វៀតណាមអនុវត្តវិធានការជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត nCoV

(VOVWORLD) - អស់រយៈពេល ជិត ៣ សប្តាហ៍ ក្រោយពេលរកឃើញករណីឆ្លង វីរុសកូរ៉ូណាជាលើកដំបូងមក ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុងគ្រប់ជាន់ថ្នាក់របស់វៀតណាមបានអនុវត្តន៍យ៉ាងសកម្ម ជិតស្និទ្ធិ និងព្រមៗគ្នានូវគ្រប់វិធានការ ដើម្បីបង្ការ ទប់ស្កាត់ជំងឺ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ ពង្រឹងក្ដីជឿជាក់របស់ប្រជាជន និងភ្ញៀវអន្តរជាតិ ចំពោះសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាតនេះប្រកបដោយជោគជ័យរបស់វៀតណាម។
វៀតណាមអនុវត្តវិធានការជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត nCoV - ảnh 1 (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយរកឃើញជាលើកដំបូងនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូឆ្នាំ ២០១៩ មក ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បានឆ្លងរាលដាលទៅកាន់ទីក្រុងជាច្រើនរបស់ចិន ព្រមទាំងប្រទេស និងតបន់ដែនដីចំនួន ២០ នៅលើពិភពលោក ដែលក្នុងនោះមានវៀតណាមផងដែរ។

ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល

ចាប់តាំងពីពេលរកឃើញអ្នកជំងឺ nCoV នៅវៀតណាមមក ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ បានអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ការបញ្ជាណែនាំរបស់គណលេខា រដ្ឋាភិបាល នាយករដ្ឋមន្ត្រី។ វៀតណាមបានបង្កើតអនុគណកម្មការទប់ស្កាត់ជំងឺ ដែលរួមមាន៖ អនុគណកម្មការឃ្លាំមើល អនុគណកម្មការព្យាបាល អនុគណកម្មការផ្សព្វផ្សាយ និងអនុគណកម្មការពិធិការ។ គណកម្មការជាតិទទួលការបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV បានប្រតិបត្តិការក្រោមការដឹកនាំយ៉ាងដិតដល់របស់ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam។

អាស្រ័យហេតុនេះ វៀតណាមបានអនុវត្តន៍ប្រព័ន្ធទប់ស្កាត់ជំងឺតាំងពីដំណាក់កាលដំបូងនៃការឆ្លងរាលដាលជំងឺ ដែលក្នុងនោះមានការបង្កើនការឃ្លាំមើល ហើយធានាថា មូលដ្ឋានសុខាភិបាលបានអនុវត្តន៍វិធានការស្ដីពីការបង្ការ ទប់ស្កាត់ការឆ្លងរាលដាល និងគ្រប់គ្រងអ្នកជំងឺ។ ក្រៅពីកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាននោះ វៀតណាមក៏បានបង្កើនប្រព័ន្ធធ្វើតេស្តផងដែរ។ លទ្ធផលដំបូងគឺ វៀតណាមបានទប់ទល់នឹងស្ថានភាពឆ្លងរាលដាលជំងឺ ប្រមូលផ្តុំជួរកម្មាភិបាល និងអ្នកជំនាញ ចូលរួមយ៉ាងសកម្ម។ មន្ទីរពេទ្យ Cho Ray និង មន្ទីរពេទ្យពហុព្យាបាលខេត្ត Thanh Hoa បានផ្ដល់ការព្យាបាលអ្នកជម្ងឺប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀត វៀតណាមបានធ្វើការបណ្ដុះ និងបំបែករីរុសកូរ៉ូណាប្រភេទថ្មីក្នុងបន្ទប់ ពិសោធន៍ប្រកបដោយជោគជ័យ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំខែមករា នាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងថា៖

“ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម និងគណលេខាបានចាត់វិធានការយ៉ាងប្ដូរផ្ដាច់ និងខ្លាំងក្លា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនេះ ។ នាឆ្នាំ២០០៣ នៅពេល កើតមានជំងឺរាតត្បាត SARS នោះ យើងបានធ្វើការបង្ការ និងទប់ស្កាត់ ជំងឺ ប្រកបដោយជោគជ័យ តាមរយៈការដាក់ឲ្យនៅដាច់ដោយឡែក ។ ខ្ញុំចាត់ទុកថា ប្រសិនបើ យើងបានអនុវត្តន៍វិធានការ ដាក់ឲ្យនៅដាច់ដោយឡែក យ៉ាង ប្ដូរផ្ដាច់ នោះ យើងនឹងគ្រប់គ្រងបានជំងឺរាតត្បាត nCoV នាពេលខាងមុខ“។

នៅតាមតំបន់ព្រំដែនជាប់ចិននោះ កងកម្លាំងមានសមត្ថកិច្ចបានអនុវត្តន៍ ប្រកបដោយជោគជ័យនូវការគ្រប់គ្រងមន្ស្ស ចាត់វិធានការទប់ស្កាត់មនុស្សដែលធ្វើដំណើរពីតំបន់កើតមានជំងឺរាតត្បាតុមកកាន់វៀតណាម។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបង្កើតមូលដ្ឋានសុខាភិបាលមួយចំនួន ដើម្បីធ្វើការទទួល ដាក់ឲ្យនៅដាច់ដោយឡែក បង្ការ និងទប់ស្កាត់ជំងឺរាតត្បាតចំពោះពលរដ្ឋវៀតណាម ដែលវិលឡប់ពីចិន និងបណ្ដាប្រទេសមានជំងឺរាតត្បាត។

អន្តរជាតិវាយតម្លៃខ្ពស់

វៀតណាមមិនត្រឹមតែបានបង្កើនការទប់ស្កាត់ ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងរៃអង្គាសឧបករណ៍សម្ភារៈ បរិក្ខាពេទ្យ ជូនបក្ស រដ្ឋាភាល និងប្រជាជនចិនទៀតផង។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានអះអាងថា៖

“ទាំងនេះសុទ្ធតែជាឧបករណ៍ សំភារៈ និងបរិក្ខាពេទ្យល្អបំផុតជូនប្រទេសចិន ទោះបីជានាបច្ចុប្បន្ននេះ វៀតណាមក៏មានតម្រូវការដ៏ធំធេង ដើម្បីទប់ស្កាត់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ នេះគឺជាកាយវិការដែលមានអត្ថន័យ ដោយបង្ហាញនូវទំនាក់ទំនងសាមគ្គីភាព ស្មោះសររវាងប្រជាជននៃប្រទេសទាំងពីរ“។

តំណាង អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបាន វាយតម្លៃថា វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី កូរ៉ូណា (nCoV)។ រដ្ឋាភិបាលវៀតណាមបានសន្យាគ្រប់គ្រង nCoV នៅកម្រិតខ្ពស់បំផុតក្រកបដោយប្រសិទ្ធភាព។ បណ្ដា ប្រព័ន្ធផ្សព្វផ្សាយធំ ៗ បានដើរតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវដល់សហគមន៍ ដែលរួមមានការផ្ដល់វិធានការការពារនានា សំដៅកាត់បន្ថយការឆ្លងវីរុស។

រហូតមកដល់ពេលនេះ រដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋានវៀតណាមកំពុងអនុវត្តល្អនូវវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV ។ អាស្រ័យហេតុនេះ ពង្រឹងក្ដីជឿជាក់របស់ប្រជាជន និងភ្ញៀវអន្តរជាតិចំពោះសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយជោគជ័យរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ