វៀតណាមស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គងលើអ៊ីនធឺណែត

(VOVWORLD) - តាមការធ្វើស្ថិតិថា វៀតណាមឈរលំដាប់ទី៧លើពិភពលោកអំពី បរិមាណអ្នកប្រើប្រាស់បណ្ដាញសង្គម facebook ដោយមានអ្នកប្រើប្រាស់ ជាង៥០លាននាក់ មិនគិតដល់គណនីលើបណ្ដាញសង្គមផ្សេងៗទៀតឡើយ។ ហេតុដូច្នេះបានជា លំហអ៊ីនធឺណែតបានក្លាយទៅជាកាណាល់សំខាន់មួយ ក្នុងក្នុងទទួលព័ត៌មាន។

ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ននេះកំពុងមានឱកាស ភាពងាយស្រួលជាច្រើន ក៏ប៉ុន្តែត្រូវប្រឈមមុខនឹងការសាកល្បងមិនតិច ដែរ ជាពិសេសគឺការគំរាមកំហែងពីគ្រោះអាសន្នក្រៅប្រពៃណី។ ក្នុង នោះមានគ្រោះអាសន្នពីព័ត៌មានខុសឆ្គងលើលំហនិម្មិតប៉ុន្តែបង្កឡើងផល វិបាកពិតប្រាកដ ដោយបណ្ដាលឡើងអស្ថិរភាពនយោបាយ សឹករេចរឹល ជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស។ ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀត ណាមកំពុងប្រយុទ្ធប្រឆាំងនឹងប្រភេទឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាព។

        តាមការធ្វើស្ថិតិថា វៀតណាមឈរលំដាប់ទី៧លើពិភពលោកអំពី បរិមាណអ្នកប្រើប្រាស់បណ្ដាញសង្គម facebook ដោយមានអ្នកប្រើប្រាស់ ជាង៥០លាននាក់ មិនគិតដល់គណនីលើបណ្ដាញសង្គមផ្សេងៗទៀតឡើយ។ ហេតុដូច្នេះបានជា លំហអ៊ីនធឺណែតបានក្លាយទៅជាកាណាល់សំខាន់មួយ ក្នុងក្នុងទទួលព័ត៌មាន។  

       សំគាល់អត្តសញ្ញាណបទល្មើសសន្តិសុខអ៊ីនធឺណែត  

       ទន្ទឹមនឹងអត្ថប្រយោជន៍ដែលមិនអាចបដិសេធបានឡើយនោះ លំហ អ៊ីនធឺណែតក៏ជាលំហដ៏ល្អឥតខ្ចោះដើម្បីផ្សព្វផ្សាយព័ត៌មានខុសឆ្គងផងដែរ។ ក្នុងឆមាសទីមួយឆ្នាំ២០១៩ ក្រសួងនគរបាល វៀតណាមបានរកឃើញ ចាប់ឃាត់ខ្លួន ហើយយកមកកាត់ទោសមុខសញ្ញាជាង៧០នាក់ ដែលភាគច្រើន ក្នុងនោះបានឆ្លៀតយកបណ្ដាញសង្គមដើម្បីបង្កើតឡើងក្រុមប្រតិកិរិយាដូច ជា Trieu Dai Viet និង Viet Tan ជាដើម។ ក្នុងរឿងហេតុកុបកម្មនៅខេត្ត Binh Thuan ប្រឆាំងជំទាស់នឹងសេចក្ដីព្រាងច្បាប់តំបន់សេដ្ឋកិច្ចពិសេសនិង សេចក្ដីព្រាងច្បាប់សន្តិសុខអ៊ីនធឺណែតនោះ គិតដល់ដើមខែមិថុនាកន្លងទៅ មានមុខសញ្ញាចូលរួមធ្វើកុបកម្មចំនួន១២៧នាក់ត្រូវកាត់ទោសដាក់ពន្ធ នាគារ។ អាចឃើញថា រាល់អំពើឃោសនា ញុះញង់មហាជនលើបណ្ដាញ សង្គមនៅតែកំពុងប្រព្រឹត្តទៅជារៀងរាល់ម៉ោង រៀងរាល់ថ្ងៃ ដែលបណ្ដាល អោយប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង។ លោកឧត្តមសេនីយ៍ឯកបម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានអោយដឹងថា៖

        “បណ្ដាអានុភាពអមិត្តបរទេសកំពុងប្រើប្រាស់អ៊ីនធឺណែតនិងបណ្ដាញសង្គម បច្ចេកវិទ្យាព័ត៌មានដើម្បីបំផ្លាញប្រឆាំងយើង។ ករណីបាតុកម្មទាក់ ទិនដល់ក្រុមហ៊ុន Formosa នៅខេត្ត Ha Tinh និងករណីកុបកម្មនៅខេត្ត Binh Thuan កាលពីឆ្នាំទៅមិញ សុទ្ធតែត្រូវបានគេញុះញង់តាមរយៈបណ្ដាញសង្គម ផងដែរ។ បណ្ដាអង្គការប្រតិកិតិយាបរទេស អង្គការភេរវកម្ម ក៏សុទ្ធតែប្រើ ប្រាស់អ៊ីនធឺណែតដើម្បីអូសទាញ ហ្វឹកហ្វឺន និងគ្រប់គ្រងសមាជិក។ ហើយ បទល្មើសគ្រឿងញៀននិងបទល្មើសជួញដូរមនុស្ស ក៏ប្រើប្រាស់បច្ចេកវិទ្យា ខ្ពស់យ៉ាងស្មុគស្មាញផងដែរ”។

        តាមការធ្វើស្ថិតិរបស់ក្រសួងនគរបាលវៀតណាមថា នាបច្ចុប្បន្នមាន គេហទំព័រប្រតិកិរិយាប្រមាណ២៥០០ដែលដាក់សឺវើនៅឯបរទេស ដើម្បី ឃោសនាប្រឆាំងនឹងបក្ស រដ្ឋវៀតណាម។ ក្នុងនោះមានគណនី facebook ប្រមាណ២០០និងកាណាល់ youtube ចំនួន៥០ ដែលតែងតែធ្វើសកម្មភាព បំផ្លាញប្រឆាំងនឹងអាជ្ញាធរផងដែរ។ ឧត្តមសេនីយ៍ត្រីលោក Nguyen Minh Chinh ប្រធានស្នងការសន្តិសុខអ៊ីនធឺណែតនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ បានអោយដឹងថា៖

        “បណ្ដាអានុភាពប្រតិកិរិយាកំពុងប្រើប្រាស់លំហអ៊ីនធឺណែតដើម្បី ដំណើរការសកម្មភាពរំលោភបំពានទៅលើសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ជាពិសេសគឺសកម្មភាពឃោសនាបំផ្លាញប្រឆាំងនឹងរបប ញុះញង់បាតុកម្ម កុបកម្ម អនុវត្តបដិវត្តន៍ “ពណ៌” បដិវត្តន៍តាមដងវិថី សំដៅ ផ្លាស់ប្ដូររបបនយោបាយនៅវៀតណាម។ ព័ត៌មានក្លែងក្លាយនិងព័ត៌មាន ខុសឆ្គងកំពុងត្រូវបានផ្សព្វផ្សាយពេញសព្វទីកន្លែងលើលំហអ៊ីនធឺណែត”។

       បង្កើនសុពលភាពនៃការតស៊ូ

        វៀតណាមកំពុងឈរលំដាប់ទី២០លើពិភពលោកដែលត្រូវរងការវាយប្រហារដោយផ្នែកទន់ព្យាបាទយ៉ាងច្រើនបំផុត ហើយឈរលំដាប់ទី៨ក្នុង ប្រទេសជួរមុខទាំង១០លើពិភពលោកអំពីស្ថានភាពឆ្លងកូដព្យាបាទផងដែរ។ ក្នុង ឆមាសទីមួយឆ្នាំ២០១៩ ស្ថាប័នសមត្ថកិច្ចបានរកឃើញគេហទំព័រវែបសាយ និងខ្លោងទ្វារព័ត៌មានអេឡិចត្រូនិកចំនួន២១៥០ដែលមានឈ្មោះដែន “.vn” ត្រូវវាយប្រហារទន្ទ្រានកាន់កាប់សិទ្ធិគ្រប់គ្រង។ ចំពោះមុខស្ថានភាពនោះ មជ្ឈមណ្ឌលឃ្លាំមើលសុវត្ថិភាពលើលំហអ៊ីនធឺណែតជាតិ គ្រោងនឹងបន្ត លើកកំពស់សមត្ថភាពដោះស្រាយព័ត៌មានខុសឆ្គង ពីកម្រិតព័ត៌មានចំនួន ១០០លានឡើងដល់ទៅ៣០០លានជារៀងរាល់ថ្ងៃ សំដៅរាំងស្កាត់ការផ្សព្វ ផ្សាយព័ត៌មានខុសឆ្គងលើបណ្ដាញសង្គម។ លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានសង្កត់ធ្ងន់ថា៖

        “បណ្ដាបណ្ដាញសង្គមឆ្លងដែនចូលមកវៀតណាមត្រូវតែគោរពច្បាប់ របស់វៀតណាម។ ឧបករណ៍ ច្បាប់គឺមានស្រាប់ហើយ ប៉ុន្តែត្រូវការសហ ការគ្នាដើម្បីអនុវត្តអោយមានប្រសិទ្ធភាព”។

        ច្បាប់សន្តិសុខអ៊ីនធឺណែតដោយមានបទបញ្ញត្តិជាក់លាក់ ល្អិតល្អន់ជា ច្រើនស្ដីពីការធានាសុវត្ថិភាពសង្គម សន្តិសុខជាតិលើលំហអ៊ីនធឺណែតបាន ចូលជាធរមានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩។ ប្រការនេះបានបង្កើតឡើង ច្រករបៀងគតិយុត្តប្រកបដោយប្រសិទ្ធភាពដើម្បីជួយអោយស្ថាប័នសមត្ថ កិច្ចបន្តបង្កើនវិធានការធានាសុវត្ថិភាពលើលំហអ៊ីនធឺណែតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ