វៀតណាម-ឡាវជំរុញទំនាក់ទំនងប្រពៃណីពិសេសជានិច្ច

(VOV)_នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក Thongloun Sisoulith នាថ្ងៃទី៧​កុម្ភះ
 បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម ​តាម
សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។នាយករដ្ឋ
មន្ត្រីឡាវនិងវៀតណាម នឹងអញ្ជើញធ្វើជាសហអធិបតីសម័យប្រជុំលើកទី៣៩​គណៈ
កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម -ឡាវ ​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ​ នាថ្ងៃទី៨
កុម្ភះ។ ព្រឹត្តិការណ៍នេះបានសរអោយឃើញថា៖ប្រទេសទាំងពីរបានជំរុញ​ទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាង
វៀតណាមនិងឡាវជានិច្ច។ 

វៀតណាម-ឡាវជំរុញទំនាក់ទំនងប្រពៃណីពិសេសជានិច្ច - ảnh 1
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

វៀតណាមនិងឡាវបានរៀបចំសម័យប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាល ​សំដៅ
បន្តអះអាងនូវអាទិភាពកិច្ចការបរទេសនៃប្រទេសទាំងពីរ គឺជំរុញទំនាក់ទំនងមិត្ត
ភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត
ណាម-ឡាវ។ នេះជាសម័យប្រជុំលើកដំបូងដែលមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាល​នៃប្រ
ទេសទាំងពីរធ្វើជាសហអធិបតី សំដៅអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ ដែលទទួល
បានក្នុងកិច្ចប្រជុំ រវាងការិយាល័យនយោបាយ បក្សកុម្មុយនីសវៀតណាម និងបក្ស
ប្រជា​ជនបដិវត្តន៍ឡាវ នាថ្ងៃទី៧មករាឆ្នាំ២០១៧ ឯកភាពអំពីផែនការសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៧។

          ទំនាក់ទំនងប្រពៃណីពិសេស

        ជាប្រទេសជិតខាង ប្រជាជាតិវៀតណាមនិងឡាវ បានបង្កើតទំនាក់ទំនងជិត
ស្និទ្ធទាំងពីយូរណាស់មកហើយ។ ទំនាក់ទំនង​ជិតស្និទ្ធ ស្មោះត្រង់ និងទំនាក់ទំនងពិ
សេស ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន
នៃ​ប្រទេសទាំងពីរ វៀតណាមនិងឡាវ បានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងឆ្ពោះ
ទៅ​កំរិតថ្មី។ 

          ចំណងមិត្តភាពត្រូវ​បានពូនជ្រុំដោយឥតឈប់ឈរ

        ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ​រវាងវៀតណាមនិងឡាវត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ភាគីទាំងពីរ​
តែងតែមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់ ក៏ដូចជាគ្រប់​
ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៦ប្រទេសទាំងពីរបានមានការផ្លាស់ប្តូរគណៈប្រតិភូចំនួន
​៣៥០ ដែលក្នុងនោះមានគណៈប្រតិភូ១៣០ថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ។ នាពេលថ្មី
នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញ​ទស្សន​កិច្ច​
ជាផ្លូវ​ការនៅឡាវ នាខែវិច្ឆកាឆ្នាំ២០១៦។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំង
ពីរ ត្រូវបានរឹតបន្តឹង និងកាន់តែស៊ីជំរៅ លើគ្រប់វិស័យ។វៀតណាមបានជួយឧបត្ថម្ភ
ដោយ​ប្រសិទ្ធភាព ឡាវ ក្នុងការងារទទួលរៀបចំតួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំ
 ២០១៦និងរៀបចំសន្និសីទជាន់ខ្ពស់អាស៊ានប្រកបដោយជោគជ័យ នាខែកញ្ញា
ឆ្នាំ២០១៦។ ភាគីទាំងពីរបានរួមសហការដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការការពារ
ជាតិ សន្តិសុខ កសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយស្ថិរភាព និងអភិ
វឌ្ឍន៍លើគ្រប់វិស័យ។ ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាង
ប្រទេសទាំងពីរមានការផ្លាស់ប្តូរថ្មីជាច្រើន។រហូតមកដល់បច្ចុប្បន្ន ទុនចុះបញ្ជីវិ
និយោគរបស់សហគ្រាសវៀតណាមនៅឡាវ ទទួលបានជាង៥ពាន់លានដុល្លារអា
មេរិក ឈរលំដាប់ថ្នាក់ទី៣ ក្នុងចំណោមបណ្ដាប្រទេសវិនិយោគនៅឡាវ។ 

          ទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្ដាក្រសួងស្ថាប័ន គណៈកម្មាធិការរដ្ឋ
សភា សមូហភាព តំបន់ ដើរតួនាទីកាន់តែសំខាន់ ប្រសិទ្ធភាពនិងជាក់ស្ដែង។ 
ខេត្តនិងទីក្រុងរបស់វៀតណាម បន្តបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ
នៅឡាវ ជួយឧបត្ថម្ភ​តំបន់ផ្សេងៗនៅឡាវ ក្នុងការងារកសាងមូលដ្ឋានហេដ្ឋារច
នាសម្ព័ន្ធ ថែទាំសុខភាព ​បណ្ដុះបណ្ដាប្រភពធនធានមនុស្ស…លៗ

          សម័យប្រជុំលើកទី៣៩របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ​
បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាព
ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ត្រូវបាន
​ពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ នេះជាមូលដ្ឋានសំខាន់ដើម្បីសម័យប្រជុំលើកនេះ​
ប្រកបដោយជោគជ័យ បន្តជំរុញទំនុកទុកចិត្តលើគ្រប់វិស័យ រួមចំណែកជំរុញការ
​អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ ជំរុញទំនាក់ទំនងសហប្រិតបត្តិការរវាងប្រទេស
ទាំងពីរនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ