបចំកិច្ចប្រជុំត្រៀមតាមអ៊ីនធឺណិតស្តីពីនីតិវិធីស្នើសុំការពិគ្រោះយោបល់ពីតុលាការយុត្តិធម៌អន្តរជាតិ (JCJ) ស្តីពីកាតព្វកិច្ចជាតិក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ វៀតណាមបានបង្ហាញ ពីការទទួលខុសត្រូវ នៃប្រទេសសមាជិកមួយ ដែលមានការគោរពជានិច្ចតាមច្បាប់ អន្តរជាតិនិយាយរួម និងអនុសញ្ញាអន្តរជាតិទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និយាយដោយឡែកដូចជា៖អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជាដើម។ ឈរលើមូលដ្ឋាននោះ វៀតណាមបានរួម ចំណែកជាសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានា រួមជាមួយនឹងមហាសន្និបាត អង្គការសហប្រជាជាតិ និង JCJ ដើម្បីកំណត់ពីការទទួលខុសត្រូវផ្នែកគតិយុត្តរបស់ បណ្ដាប្រទេសបំភាយឧស្ម័នយ៉ាងច្រើន ដែលនាំទៅផលប៉ះពាល់អវិជ្ជមាននៃការប្រែ ប្រួលអាកាសធាតុលើជំនាន់បច្ចុប្បន្ន និងអនាគត។

ខិតខំប្រឹងប្រែងធ្វើសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

វៀតណាមជាប្រទេសឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រការនេះមិនត្រឹមតែកើតចេញពីតថភាពជាក់ស្ដែងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាស ធាតុប៉ុណ្ណោះទេ ថែមទាំងជាប្រទេសសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុង ការសន្យាអន្តរជាតិ ជាអ្នកត្រួសត្រាយក្នុងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុសកលទៀតផង។ ប្រការនេះត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារ ដោយថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងនានារបស់វៀតណាម ដូចអនុរដ្ឋមន្ត្រីក្រសួង ធនធាននិងបរិស្ថាន លោក Le Minh Ngan និងលោក Dao Xuan Lai ប្រធានគណៈ កម្មាធិការទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៃកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិប្រចាំវៀតណាម៖

“វៀតណាមជានិច្ចកាលបង្ហាញពីការទទួលខុសត្រូវរបស់សមាជិកដ៏សកម្មក្នុង សហគមន៍អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស និងដៃគូនានាដើម្បីចែករំលែកចំណេះដឹងវិទ្យាសាស្ត្រ បទពិសោធន៍ ធនធាន និងគំនិត ផ្តួចផ្តើមគ្រប់គ្រងចម្រុះ ដើម្បីខឿនសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព និងសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”។

“រដ្ឋាភិបាលវៀតណាមបានសន្យាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នៅវៀតណាម ការការពារបរិស្ថានមិនត្រឹមតែ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនាពេល បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនាពេល អនាគត និងដោះស្រាយការប្រែប្រួលអាកាសធាតុទៀតផង”។

នៅឆ្នាំ  ២០២១ វៀតណាមបានប្រកាសជាលើកដំបូងពីការសន្យាសម្រេចបាន ការបំភាយឧស្ម័នសុទ្ធស្មើ "សូន្យ" ត្រឹមឆ្នាំ ២០៥០។ ចាប់តាំងពីពេលនោះមក ការសន្យារបស់វៀតណាមត្រូវបានអនុវត្តន៍តាមរយៈសកម្មភាពជាក់ស្តែង។ រដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាម ដែល ដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ក្រៅពីការផ្ដោតសំខាន់លើធនធាន និងសកម្មភាពក្នុងស្រុក វៀតណាមក៏ជំរុញ យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះផងដែរ។ ក្នុងឆ្នាំ ២០២៣ វៀតណាម រួមជាមួយដៃគូអន្តរជាតិបានអនុម័តលើសេចក្តីថ្លែងការណ៍នយោបាយ បង្កើតភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដែលកំណត់ គោលដៅ និងសកម្មភាពដើម្បីអនុវត្តន៍ការផ្លាស់ប្ដូរបៃតង និងសម្រេចបានគោលដៅ Net Zero ត្រឹមឆ្នាំ ២០៥០ ដូចការសន្យា។ ដោយវាយតំលៃខ្ពស់ចំពោះការចូលរួមរបស់ វៀតណាមក្នុងសេចក្តីថ្លែងការណ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានមានប្រសាសន៍ថា៖

“វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់ទើបលេចចេញ នៅមជ្ឈ មណ្ឌាលអាស៊ីអាគ្នេយ៍។ ដូច្នេះតួនាទីរបស់វៀតណាមគឺមានលក្ខណៈសម្រេច កំណត់។ នៅពេលយល់ឃើញពីសារៈសំខាន់ និងឱកាសនៃការផ្លាស់ប្តូរឆ្ពោះទៅរកការ បំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ វៀតណាមបានក្លាយជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ប្រទេសដទៃទៀតរៀនសូត្រតាម។ កម្មវិធីភាពជាដៃគូដែលយើងបានប្រកាស នឹង ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម”។

ដោយផ្អែកលើការសន្យានិងសកម្មភាពរបស់វៀតណាមនាពេលន្លងមក ការ រៀបចំកិច្ចប្រជុំត្រៀមតាមប្រព័ន្ធអ៊ីនធឺណែតស្តីពីនីតិវិធីស្នើសុំការពិគ្រោះយោបល់ពី តុលាការយុត្តិធម៌អន្តរជាតិ (JCJ) ស្តីពីកាតព្វកិច្ចជាតិក្នុងបញ្ហាបម្រែបម្រួលអាកាស ធាតុ វៀតណាមបន្តអះអាងនូវការខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកមួយ ដើម្បីរួម ចំណែកដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ